ep26 ( តាមរកគ្នា )

471 57 2
                                    

#រឿងបេះដូងពណ៌ឥន្ទធនូ
#ភាគទី26

   
    អ៊ីនវ៉ូ ជាកម្លាំងសង្ហា កូនអ្នកមានម្នាក់នៅប៊ូសាននេះផងដែរ គេបានចុះពីលើឡាន ដើរទៅលើក ជីមីន បីដាក់នៅក្នុងឡានរបស់គេ ហើយក៏បើកសំដៅត្រឡប់ទៅផ្ទះវិញ។ ដោយសារតែគេ មិនបានស្គាល់ផ្ទះរបស់ ជីមីន ទើប យក ជីមីន ទៅផ្ទះរបស់គេសិន។ ណាមួយ ជីមីន កំពុងតែសន្លប់បែបនេះទៀត គេមិនចង់ដាក់ ជីមីន ឲ្យភ្ញាក់នោះឡើយ ទើបយកគេទៅស្នាក់នៅជាមួយគ្នាសិន។

      ជុងគុក បានដឹងខ្លួនឡើងវិញ មិនឃើញ ជីមីន ក៏ទាញទូរស័ព្ទខលទៅជំនិតរបស់គេ ឲ្យតាមរក ជីមីន យកគេត្រឡប់មករកគេវិញ។

         មួយសន្ទុះ​ក្រោមមក

      (  យ៉ាងម៉េចទៅហើយ ពួកឯងគេឃើញទេ? )

      ( ខ្ញុំរកជុំវិញតំបន់នេះហើយទាន ប៉ុន្តែមិនបានឃើញអ្នកប្រុស ជីមីន នោះទេទាន! )

      ( ទៅតាមរកទៀតទៅ! )

       ( បាទទាន ខ្ញុំនឹងខំតាមរកអ្នកប្រុសឲ្យឃើញ លោកចៅហ្វាយ!!! )

   ជុងគុក ពិតជាខឹងខ្លាំងណាស់ ត្រឹមគេងឱបគេប៉ុណ្ណឹងសោះ ក៏រត់ចេញពីគេដែរ។ គេអាក្រក់ខ្លាំងណាស់ឬ ទើបក្លាហានរត់ចោលគេទាំងយប់ស្ងាត់បែបនេះនោះ។

     // ជុងមីន //

  ជុងមីន ត្រូវបុរសរូបសង្ហា ជនជាតិជប៉ុនម្នាក់ បានយកគេពីកន្លែងស្ងាត់នោះមកកាន់ វីឡាដ៏ប្រណិតមួយកន្លែង នៅចំកណ្តាលទីក្រុងប៊ូសាន ដែលអាចមើលឃើញទេសភាពយ៉ាងស្រស់ស្អាតនាពេលរាត្រី។

     វីឡានោះជាកម្មសិទ្ធិរបស់ បងស្រី ជីដូនមួយរបស់ ជុងគុក ដែលមានស្វាមីជា គ្រូពេទ្យ ជនជាតិជប៉ុន។ លោកគ្រូពេទ្យ កាវ៉ាសាគី បានទៅទទួលកូនប្រុសនៅសាលា ក្រោយពីពឹង ជុងគុក ឲ្យជូនទៅព្រឹកមិញនេះ។

    ពួកគេទាំងពីរមករស់នៅទីនេះ មិនបានយូរទេ ទើបចង់ឲ្យកូនស្និតស្នាលជាមួយ ជុងគុក ឲ្យហើយ ព្រោះអនាគតទៅ កូនប្រុសពួកគេនឹងត្រូវរស់នៅជាមួយ ជុងគុក។

    ពួកគេស្គាល់អាល្អិតនេះច្បាស់ណាស់ ព្រោះគេជាមិត្តថ្មីរបស់កូនប្រុសរបស់ពួកគេ។ ម៉ាក់របស់ ថេយុនខៃ ( សុំដូឈ្មោះក្មួយរបស់ ជុងគុក ពី ថេយ៉ុងនី មកជា ថេយុនខៃ វិញណា៎ ) សប្បាយចិត្តណាស់ ដែលបានជួបក្មេងប្រុសម្នាក់នេះ ព្រោះមើលទៅមុខគេគួរឲ្យស្រលាញ់ ថែមទាំងអាចធ្វើឲ្យកូនប្រុសគាត់ ចាប់អារម្មណ៍ធ្វើជាមិត្តបាន ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ។ ពួកគេក៏មិនបាច់បារម្ភ រឿងកូនប្រុសអត់មានមិត្តទៀតដែរ ។

    នៅពេលដែល លោកកាវ៉ាសាគី ទៅដល់សាលា ថេយុនខៃ មិនចង់មកវិញទេ គេចង់នៅជាមួយ ជុងមីន តែក៏បានប្រាប់គេថា ទៅទិញរបស់ញ៉ាំសិន ចាំមកចាំជាមួយគ្នា។ ពេលមកវិញក៏បានដឹងរឿងដែល ជុងមីន លួចរត់ចេញពីសាលា។ លោកកាវ៉ាសាគី ក៏បានតាមជួយរក រហូតដល់យប់ក៏បានឃើញ ជុងមីន គេងក្រោមដើមឈើ។

     ថេយុនខៃ សប្បាយចិត្តណាស់ ក៏ដែលបានឃើញមិត្តរបស់គេវិញបែបនេះ។ ទើបពួកគេនាំ ជុងមីន មកវីឡារបស់ពួកគេតែម្ដង។

        តែម៉ាក់ ថេយុនខៃ ក៏មានចម្ងល់ដែលថា ^^ ហេតុអ្វីក៏ប៉ាម៉ាក់ ជុងមីន ទុកកូនចោទ ឲ្យអង្គុយចាំដល់យប់ព្រលប់ម្នាក់ឯងបែបនោះ? ^^

       ប៉ុន្តែគាត់ក៏មិនហ៊ានដាស់ក្មេងតូច ឲ្យងើបមកសួរនាំអីដែរ មានតែចាំពេលគេភ្ញាក់ដឹងខ្លួនទេ ទើបសួរនាំឲ្យអស់សេចក្ដីតែម្ដង។

   // ជីគុក //

 
     ជីគុក អង្គុយងក់អត់ហ៊ានទៅណាទេ ទោះបីយប់កាន់តែជ្រៅទៅហើយក៏ដោយ។ ជីគុក ឃើញឡានឈប់នៅមាត់ទ្វារគេត្រេកអរណាស់ ព្រោះគិតថាជា ជីមីន តែមួយសន្ទុះឡាននោះក៏ចេញទៅវិញបាត់។ គេក៏ធ្វើមុខស្អុយវិញ ព្រោះម៉ាក់និងប្អូននៅមិនទាន់មកវិញដដែរ។

     " លោកអ៊ំ នរណាគេហ្នឹង? "

     " ជាមនុស្សប្រុសមកសួររកលោកប្រុសជីមីន! "

     " បាទ! "

    មុនហ្នឹងជា ជុងគុក ដែលបានមកសួររក ជីមីន តែអ្នកបម្រើថាគេមិនទាន់ត្រឡប់មក ទើបគេទៅវិញ។

________________

See you next part.

#យូជី

រឿង បេះដូងពណ៌​ឥន្ទធនូ ( ចប់ )Where stories live. Discover now