ep6 ( ទទួលខុសត្រូវ )

591 56 0
                                    

#រឿងបេះដូងពណ៌ឥន្ទធនូ
#ភាគទី6

       ជីមីន បាននាំក្មេងមកអង្គុយស្ដាប់ ជុងគុក បង្រៀនពួកគេពីវិធីថែរក្សាអនាម័យលើរាងកាយរបស់ពួកគេ។ ជុងគុក ពិតជាពូកែពន្យល់ណាស់ ទោះបីជាក្មេងៗសួរបែបណាក៏អាចឆ្លើយរួចដែរ។ ជីមីន អង្គុយស្ដាប់ឡើងជក់ចិត្តតែម្ដង គេពិតជាមានសំណាងណាស់ ដែលលង់ស្រលាញ់មនុស្សពូកែដូចជាគេ។

     ស៊ូដុង ពិតជាខឹង ជុងគុក ដែលអាចធ្វើឲ្យអ្នកគ្រប់គ្នាពេញចិត្តលើគេ មិនមែនជានាយ។ គេបានព្យាយាមរកវិធីណា ដែលអាចកំចាត់ ជុងគុក ចេញពីមុខគេបាន។ ម្យ៉ាងទៀតគេក៏នៅខឹងរឿងដែល ជុងគុក កាច់ដៃគេមុននេះដែរ។

    នៅពេលចប់ម៉ោងពន្យល់ហើយ ចូលដល់ម៉ោងលេងល្បែងជាមួយក្មេងៗវិញម្ដង។ ជុងគុក និងក្រុមរបស់គេបាននាំក្មេងៗរត់លេងជាមួយគ្នា។ ស៊ូដុង បានឱកាស គេក៏បានព្យាយាមធ្វើយ៉ាងណា ឲ្យក្មេងម្នាក់មានរបួស ហើយទម្លាក់កំហុសទៅឲ្យ ជុងគុក ជាអ្នកទទួល។

   ពេលនោះមានក្មេងម្នាក់ កំពុងតែឈរនិយាយលេងជាមួយ ជុងគុក ហើយនៅជិតគេមានដុំថ្មមួយយ៉ាងធំ។ ដោយមើលឃើញពីឱកាសបែបនោះហើយ គេក៏ធ្វើជាមកជិត ជុងគុក រួចរុញ ជុងគុក ឲ្យដួលទៅច្រានក្មេងនោះ។ ( ដួលបែបអត់ដឹងខ្លួន ហើយទៅរុញគេអីបែបហ្នឹង ដោយសារទប់លំនឹងខ្លួនឯងអត់ជាប់ )  ក្មេងនោះបានដួលទៅបុកនឹងដុំថ្មមួយដុំធំ ដែលបណ្ដាលឲ្យគេបែកក្បាល ចេញឈាមក្រហមឆ្អៅតែម្ដង។

    " អូនតូច!!! "

  ជីមីន ដែលនៅក្នែរនោះដែល ពេលឃើញដូចនោះ  គេភ័យស្រែកឡើងភ្លាត់សំឡេង ដោយសារតែភ្ញាក់ផ្អើលពេក ណាមួយគេក៏បារម្ភពីក្មេងនោះខ្លាំងដែរ។ ជុងគុក មានអារម្មណ៍ថា ដូចជាមានអ្នករុញគេ តែមិនបានដឹងថាជានរណា ព្រោះវារញ៉េរញ៉ៃពេក ណាមួយគេមកបុកពីក្រោយទៀត ទើបមិនបានមើលមុខ។ តែទោះបីជាយ៉ាងណា ក៏គេមិនគេចវេសដែរ គេនឹងទទួលខុសត្រូវចំពោះរឿងនេះ។

   " អូនតូចដឹងខ្លួនឡើងណា៎ ! "

   ជីមីន ចូលទៅលើកក្មេងប្រុសម្នាក់នោះដាក់លើភ្លៅរបស់គេ ដោយមាន ជុងគុក ចូលទៅជួយខតឈាមដែលហូរមកនោះ។

រឿង បេះដូងពណ៌​ឥន្ទធនូ ( ចប់ )Donde viven las historias. Descúbrelo ahora