#រឿងបេះដូងពណ៌ឥន្ទធនូ
#ភាគទី40ឡានបានឈប់នៅក្នុងកន្លែងចត ដែលមាននៅក្នុងបរិវេនផ្ទះតូចមួយ មានសភាពស្ងាត់ល្អ នៅក្បែរជើងភ្នំ ដែលជាតំបន់ជាយក្រុង ឆ្ងាយពីសាធារណជន។ ស៊ូដុង បានបើកទ្វារឡាន ឲ្យ ជីមីន ចុះ។ ពេលចុះពីឡានហើយ ពួកគេក៏បណ្ដើរគ្នាចូលទៅក្នុងផ្ទះ។
គ្រាន់តែមកដល់ក្នុងផ្ទះភ្លាម នាយបានបញ្ជាឲ្យ ជីមីន ឡើងទៅបន្ទប់ខាងលើ។ ពេលមកដល់ក្នុងបន្ទប់ គេក៏បានបញ្ជាឲ្យ ជីមីន ចូលទៅងូតទឹក សម្អាតរាងកាយរបស់គេឲ្យស្អាត និងមានក្លិនក្រអូប។ ជីមីន ក៏ធ្វើតាមសំណើរបស់ ស៊ូដុង ដោយគ្មានការប្រកែកអ្វីទាំងអស់។
ក្រោយពីងូតទឹករួចហើយ ជីមីន ក៏បានចេញមកវិញជាមួយនឹងឈុតពណ៌សស្ដើង ដែល ស៊ូដុង ជាអ្នកបញ្ជាឲ្យគេស្លៀក។ ជីមីន ដើរមករកគេទាំងភ័យ និងឱនមុខចុះ ធ្វើឲ្យ ស៊ូដុង មានការសប្បាយចិត្តជាខ្លាំង។ គេនឹងថតសកម្មភាពនេះ ទុកឲ្យ ជុងគុក មើលផ្ទាល់ភ្នែករបស់គេ ដើម្បីឲ្យគេឈឺចាប់ និងក្អួតឈាមស្លាប់ នៅពេលដឹងថា ជីមីន នៅជាមួយគេតែពីរនាក់បែបនេះ។
ស៊ូដុង កំពុងតែសប្បាយចិត្ត លើជ័យជម្នះ ដែលគេកំពុងតែមាននៅពេលនេះ រហូតភ្លេចខ្លួនទៅហើយ។ គេបានបញ្ជាឲ្យ ជីមីន វាឡើងលើគ្រែគេង ហើយគេក៏បានដាក់កាមេរ៉ា នៅកន្លែងសម្ងាត់មួយ។
បន្ទាប់ពីឃើញ ជីមីន វាដល់គ្រែគេហើយ គេក៏បានឡើងមក សង្កត់ពីលើរាងកាយដ៏តូចច្រឡឹងរបស់ ជីមីន។
ជីមីន មិនបានយំយែក ដើម្បីដោះស្រាយបញ្ហានោះឡើយផ្ទុយទៅវិញគេសម្លឹងមុខរបស់ ស៊ូដុង ដោយក្រសែភ្នែកម៉ឺងម៉ាត់ហើយនិយាយថា៖" សូមលោកកុំប៉ះពាល់រាងកាយរបស់ខ្ញុំអី! ព្រោះរាងកាយមួយនេះ មិនមែនជារបស់លោកនោះឡើយ! វាជារបស់ស្វាមីខ្ញុំ ចន ជុងគុក តែមួយម្នាក់គត់! "
ពាក្យសម្ដីរបស់ ជីមីន បានធ្វើឲ្យ ស៊ូដុង ខឹងជាខ្លាំង គេក៏បានតបទៅវិញថា៖
" យើងមិនខ្វល់ថា រាងកាយនេះ ជារបស់នរណាឡើយ! សំខាន់យើងត្រូវតែបានសប្បាយជាមួយរាងកាយមួយនេះ! "
KAMU SEDANG MEMBACA
រឿង បេះដូងពណ៌ឥន្ទធនូ ( ចប់ )
Romansa#រឿងបេះដូងពណ៌ឥន្ទធនូ 👉Trailer 👈 រឿងរាវស្នេហារវាងភេទដូចគ្នា តែមិនហ៊ានសារភាពថា មានចិត្តលើគ្នា ព្រោះពួកគេអ្នកជិតខាង និងជាមិត្តនឹងគ្នាតាំងពីក្មេងៗ។ រហូតដល់ថ្ងៃមួយ ពួកគេបានទៅដើរលេងដាច់យប់ជាមួយគ្នា ហើយក៏ជ្រុលជ្រោះលើកគ្នា។ ថ្ងៃដែលគេសម្រេចចិត្តថា...