#រឿងបេះដូងពណ៌ឥន្ទធនូ
#ភាគទី4អ្នកដែលបានមកគោះទ្វារបន្ទប់ ជីមីន និងជុងគុក ជាលោកគ្រូដឹកនាំ គាត់ចង់មកត្រួតពិនិត្យបន្ទប់របស់ពួកគេ អាចស្នាក់នៅជាមួយគ្នាបានឬអត់។ ជុងគុក បានអញ្ចើញគាត់ចូលមកខាងក្នុង ជីមីន ក៏បានឱនគោរពគាត់។
" ពួកឯងមានបញ្ហាអីឬអត់? "
" អត់មានទេលោកគ្រូ! "
" ចុះជីមីនវិញ? "
" ខ្ញុំក៏អត់មានបញ្ហាអ្វីដែរលោកគ្រូ! "
" ល្អហើយអ៊ីចឹង! ជុងគុក មើលថែជីមីនផង បើមានបញ្ហាអ្វី ឆាប់ប្រាប់លោកគ្រូភ្លាមណា៎! "
" បាទលោកគ្រូ! "
គ្រូរបស់ពួកគេក៏បានចេញបាត់ទៅ នៅក្នុងបន្ទប់មានតែពួកគេទាំងពីរ ដែលឈរសម្លឹងមុខគ្នាទៅវិញទៅមក។
" ញ៉ាំបាយទៅ! កុំមើលមុខយើងយូរពេក គួរឲ្យស្អប់! "
ជីមីន ក៏ចូលមកអង្គុយនៅតុ ហើយចាប់ម្ហូបញ៉ាំ ទាំងអស់អារម្មណ៍ដែលរំភើបមុននោះអស់ ព្រោះតែពាក្យសម្ដីដ៏មុតស្រួចរបស់ ជុងគុក។
" គ្រាន់តែញ៉ាំសោះ ក៏ចាំឲ្យតែយើងថាឲ្យដែរ! ញ៉ាំដូចឯងអ៊ីចឹងបានវាមិនធំសោះហ្នឹង! "
" ញ៉ាំយ៉ាងវាជារឿងរបស់ខ្ញុំ! គិតតែលោកឯងទៅ នៅសុខមកថើ....! "
ជីមីន រៀបតែនិយាយពាក្យ ថើបទៅហើយ តែក៏លេបពាក្យនោះវិញ។
" យ៉ាងម៉េច!!! ចង់ថាយើងនេះ ចង់ថើបឯងមែនទេ? យើងគ្មានបានចង់ថើបស្អីទេ! មាត់ឲ្យគូទមាន់ រឹងដូចថ្ម ឲ្យថើបម្ដងក៏យើងមិនថើបផង! "
ជីមីន ស្រាប់តែខឹងនឹងពាក្យសម្ដីទាំងនោះ គេទម្លាក់ស្លាបព្រាចុះ ហើយងើបឡើងដើរមករក ជុងគុក រួចហើយចាប់បឺតមាត់របស់ ជុងគុក យកតែម្ដង។
ជុងគុក បើកភ្នែកធំៗ ទាំងមិននឹកស្មានថា ជីមីន ហ៊ានចាប់គេបឺតមាត់បែបនេះនោះទេ។ បបូរមាត់តូចរបស់ ជីមីន បឺតជញ្ជក់បបូរមាត់របស់ ជុងគុក ថែមទាំងខាំមាត់របស់គេទៀត។ ក្រោយពីបឺតមាត់ ជុងគុក អស់ចិត្តហើយ ជីមីន ក៏ប្រលែងមាត់ ជុងគុក ឲ្យមានសេរីភាពវិញ។
" រួចគ្នា! មាត់លោកដូចគូទទា គ្មានជាតិសោះ! ស្ដាយស្នាមថើបរបស់ខ្ញុំណាស់! "
" ឯង...! "
" ញ៉ាំបាយ ឆាប់បានងូតទឹកចូលគេង! "ជុងគុក ពិតជានិយាយអីលែងចេញទៀតតែម្ដង ពីមុនស្លូតដូចកូនឆ្មា ឥឡូវកាចដូចមេខ្លា។
ពួកគេបន្តញ៉ាំបាយទាំងមើលមុខគ្នាមិនចំ បន្ទាប់មកក៏ងូតទឹក ហើយចូលគេងគ្រែរាងខ្លួន។
// ថ្ងៃថ្មី //
ក្រោយពីញ៉ាំអាហារពេលព្រឹករួច លោកគ្រូដឹកនាំបាននាំពួកគេចុះទៅក្នុងភូមិ ដោយសារផ្លូវចូលទៅពិបាក ឡានក្រុងមិនអាចបើកចូលទៅបានទេ។ ដូចនេះហើយពួកគេត្រូវដើរទៅ និងត្រូវលីសម្ភារៈទាំងនោះទាំងអស់គ្នា។ ជីមីន ត្រូវបាន សុងវ៉ុន និងជូអ៊ុន ប្រើលីអ៊ីវ៉ានបីចំណែកតែម្នាក់ឯង។ ពួកនាងអាចធ្វើបាប ជីមីន បានដោយសារតែគេ នៅក្រោយគេបន្តិច ទើបពួកនាងបានដៃបែបនេះ។ ជុងគុក ដើរទៅមុនបាត់ហើយ ទើបគេមិនជួយបាន។ ជីមីន ត្រូវដើរទាំងពិបាកណាមួយរបស់នោះវាធ្ងន់ទៀត គេដើរកាន់តែយឺតទៅៗ។ ជីមីន ខំប្រឹងរត់ដើម្បីឲ្យលឿនជាងមុន តាមទាន់និស្សិតផ្សេងទៀត។
រយៈពេលមួយម៉ោងដែល ជីមីន ត្រូវបានគេធ្វើបាបដោយគ្មានអ្នកណាដឹង។ នៅពេលជិតដល់កន្លែងសម្រាប់ សុងវ៉ុន និងជូអ៊ុន ក៏យករបស់នោះមកវិញ ដល់ពេលចេញដំណើរ ជីមីន ជាអ្នកលីដដែល។
// មកដល់ភូមិ //
លោកគ្រូបានឲ្យសិស្សទាំងអស់យកអ៊ីវ៉ាននោះ ទៅដាក់នៅផ្ទះមេភូមិសិន។ បន្ទាប់មកពួកគេមានពេលសម្រាក់កន្លះម៉ោង មុននឹងបន្តគម្រោងរបស់ពួកគេ។ជីមីន បានមកគេងនៅក្រោមដើមឈើមួយដើមធំ ទៅនោះមានម្លប់ និងខ្យលបកមកត្រជាក់ៗ ទើបធ្វើឲ្យគេគេងលក់បាន។ ដោយសារតែហត់ខ្លាំងពេក ទើប ជីមីន មិនបានដឹងថា កំពុងតែមានអ្នកមកអង្គុយមើលគេគេង។
" ឯងនៅតែជា ជីមីន ក្មេងទន់ខ្សោយដដែល! យើងពិតជាស្អប់ភាពទប់ខ្សោយរបស់ឯងណាស់! "
គេយកដៃទៅវ៉ែកសក់របស់ ជីមីន ដែលមានជាប់តំណក់ញើស ហើយវាស្អិតជាប់នៅនឹងថ្ងាស់របស់ ជីមីន នោះ។
___________________
See you next part.
#យូជី
YOU ARE READING
រឿង បេះដូងពណ៌ឥន្ទធនូ ( ចប់ )
Romance#រឿងបេះដូងពណ៌ឥន្ទធនូ 👉Trailer 👈 រឿងរាវស្នេហារវាងភេទដូចគ្នា តែមិនហ៊ានសារភាពថា មានចិត្តលើគ្នា ព្រោះពួកគេអ្នកជិតខាង និងជាមិត្តនឹងគ្នាតាំងពីក្មេងៗ។ រហូតដល់ថ្ងៃមួយ ពួកគេបានទៅដើរលេងដាច់យប់ជាមួយគ្នា ហើយក៏ជ្រុលជ្រោះលើកគ្នា។ ថ្ងៃដែលគេសម្រេចចិត្តថា...