#រឿងបេះដូងពណ៌ឥន្ទធនូ
#ភាគទី33អ៊ីនវ៉ូ គាំងនិយាយអ្វីមិនចេញទាល់តែសោះ ក្រោយពី ស្ដាប់ឮសំណួររបស់ក្មេងតូចម្នាក់នេះហើយ។ គេក៏ញញឹមតិចៗ ហើយឆ្លើយតបទៅ ជុងមីន ថា៖
" ប្រហែលជាប៉ារបស់ឯង នឹកម៉ាក់របស់ខ្លាំងជាដឹង ហើយចង់ប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួននៅតែពីរនាក់!ហើយ! "
" ខ្ញុំដឹងហើយថាប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួននោះ ប៉ុន្តែគាត់ធ្វើស្អីទៅពូ? "
ជុងមីន នៅតែចង់ដឹង និងសួររកចម្លើយពី អ៊ីនវ៉ូ។ ឯនាយកំលោះវិញ ចេះតែហ៊ានអៀននឹងសំណួរនេះ ព្រោះគេមិនដឹងត្រូវរ៉ាយរ៉ាប់ប្រាប់ក្មេងម្នាក់នេះ ដោយរបៀបណានោះទេ។
" បើចង់ដឹងខ្លាំង ចាំពេលឯងពេញកំលោះ ចាំពូប្រាប់ថា ប៉ាម៉ាក់ឯងធ្វើស្អីខ្លះ ពេលនៅតែពីរនាក់ហ្នឹង! "" យី! ពូមុខសនេះ! បើគេចង់ដឹងឥឡូវហ្នឹងហា៎ មិនមែនចាំលោះទេ! "
" ប៉ាម៉ាក់ឯង ធ្វើរឿងរបស់មនុស្សធំ! បើឯងចង់ដឹងទៀត ចាំពេលឯងធំឡើង មកធ្វើជាមួយពូ! "
" អ៊ីចឹងពេល ជុងមីន ធំពេលណា ចាំ ជុងមីន ទៅរកពូណា៎! អូ! ពូហាមកុហកខ្ញុំណា! "
"យើងមិនកុហកទេ! អ៊ីចឹងបានហើយ ឯងគេងចុះ យើងទៅងូតទឹកមួយភ្លែតសិន! "
" ខ្ញុំទៅជាមួយពូដែរ! "
// ជីគុក និងខៃ //
ជីគុក ឡើងមកគេងកណ្ដាល ជាមួយ ថេយុនខៃ ដែលជាក្មួយជីដូនមួយ ប៉ារបស់គេ។ ខៃ លើដៃឱប ជីគុក ថ្នមៗ ឯជីគុក ក៏ងាកមកសម្លឹងមុខរបស់គេទាំងឆ្ងល់។
" ម៉េចក៏ឯងឱបយើងហា៎? "
" អូនឮ ជុងមីន និយាយថាបងប្រុសគេងបានដល់តែមានអ្នកឱបបង! ហើយជុងមីន តែងតែឱបបងប្រុសរហូត តែពេលនេះ ជុងមីន មិនបានគេងជាមួយបងនោះទេ! អូននឹងឱបបងឲ្យគេងណា៎! "
ជីគុក មិននិយាយអ្វីទេ ហើយក៏បិទភ្នែកគេងទៅ។ ថេយុន ខៃ នៅតែព្យាយាមយកចិត្ត ជីគុក ទោះបីជាបងមិនលេងចូលក៏ដោយ។
// ជុងគុក និង ជីមីន 🚫 //
ជីមីន អង្គុយនៅលើពូ រង់ចាំ ជុងគុក ចេញមកពីបន្ទប់ទឹក ទាំងភ័យអរ ព្រោះយប់នេះ ជាយប់ដំបូងបន្ទាន់ពីបែកគ្នាជាយូរមកហើយ។ យប់នេះក៏ពិសេសសម្រាប់ពួកគេដែរ ព្រោះពួកគេរស់នៅជាមួយគ្នាដោយក្ដីស្រលាញ់ ចេញពីបេះដូង មិនមែនលាក់បាំងដូចពីមុនទៀតនោះទេ។
រាងកាយហាប់ណែន រួមជាមួយសាច់ដុំធំៗ ទើបនឹងងូតទឹករួចបានចេញមកពីបន្ទប់ទឹក ធ្វើឲ្យអ្នកមើលឃើញហើយកាន់តែអៀនថែមទៀត។ ជុងគុក ញញិមបែបកំហូច ពេលឃើញ ជីមីន អៀនបែបនោះ។
" អូននៅអៀនបងទៀតមែនទេ? "
" ហ៊ឹម! "
គេឱនមុខចុះ ជាមួយទឹកមុខក្រហមព្រឿងៗ ធ្វើឲ្យ ជុងគុក ខ្នាញ់គេកាន់តែខ្លាំង។
ជុងគុក ឱនមកកាន់តែជិត ហើយថើបថ្ពាល់ ជីមីន ដែលកំពុងតែមានពណ៌ក្រហមៗនោះ។
" យប់នេះ ជាយប់ផ្សំដំណេក ក្នុងនាមជា ប្ដីប្រពន្ធណា៎! "
" ផ្សំស្អីទៀតទេ កូនពីរហើយហ្នឹង! "
" បងចង់ផ្សំម្ដងទៀត! "
បើរត់ចេញបាន ជីមីន ចង់តែរត់ឲ្យបាត់ទេ ព្រោះ ជុងគុក ធ្វើឲ្យគេអៀនចង់ស្លាប់ទៅហើយ។
ដើម្បីកុំឲ្យខាតពេលយូរ ជុងគុក ក៏បានផ្ដួល ជីមីន ឲ្យគេងនៅលើពូក ហើយឡើងមកជិះពី ជីមីន តែម្ដង។
________________
បានហើយដេកទៅ ម៉ោង8 ឥឡូវយប់ហើយ 🤣🤣🤣😄🙏🙏🙏
#យូជី
YOU ARE READING
រឿង បេះដូងពណ៌ឥន្ទធនូ ( ចប់ )
Romance#រឿងបេះដូងពណ៌ឥន្ទធនូ 👉Trailer 👈 រឿងរាវស្នេហារវាងភេទដូចគ្នា តែមិនហ៊ានសារភាពថា មានចិត្តលើគ្នា ព្រោះពួកគេអ្នកជិតខាង និងជាមិត្តនឹងគ្នាតាំងពីក្មេងៗ។ រហូតដល់ថ្ងៃមួយ ពួកគេបានទៅដើរលេងដាច់យប់ជាមួយគ្នា ហើយក៏ជ្រុលជ្រោះលើកគ្នា។ ថ្ងៃដែលគេសម្រេចចិត្តថា...