#រឿងបេះដូងពណ៌ឥន្ទធនូ
#ភាគទី7ជីមីន បានមកហៅគ្នីគ្នារបស់គេ ទៅផ្ទះរបស់ អ៊ំស្រីម្នាក់នោះ ហើយក៏បាននាំគ្នាលុតជង្គង់ព្រមគ្នា សុំទោសគាត់ពីរឿង ដែលធ្វើឲ្យកូនប្រុសរបស់គាត់ ត្រូវរងរបួសរហូតដល់ថ្នាក់សន្លប់បែបនេះ។ ស៊ូដុង ពិតជាខឹង ជុងគុក ខ្លាំងណាស់។ មិនគួរណាគេ មកចាញ់ល្បិចខ្លួនឯងទេ ពិសេសពដលនេះត្រូវអាម៉ាស់មុខមក លុតជង្គង់សំពះ អ៊ំស្រីម្នាក់នោះបែបនេះ។
ក្រោយពីឃើញពីភាពសាមគ្គីគ្នាបែបនេះហើយ លោកគ្រូដឹកនាំរបស់ពួកគេ ពិតជាសប្បាយចិត្តណាស់ ដែលបានឃើញសិស្សរបស់គាត់ មានការទទួលខុសត្រូវ ចំពោះសកម្មភាពរបស់ខ្លួនបែបនេះ។ ក្រុមរបស់ ជុងគុក ត្រូវបានលោកគ្រូដឹកនាំ សម្រេចផ្ដល់ឲ្យជាប័ណ្ណសរសើរ និងធ្វើជាក្រុមគំរូដល់សាលាថែមទៀតផង។ ពួកគេពិតជាសប្បាយចិត្តណាស់ ហើយពួកគេក៏សន្យាជាមួយគ្នាថា ពេលដែលត្រឡប់ទៅទីក្រុងវិញ នឹងទៅជុបលាងឲ្យសប្បាយម្ដង។
ក្រោយពីរឿងនេះចប់គ្រប់យ៉ាងហើយ ស៊ូដុង ក៏មិនហ៊ានធ្វើបាប ជុងគុក និងជីមីន ទៀតដែរ។ ពួកគេក៏បន្ដភារកិច្ចរបស់ពួកគេទៀត រហូតទទួលបានជោគជ័យ។ ក្រុមនិស្សិត ក៏ត្រឡប់មកទីក្រុង បន្តការសិក្សារបស់គេវិញ។
ថ្ងៃបន្ទាប់ក៏បានចូលមក ពួកគេត្រូវមកចូលរៀនក្នុងសាលាវិញ ដោយទឹកមុខរីករាយ ព្រោះថ្ងៃនេះពួកគេត្រូវទទួលបានប័ណ្ណសរសើរ ពីលោកគ្រូដែលដឹកនាំពួកគេហើយ។ ក្រុមរបស់ជុងគុក បានល្បីពេញសាលា ព្រោះតែពួកគេមានទំនួលខុសត្រូវក្នុងការបំពេញកិច្ចបានល្អ ជាងក្រុមដទៃ ក្នុងអំឡុងពេលចុះកម្មសិក្សានោះ។ ម្យ៉ាងទៀតក៏ជាប់ជាក្មគំរូទៀត ទើបនរណាៗក៏ចាប់អារម្មណ៍ដែរ។
ជុងគុក គិតថា នៅពីក្រោយនៃភាពជោគជ័យទាំងនោះ គឺដោយសារតែមាន ជីមីន ម្នាក់គត់។ ឥឡូវនេះ គេពិតជាបាក់ចិត្តស្រឡាញ់ ជីមីន កាន់តែខ្ពស់ជាងមុនហើយ។ ប៉ុន្តែទោះបីជាគេ ដាក់ចិត្តស្រឡាញ់ទៅលើ ជីមីន ខ្លាំងយ៉ាងណា ក៏គេមិនអាចបង្ហាញក្ដីស្រឡាញ់នោះ ចេញមកនៅពេលនេះបានដែរ។ គេត្រូវតែបន្តលាក់វាទុក រហូតដល់ពេលវេលាល្អមកដល់ គេនឹងបើកបង្ហាញគ្រប់យ៉ាងតែម្ដង។
YOU ARE READING
រឿង បេះដូងពណ៌ឥន្ទធនូ ( ចប់ )
Romance#រឿងបេះដូងពណ៌ឥន្ទធនូ 👉Trailer 👈 រឿងរាវស្នេហារវាងភេទដូចគ្នា តែមិនហ៊ានសារភាពថា មានចិត្តលើគ្នា ព្រោះពួកគេអ្នកជិតខាង និងជាមិត្តនឹងគ្នាតាំងពីក្មេងៗ។ រហូតដល់ថ្ងៃមួយ ពួកគេបានទៅដើរលេងដាច់យប់ជាមួយគ្នា ហើយក៏ជ្រុលជ្រោះលើកគ្នា។ ថ្ងៃដែលគេសម្រេចចិត្តថា...