ep22 ( រៀនញ៉ាំបាយ )

443 47 3
                                    

#រឿងបេះដូងពណ៌ឥន្ទធនូ
#ភាគទី22

       ល្ងាចបន្តិច ជីមីន ងើបពីគេងវិញ គេមានកម្លាំងគ្រាន់បើជាងមុនហើយ ក៏ចុះមករៀបចំអាហារពេលល្ងាចឲ្យ កូនៗរបស់គេ។ ជីគុក និងជុងមីន រើសម្ហូបណាស់ មិនមែន ជីមីន ពួកគេមិនចង់ញ៉ាំនោះទេ។ បើម្ហូបម៉ាក់ៗគេធ្វើវិញ ទោះបីជាម្ហូបនោះពិបាកញ៉ាំយ៉ាងណាក៏នៅតែឆ្ងាញ់ដែរ។

     នេះជាមូលហេតុដែល ជីមីន តែងតែត្រៀមម្ហូបសម្រាប់កូនៗរបស់គេជានិច្ច។ គេរៀបចំចម្អិនយ៉ាងយកចិត្តទុកដាក់ ចុងភៅដែលជួយគេ ឃើញហើយក៏លួចសសើរក្នុងចិត្ត ថាជីមីន ជាម៉ាក់ល្អបំផុតហើយ។

  // តុអាហារ //

   ជីមីន ដួសបាយឲ្យកូនៗ ឲ្យពួកគេរៀនញ៉ាំដោយខ្លួនឯង។ ជុងមីន ញ៉ាំមនសូវបានទេ ព្រោះពិបាកដួសដាក់ក្នុងមាត់ ព្រោះកន្លងមក គេទារឲ្យម៉ាក់បញ្ចុកគេរហូត។ ជីគុក ខំដួសដាក់ក្នុងមាត់ដោយមិនទន់ជ្រាយនោះទេ គេរឹងមាំ និងអាចជួយខ្លួនឯងបានដោយស្រួល។

    ជីមីន ញ៉ាំបណ្ដើរមើលកូនទាំងពីរបណ្ដើរ ក្នុងចិត្តគេពិតជារំភើបណាស់ នៅពេលឃើញការតាំងរបស់ ជីគុក ខ្ពស់បែបនេះ ទោះបីគ្រាន់តែជារឿងញ៉ាំបាយក៏ដោយ។ គេមានវ័យត្រឹមបួនឆ្នាំជាង មានការអំណត់បែបនេះទៅហើយ។

    " ម៉ាក់ៗ! ហ៊ឹក ហ៊ឹក ជុងមីន ញ៉ាំខ្លួនឯងមិនកើតទេ! "

  ជុងមីន បោះបង់ការតាំងចិត្ត ហើយក៏យំរកជំនួយពីម៉ាក់ៗ ទាំងដែលបងប្រុសនៅជិតនោះខំញ៉ាំដោយខ្លួនឯង។

    " កូនសាកល្បងញ៉ាំវាមួយៗ ដួសមួយៗទៅមើល! កូនម៉ាក់ៗពូកែណាស់ ប្រាដកជាអាចធ្វើបាន! "

   ជីមីន ជូត​ទឹកភ្នែកឲ្យកូន ហើយញញិមផ្ដល់កម្លាំងចិត្តឲ្យគេ។ គេក៏មិនភ្លេច ជីគុក ដែរ។ ជីមីន បានធ្វើសញ្ញាឲ្យមេដៃទៅ ជីគុក រួមទាំងស្នាមញញិមដល់កូនប្រុស។

    " កូននឹងព្យាយាមម្ដងទៀត! "

    " ហ្នឹងបានសមជាកូនម៉ាក់ៗ! ម៉ាក់ៗសូមផ្ដាំកូនទាំងពីរថា ទោះបីកូនធ្វើមិនបានល្អយ៉ាងណាក៏ដោយ ក៏កូនត្រូវតែធ្វើវាឲ្យរួចរាល់ដែរ ហើយម៉ាក់ៗនឹងនៅក្បែរកូនទាំងពីរណា៎! "

   " កូនចង់ឲ្យលោកប៉ានៅក្បែរកូនដែរ! "

    ជុងមីន និយាយទាំងមិនបានគិតដល់ទឹកចិត្តម្ដាយ ដែលតែងតែពិបាកចិត្តពេលឮសំណួរដែលទាក់ទងជាមួយប៉ារបស់ពួកគេ។

  " ម៉ាក់ៗដឹងថា ពួកកូនត្រូវការប៉ានៅក្បែរ តែកូនក៏ដឹងថា ប៉ាៗមិនមែនជាកម្មសិទ្ធិរបស់ពួកយើងទេ! គាត់មានមនុស្សស្រីដែលគាត់ត្រូវមើលថែ និងមុខមាត់ក្នុងការស៊ីរបស់គាត់! ម៉ាក់ៗសូមទោសដែលធ្វើឲ្យកូនៗរស់នៅលំបាកបែបនេះ! បើម៉ាក់ៗជាមនុស្សស្រី ពួកកូនក៏មិនលំបាកបែបនេះដែរ! "

    ជីមីន និយាយពន្យល់ពួកគេទាំងពីរដោយហេតុផល គេមិនដែលប្រើពាក្យធ្ងន់ដាក់កូនៗនោះទេ។ ជីមីន នៅតែយល់ថា ស្នេហាខុសភេទវាមិនអាចទៅរួចនោះទេ ណាមួយសង្គមក៏មិនទទួលស្គាល់ស្នេហារបស់គេដែរ។

     ពួកគេទាំងបីនាក់បន្តញ៉ាំអាហារពេលល្ងាចបន្តទៀត ដោយយករឿងផ្សេងមកនិយាយម្ដង ដើម្បីបង្កើតបរិយាកាសឲ្យរីករាយជាងមុន។

  // ក្លឹបកម្សាន្ដ //

  សុងវ៉ុន បានមកក្លឹបជាមួយមិត្តរបស់នាង ដែលពួកគេពីមុនរៀនជាមួយគ្នានោះ។ ជូអ៊ុន និងសុងវ៉ុន អង្គុយផឹកសុខៗ ស៊ូដុង ក៏បានចូលមករួមតុជាមួយពួកនាងដែរ។

   " ពិតជាចៃដន្យដល់ហើយណ៎ ដែលបានចួបមិត្តចាស់នៅទីនេះ!  "

   ស៊ូដុង និយាយទាំងញញិមដាក់ សុងវ៉ុន និងជូអ៊ុន ប៉ុន្តែ សុងវ៉ុន មិនបានញញិមដាក់នាយកំលោះវិញទេ។

   " លោកមកជាមួយនរណាដែរ? "

   " ខ្ញុំមកតែម្នាក់ឯងទេ! សូមរួមតុផងណា៎! "

  " ចាស៎មិនអីទេ ពួកយើងសុទ្ធតែស្គាល់គ្នាទេ! "

  ការសន្ទនារបស់ ស៊ូដុង និង ជូអ៊ុន ធ្វើឲ្យសុងវ៉ុន ធុញជាខ្លាំងព្រោះនាងមិនសូវចូលចិត្ត ស៊ូដុង។ តាំងពី ជីមីន ចាកចេញទៅ ស៊ូដុង គេបែបមកជាខឹងនាង ហើយកាលនោះក៏ឈ្លោះគ្នាទៅ។ អ៊ីចឹងហើយបានជានាងស្អប់គេបែបនេះ នាងមិនចង់ពាក់ព័ន្ធជាមួយ ស៊ូដុង នេះទៀតទេ។

    " ខ្ញុំសុំទៅបន្ទប់ទឹកសិនហើយ! "

    " យើងទៅជាមួយទេឯង? "

    " មិនអីទេ! "

  នាងក៏ដើរចេញទៅ ស៊ូវ៉ុន និងជូអ៊ុន ក៏ញញិមដាក់គ្នា ដូចជាមានរឿងអ្វីម្យ៉ាងបង្កប់នៅក្នុងស្នាមញញិមនោះ។

__________________________

See you next part.

#យូជី

រឿង បេះដូងពណ៌​ឥន្ទធនូ ( ចប់ )Where stories live. Discover now