ep 11 ( គេងបន្ទប់ជាមួយគ្នា )

480 47 0
                                    

#រឿងបេះដូងពណ៌ឥន្ទធនូ
#ភាគទី11

      ពីដំបូងពួកគេទាំងពីរបានស្រុះស្រួលគ្នាថា ជិះឡានទៅកន្លែងនោះ តែពេលមកកន្លែងចតឡាន ជុងគុក ក៏នឹកឃើញថាគេមានម៉ូតូធំមួយទៀត។ គេក៏បបួល ជីមីន ជិះម៉ូតូធំវិញ។  ជីមីន ក៏យល់ព្រមជិះ ព្រោះគេចង់ប្តូរបរិយាកាស។ ជុងគុក ក៏បានយកមួកសុវត្ថិភាពរបស់គេ មកពាក់ ហើយក៏យកមួយទៀតមកពាក់ឲ្យ ជីមីន។

    ជីមីន ពិតជាអៀនខ្លាំងណាស់ នៅពេលដែល ជុងគុក ធ្វើបែបនេះដាក់គេ ព្រោះតែ ជុងគុក សម្លឹងមើលមុខរបស់គេចំៗតែម្ដង ហើយនៅជិតគ្នាទៀត។

     ក្រោយពីការពាក់មួកសុវត្ថិភាពរួចហើយ ជីមីន ក៏ឡើងមកជិះនៅខាងក្រោយខ្នងរបស់ ជុងគុក។ ជុងគុក ក៏បានប្រាប់ឲ្យ ជីមីន ឱបចង្កេះគេឲ្យជាប់។

    ក្រោយពីរៀបចំរួចរាល់ហើយ ពួកគេក៏បានចេញដំណើរទៅផ្សាររាត្រី។ នៅតាមដងវិថីនាពេលរាត្រី មានភ្លើងពណ៌ចម្រុះ នៅអមសងខាងផ្លូវ ខ្យល់បក់ត្រជាក់ៗ។ ម៉ូតូធំ របស់ ជុងគុក បើកក្នុងល្បឿនលឿនល្មម មិនបានធ្វើឲ្យអ្នកអង្គុយពីក្រោយភ័យខ្លាចនោះទេ។

    ជីមីន បានដាក់ក្បាករបស់គេ ផ្អែកលើស្មារបស់ ជុងគុក ហើយដៃឱប រាងក្រាស់ជាប់តែម្តង។ វាពិតជាមានក្ដីសុខខ្លាំងណាស់ គេនឹងចងចាំពេលវេលាមួយនេះទុកនៅក្នុងបេះដូងគេជារៀងរហូត។

    មកដល់ផ្សាររាត្រី ពួកគេបានចតម៉ូតូ រួចហើយក៏ទៅញ៉ាំអីមុនសិន។ បន្ទាប់មកក៏ដើរមើលអ៊ីវ៉ានខ្លះ រហូតដល់ ជីមីន ហត់ឡើងញើសពេញខ្លួនតែម្ដង។

    " ជុងគុក ហា៎! ខ្ញុំចង់សម្រាកបន្តិចសិន! "

   " ហ៊ឹម! ទៅអង្គុយត្រង់នោះទៅ! "

  ជីមីន ដើរទៅអង្គុយលើបង់មួយ ជុងគុក ក៏បានទៅទិញការ៉េឲ្យគេញ៉ាំ។

   " នេះរបស់ ជីមីន ! "

  " អរគុណណាស់! "

  ជីមីន យកការ៉េមិញ៉ាំទាំងញញិម នេះត្រឹមជាមិត្ត ក៏មានក្ដីសុខប៉ុណ្ណឹងទៅហើយ ចុះបើបានធ្វើសង្សាវិញនោះ មិនដឹងល្អយ៉ាងណាទេ។

   " ជីមីន ហា៎! ពួកយើងថតរូបទុកមួយសន្លឹកទៅល្អទេ? "

  " ហ៊ឹម! OK! "

ជុងគុក យកទូរសព្ទរបស់មកថតរូប ជីមីន និងគេ។ ក្រោយពីថតរូបរួច ជីមីន ក៏ញ៉ាំបន្តទៀត។

    ម៉ោង12យប់ ពួកគេក៏បានមកខនដូរ របស់ពួកគេវិញ។ មកដល់ខនដូរ ជុងគុក បានកុហក ជីមីន ថាគេបានធ្វើឲ្យបាត់សោបន្ទប់ ហើយសុំគេងជាមួយ ជីមីន ដែរ។ ដោយមិនអាចប្រកែតបាន ណាមួយក៏គ្មានអ្វីត្រូវខូចខាតទៀតដែរ បើពួកគេធ្វើរឿងនោះរួចទៅហើយនោះ។

     " បន្ទប់គេងឯងស្អាតណាស់ ហើយក្រអូបទៀត! "

     " អរគុណដែលសសើរ! "

   ជីមីន ញញឹមដាក់ ជុងគុក រួចហើយគេក៏ដើរទៅបើកទូយកខោអាវគេងយប់មកឲ្យ ជុងគុក។

    " ពាក់ត្រូវឬអត់? ឈុតនេះធំជាងគេហើយ! "

    " ប្រហែលមិនត្រូវទេ! យើងគេងស្រាតក៏បានដែរ! "

   " អ្ហា៎! គេងស្រាត!!! "

   " ធ្វើមើលមិនដែលគេងស្រាតជាមួយគ្នា! "

   " តាមចិត្តទៅអ៊ីចឹង! "

  ជីមីន ខ្ជិលតវ៉ាច្រើនក៏ចូលទៅងូតទឹក ទាំងអៀននឹងពាក្យសម្ដីរបស់ ជុងគុក ជាខ្លាំង។ គេងស្រាតចុះបើមានអារម្មណ៍ទៅ គិតយ៉ាងម៉េច? គេមិនខូចខាតជាលើកទីពីរទៀតហើយ គ្រាន់តែគិត ជីមីន ក៏មានអារម្មណ៍ថា ប្របូកច្របលបាត់ទៅហើយ។

   // តុក តុក តុក //

សំឡេងគោះទ្វារ ដោយសារ ជីមីន ចូលទៅយូរពេក ទើប ជុងគុក គាះទ្វារហៅគេ។

  " ល្មមហើយឬនៅហ្នឹងហា៎? ឯងចង់ចូលគេងម៉ោងពីរយប់មែនទេហា៎? "

   " រួចឥឡូវហើយ! "

   " មិនបាច់គេងទេថ្ងៃនេះ! ស្អែកប្រហែលត្រូវដាក់ច្បាប់ទាំងពីរនាក់ហើយ! "

  ជុងគុក និយាយតិចៗមិនឲ្យ ជីមីន ឮនោះទេ។

______________

See you next part.

#យូជី

រឿង បេះដូងពណ៌​ឥន្ទធនូ ( ចប់ )Hikayelerin yaşadığı yer. Şimdi keşfedin