#រឿងបេះដូងពណ៌ឥន្ទធនូ
#ភាគទី16// 5 កន្លងផុតទៅ //
ប្រាំឆ្នាំមកនេះ ជីមីន ពិតជាលំបាកខ្លាំងណាស់។ គេទទួលបានកូនភ្លោះប្រុសចំនួនពីរនាក់ តែមុខរបស់ពួកគេខុសគ្នា។ ម្នាក់ដូច ជីមីន ឯម្នាក់ទៀត ដូច ជុងគុក ទាំងស្រុង ។
ដោយសារតែពួកគេមានអាយុ 4ឆ្នាំជាងហើយ ត្រូវដល់វ័យចូលសាលាមត្តេយ្យ។ ជីមីន មិនអាចផ្គត់ផ្គង់ពួកគេបានទៀតទេ ទើបសម្រេចចិត្តមក ប៊ូសាន រកគ្រួសារវិញ។
ជាអកុសលគ្រាន់តែមកដល់មិនបានប៉ុន្មានផង ពួកគាត់ទាំងពីរ ក៏លាចាកចោល ជីមីន ទៀត។ ទើបគេត្រូវរងបន្ទុក ថែមមួយកម្រិតទៀត។ ជីមីត្រូវគ្រប់គ្រងជំនួញជំនួសប៉ារបស់គេ ហើយនិងមើលថែកូនភ្លោះទាំងពីររបស់គេទៀត។
ការនៅប្រទេសជប៉ុន គេលំបាកខ្លាំងជាងនេះ ឆ្ងាយណាស់ ព្រោះនៅទីនោះត្រូវមើលកូនម្នាក់ឯង ហើយរកការងារធ្វើទៀត ។ គេមិនអាចធ្វើការក្នុងអូហ្វីស ដូចអ្នកផ្សេងបានទេ ព្រោះតែរៀនមិនទាន់ចប់ ទើបត្រូវធ្វើការងារធ្ងន់ និងសន្សំលុយសម្រាប់ផ្គត់ផ្គង់កូនទាំងពីរ។
គេបានដើរតួនាទីជាម្តាយផង ជាប៉ាផង ហើយនៅត្រូវទ្រាំទ្រនឹងចរឹករបស់ក្មេងទាំងពីរនោះទៀត។ កូនបងមិនសូវជាបញ្ហាខ្លាំងប៉ុន្មាននោះទេ ប៉ុន្តែកូនពៅគេវិញចរឹកកាចឆ្នាស់ រឹងរូស ដូចក្មេងស្រីអ៊ីចឹង។
// ផ្ទះ ប៊ូសាន //
ជីមីន ត្រូវទៅហាត់ការងារនៅខាងក្រៅ ទើបទុកឲ្យកូនៗនៅជាមួយអ្នកបម្រើ។ គេចេញទៅតែកន្លះថ្ងៃទេ ក៏ត្រឡប់មកវិញ ព្រោះបារម្ភពីកូនទាំងពីររបស់គេ។
ជីមីន ចូលមកដល់ក្នុងផ្ទះក៏បានឮសំឡេង កូនៗរបស់ ពួកគេឈ្លោះ ដូចជាដណ្ដើមអ្វីម្យ៉ាងពីគ្នា។ ជីមីន ទាញទុកមុន ច្បាស់ជា កូនពៅគេដណ្ដើមរបស់បងប្រុសគេទៀតហើយ។
" របស់បងទេ! "
" អូនចង់បានវា!!! ឲ្យភ្លាមមក! "
" ឈប់ភ្លាម ជុងមីន! ហេតុអ្វីកូនដណ្ដើមរបស់បងទៀតហើយហា៎? កូនលេងរបស់កូនទៅ កុំដណ្ដើមរបស់បងអី បងគ្មានរបស់លេងទេ បើកូនយកវាទៅនោះ! "
" ម៉ាក់ៗស្រលាញ់តែ ជីគុក ព្រោះតែ ជីគុក មានមុខដូច ប៉ាៗ!!! ខ្ញុំសុំលេងរបស់ ជីគុក តែបន្តិចក៏ក៏ម៉ាក់ៗ ស្តីឲ្យតែខ្ញុំដែរ!!! ជុងមីន ស្អប់ម៉ាក់ៗណាស់!!! "
និយាយរួចកូនពៅ ចិត្តច្រើនរបស់ ជីមីន ក៏រត់ចូលបន្ទប់បិទទ្វារមួយទំហឹង ធ្វើឲ្យទឹកភ្នែកអ្នកដែលជា ម្ដាយត្រូវហូរចុះមក ព្រោះតែកូនប្រុសនិយាយពាក្យធ្ងន់ៗដាក់គេ ហើយវាក៏មិនមែនជាលើកទីមួយដែរ។
ជីគុក ជូតទឹកភ្នែកឲ្យម្ដាយ ដែលយំដោយសារខ្លួន និងប្អូនឈ្លោះគ្នា។
" ម៉ាក់ៗ អូនសូមទោស! "
" មិនអីទេ! ម៉ាក់ៗខឹងខ្លួនឯង ដែលមិនអាចមើលថែពួកកូនបានល្អជាងនេះ! "
" ម៉ាក់ៗ ! "
ជីគុក ឱបអ្នកជាម្ដាយ ដោយទឹកភ្នែក ព្រោះតែអាណិតម៉ាក់ៗគេ។
____________
សប្បាយចិត្តហា៎ថ្ងៃនេះ😂😂😂😂
#យូជី
VOCÊ ESTÁ LENDO
រឿង បេះដូងពណ៌ឥន្ទធនូ ( ចប់ )
Romance#រឿងបេះដូងពណ៌ឥន្ទធនូ 👉Trailer 👈 រឿងរាវស្នេហារវាងភេទដូចគ្នា តែមិនហ៊ានសារភាពថា មានចិត្តលើគ្នា ព្រោះពួកគេអ្នកជិតខាង និងជាមិត្តនឹងគ្នាតាំងពីក្មេងៗ។ រហូតដល់ថ្ងៃមួយ ពួកគេបានទៅដើរលេងដាច់យប់ជាមួយគ្នា ហើយក៏ជ្រុលជ្រោះលើកគ្នា។ ថ្ងៃដែលគេសម្រេចចិត្តថា...