ep 1 ( យើងមិនធ្វើបាបឯងទេ! )

613 58 1
                                    

#រឿងបេះដូងពណ៌ឥន្ទធនូ
#ភាគទី1

// ក្រឹម....//

សំឡេងដើររបស់នរណាម្នាក់ បានដើរចូលមកធ្វើឲ្យ ជីមីន ខ្លាចកាន់តែភ័យខ្លាំងជាងមុនទៀត។ គេក៏បានងើបមុខឡើងមក ក៏បានឃើញថាជាសិស្សសាលាដើរចូលមក តែគេមើលមុខមិនសូវច្បាស់នោះទេ ទើបមិនដឹងថាគេជានរណាឲ្យពិតប្រាកដ។

សម្រិតជើងកាន់តែចូលមកជិត ជីមីន កាន់តែជិតហើយ ធ្វើឲ្យគេកាន់តែភ័យ ទោះបីព្យាយាមចង់ងើបឈរក៏មិនបានដែរ ព្រោះតែគូទរបស់គេ ត្រូវបានជាប់ជាមួយកៅអីទៅហើយ។

" កុំធ្វើបាបខ្ញុំអី! ហ៊ឹក ហ៊ឹក ហ៊ឹក ខ្ញុំខ្លាចហើយ! "

" យើងមិនធ្វើបាបឯងទេ! "

តាមពិតជា ជុងគុក សោះ ជីមីន ចាប់ផ្ដើមសប្បាយចិត្តឡើងវិញ នៅពេលដឹងថាជា ជុងគុក មិនមែនមនុស្សអាក្រក់ដូចគេស្មាន។

" លោកជួយខ្ញុំផង! "

" គូទរបស់ឯង ត្រូវគេដាក់ជ័រកាវឲ្យអង្គុយលើទៀតហើយមែនទេ? "

" បាទ! "

ជីមីន ឆ្លើយទាំងភ័យ ព្រោះលើកមុនត្រូវ ជុងគុក ចាប់ស្រោតខោរបស់គេម្ដងរួចទៅហើយ។

" យើងពិតជាធុញឯងណាស់! "

គេដើរមកជិត ជិមីន រួចហើយក៏ដោះខ្សែក្រវ៉ាត ជីមីន ចេញបន្ទាប់មកក៏ហែកខោ ដែលជាប់ជាមួយកៅអីនោះចោល។ ជីមីន ពិតជាខ្មាសគេខ្លាំងណាស់ ព្រោះនៅខ្លួនរបស់គេមានតែកូនខោតូចប៉ុណ្ណោះ។

" មិនបាច់អៀនទេ យើងធ្លាប់ឃើញហើយ! "

" លោក..... ! "

ជីមីន ងើបឈរទាំងយកកាតាបមកបាំងពីមុខ កុំឲ្យ ជុងគុក ឃើញផ្នែកខាងក្រោមរបស់គេ។

ជុងគុក បានដោះអាវក្រៅរបស់គេ មកចងបាំងឲ្យ ជីមីន ហើយក៏រើសខោដែលគេហែកនោះ ទៅចោលក្នុងធុងសំរាម ទើបត្រលប់មកបី ជីមីន ទៅកន្លែងចតឡានវិញ។

ជីមីន ចូលចិត្តជិះកង់ និងឡានក្រុង ទើបគេគ្មានឡានបើក តែ ជុងគុក ចូលចិត្តភាពឡូយឆាយ ទើបគេចូលចិត្តប្រើឡានដែលមានស៊េរីទំនើបៗ។

ជុងគុក បី ជីមីន ចូលឡានទាំងមុខបែបមិនសូវពេញចិត្តប៉ុន្មានទេ គេជួយព្រោះតែភាពទើសទាល់ ដែលប៉ាម៉ាក់គេផ្ដាំឲ្យជួយមើលថែតែប៉ុណ្ណោះ។

" អរគុណលោក! "

" មិនបាចអរគុណទេ យើងមិនទទួល! "

ជីមីន ក៏អង្គុយយ៉ាងស្ងៀមស្ងាតវិញ ជុងគុក ក៏ចេញឡានទៅខនដូរបស់ពួកគេ។

ដោយសារតែនៅខនដូមានពន្លឺភ្លឺខ្លាំង និងកាំមេរ៉ាទៀត ជុងគុក ក៏បានសម្រេចចិត្តកុង ជីមីន ដើរតាមផ្លូវធម្មតាវិញ។ ជីមីន ឱបក ជុងគុក ទាំងរំភើបទោះបី ជាពេលវេលាខ្លី តែពិតជាមន័យណាស់សម្រាប់រូបគេ ដែលបាននៅជិត ជុងគុក បែបនេះ។

" អរគុណលោកណាស់! "

ជីមីន ឱនគោរព ជុងគុក ងើបមកវិញជាមួយស្នាមញិម ដ៏ស្រស់ស្អាត ចូលទៅទម្លុះបេះដូងថ្មរបស់នាយតែម្ដង តែគេព្យាយាមធ្វើចិត្តរឹង និងបោះសម្ដីអាក្រក់ដាក់ ជីមីន ។

ជុងគុក ដើរចូលទៅបន្ទប់របស់គេ ដែលនៅជាប់បន្ទប់ ជីមីន ដែរនោះ។

// ថ្ងៃថ្មី //

ខាងសាកលវិទ្យាល័យមានគម្រោងមនុស្សធម៌ ត្រូវចុះតាមតំបន់ក្រីក្រ ដើម្បីចែករំលែងជាមួយនឹងចំណេះដឹង ទាក់ទងនិងការថែរក្សាអនាម័យ។ ថ្នាក់ ជីមីន ជាថ្នាក់ដែលត្រូវអនុវត្ដន៍គម្រោងនោះ ហើយពួកគេត្រូវនៅទីដល់ទៅបីថ្ងៃឯណោះ។

នៅក្នុងការធ្វើដំណើរនោះ ពួកគេត្រូវជិះឡានក្រុងរួមគ្នា ជុងគុក ត្រូវអង្គុយជិត ជីមីន ។ នៅក្នុងឡានក្រុងមានសំឡេងអ៊ូរអូរបស់និស្សិតផ្សេងៗ ដែលនិយាយលេងជាមួយគ្នា ប៉ុន្តែនៅខាងក្រោយនេះវិញ ជីមីន ត្រូវអង្គុយមើលទៅខាងក្រៅយ៉ាងស្រៀមស្ងាត់បំផុត សូម្បីតែអ្នកអង្គុយក្បែរក៏មិននិយាយរកគេដែរ។

ដោយសារផ្លូវឆ្ងាយ ហើយទៅឲ្យបានមុនយប់ អ៊ីចឹងហើយពួកគេត្រូវញ៉ាំអាហារថ្ងៃត្រង់នៅក្នុងឡានក្រុង។ ជីមីន បើកប្រអប់បាយ ដែលមានតែម្ហូបក្រៀមគ្មានជាតិ។

" ឯងញ៉ាំបែបនេះរាល់ថ្ងៃមែនទេ? "

" បាទ! ព្រោះខ្ញុំមិនចង់ចេញទៅទិញម្ហូបនៅខាងក្រៅ! ញ៉ាំរបស់នេះស្រួលទិញ! "

" នេះញ៉ាំរបស់យើងទៅ!!! ហាមឯងញ៉ាំបែបនេះទៀត បើមិនចង់ឲ្យប៉ាម៉ាក់ឯងដឹង! "

" បាទ! "

__________________

See you next part.

#យូជី

រឿង បេះដូងពណ៌​ឥន្ទធនូ ( ចប់ )Nơi câu chuyện tồn tại. Hãy khám phá bây giờ