#រឿងបេះដូងពណ៌ឥន្ទធនូ
#ភាគទី23
ពេល ស៊ូវ៉ុន មកពីបន្ទប់ទឹកវិញ នាងមិនបានឃើញមិត្តរបស់នាងទៀតនោះទេ។ នាងដើរទៅអង្គុយនៅតុទាំងធុញជាមួយក្រសែភ្នែក ព្រាននារីរបស់ ស៊ូដុង។ នាងលើកកែវស្រារបស់នាងមកផឹក រួចទើបនិយាយទៅស៊ូដុងថា៖" តើជូអ៊ុនទៅណាហើយ? "
" នាងទៅមុនហើយ! នាងផ្ដាំឲ្យប្រាប់នាងផង! "
" ពិតជាគួរឲ្យធុញណាស់! "
នាងក៏លើកកែវស្រាមកផឹករហូតដល់អស់គ្នានសល់ មួយសន្ទុះក្រោយមក ស៊ូវ៉ុន ក៏ងងុយគេងបើកភ្នែកលែងរួចតែម្ដង។
ស៊ូដុង លើកបីនាងទៅបន្ទប់វីអាយភី នៅក្នុងក្លឹមកម្សាន្តនោះ។ ចូលមកដល់ខាងក្នុង គេដាក់នាងឲ្យគេងរួចហើយក៏ដាក់កាមេរ៉ា សម្រាប់ថតវិឌីអូ របស់គេ និងនាងនៅពេលបន្តិចទៀតនេះ។
ស៊ូដុង ចាប់ផ្ដើមដោះសម្លៀកបំពាក់របស់នាង រួចហើយយកទូរសព្ទរបស់គេថតទុកពីរបីសន្លឹកសិន ទើបន្តសកម្មភាពទៀត។
// រំលង ទៅមួយសប្ដាហ៍ //
ថ្ងៃដែល ជីគុក និងជុងមីន ចូលរៀនក៏បានមកដល់។ ជុងមីន រំភើបចិត្តណាស់ ខុសប្លែកពី ជីគុក ដែលលាក់ភាពសោកសៅនៅក្នុងចិត្តរបស់គេ។ ពួកគេទទួលបានកាតាប សម្ភារៈសិក្សា និងសម្លៀកបំពាក់ដូចគ្នាពី ជីមីន ប៉ុន្តែអ្វីដែលមិនដូចគ្នានោះ ជីគុក ត្រូវរៀននៅផ្ទះតែម្នាក់ឯង។
ជុងមីន យកទឹកដោះគោដាក់ក្នុងកាតាបទាំងញញិម ថែមទាំងនិយាយអួតទៅបងប្រុសគេទៀតថា៖
" បងចាំមើលណា ជុងមីន នឹងរកមិត្តថ្មីឲ្យច្រើនៗនាក់ ហើយនាំពួកគេមកលេងផ្ទះរបស់ពួកយើង! "
" បង ...បងនឹងរងចាំលេងជាមួយមិត្តរបស់ ជុងមីន! "
ត្រូវហើយពួកគេជាមិត្តរបស់ ជុងមីន មិនមែនមិត្ត ជីគុក ដែលបានរាប់អានគ្នារាល់ថ្ងៃនោះទេ។ ជីគុក រៀបចំសភារៈដាក់ក្នុងកាតាបរបស់គេ ដោយស្ងៀមស្ងាត។
ពួកគេទាំងពីរនាក់ចុះមកញ៉ាំអាហារពេលព្រឹកជាម៉ាក់ៗ ដែលរង់ចាំពួកគេនៅខាងក្រោម។ ជីមីន ញញិមទទួលកូនទាំងពីរ ហើយលើកពួកគេមកអង្គុយលើកៅអី។
VOCÊ ESTÁ LENDO
រឿង បេះដូងពណ៌ឥន្ទធនូ ( ចប់ )
Romance#រឿងបេះដូងពណ៌ឥន្ទធនូ 👉Trailer 👈 រឿងរាវស្នេហារវាងភេទដូចគ្នា តែមិនហ៊ានសារភាពថា មានចិត្តលើគ្នា ព្រោះពួកគេអ្នកជិតខាង និងជាមិត្តនឹងគ្នាតាំងពីក្មេងៗ។ រហូតដល់ថ្ងៃមួយ ពួកគេបានទៅដើរលេងដាច់យប់ជាមួយគ្នា ហើយក៏ជ្រុលជ្រោះលើកគ្នា។ ថ្ងៃដែលគេសម្រេចចិត្តថា...