ep24 ( កូនចូលរៀន )

460 52 1
                                    

#រឿងបេះដូងពណ៌ឥន្ទធនូ
#ភាគទី24

    ជុងគុក បានទាញដៃរបស់ ជីមីន ឡើងឡានរួចបើកសំដៅទៅកន្លែងមួយ។ ជីមីន ខំស្រែកតវ៉ាជាមួយ ជុងគុក ប៉ុន្តែគ្មានប្រយោជន៍អ្វីនោះទេ ព្រោះ ជុងគុក មិនបានខ្វល់ជាមួយនឹងគេឡើយ។

    " លោកមករវល់ជាមួយខ្ញុំធ្វើអីទៀតហា៎? "

   ជីមីន ចោទសំណួរទៅកាន់ ជុងគុក ដោយប្រើសំឡេងខឹង ព្រោះគេមានការងារសំខាន់ត្រូវធ្វើ ថែមទាំងចង់ទៅ ជីគុក វិញផងទៀត តែឥឡូវត្រូវនាយនាំទៅកន្លែងណា ក៏មិនដឹងផង។

       ជុងគុក នៅតែមិនឆ្លើយតប ហើយបន្តបើកឡានទៅមុខទៀត ដូចជាមនុស្សថ្ម រួមជាកែវភ្នែកមុតស្រួចសម្លឹងមើលទៅផ្លូវ។

      // កំពង់ផែ //

   ឡានចតនៅទីលានកំពុងផែ ដែលធំទូលាយគ្មានមនុស្សសូម្បីតែម្នាក់ វាបញ្ចាក់ឲ្យដឹងថា នរណាជាម្ចាស់ទីនេះបាត់ទៅហើយ។ ជុងគុក ចុះពីឡាន ឈរមើលទៅទឹកសមុទ្រ ដែលឆ្ងាយដាច់កន្ទុយភ្នែក។

   ជីមីន ចុះពីឡានដូចគ្នា គេដើរទៅជិត ជុងគុក ដែលសម្លឹងទៅទឹកសមុទ្រនោះរួចនិយាយឡើងថា៖

   " លោកនាំខ្ញុំមកទីនេះធ្វើស្អីហា៎? "

  " ខ្ញុំចង់និយាយជាមួយឯង! ហេតុក៏ឯងទៅរៀបការជាមួយអ្នកផ្សេងហា៎? "

   ជុងគុក បែរមកនិយាយជាមួយ ជីមីន ដោយទឹកមុខខឹងនឹង ជីមីន ជាខ្លាំង ព្រោះតែការចាកចេញរបស់ ជីមីន បានធ្វើឲ្យបេះដូងគេគ្រាំគ្រាមិនស្ទើរ។

   ជីមីន សម្រួលអារម្មណ៍ហើយក៏តបទៅ ជុងគុក វិញថា៖

   " រឿងរវាងពួកយើងទាំងបានចប់យូរហើយ លោកសួរខ្ញុំក៏គ្មានន័យដែរ! អ្នកដែលលោកគួរតែគិតដល់នោះជា សុងវ៉ុន គូដណ្ដឹងរបស់លោកទើបត្រូវ! "

    " ឯងជាមនុស្សអាត្មានិយមណាស់ ដឹងទេ? "

    " ខ្ញុំសុខចិត្តធ្វើជាមនុស្សអាក្រក់ ក៏មិនចង់....ធ្វើជា..! "

    " ធ្វើជាស្អី? "

   ( ធ្វើជាជនទីបីរបស់លោកដែរ! លោកគួរតែមានគ្រួសារដែលសាកសម មិនមែនជាមនុស្សដូចខ្ញុំទេ!  )

រឿង បេះដូងពណ៌​ឥន្ទធនូ ( ចប់ )Where stories live. Discover now