#រឿងបេះដូងពណ៌ឥន្ទធនូ
#ភាគទី15ជុងគុក បើកសំបុត្រអានទាំងឈឺពឺតផ្សារ ព្រោះអត្ថន័យនៅក្នុងនោះវាចាក់ទម្លុះបេះដូងរបស់គេតែម្ដង។
( ជុងគុក មិត្តសម្លាញ់! ខ្ញុំលាឯងរហូតហើយ ខ្ញុំត្រូវរៀបការមានគ្រួសារហើយ! សូមឲ្យឯងរស់នៅមានសុភមង្គលជាមួយមនុស្សស្រី ដែលឯងស្រលាញ់ចុះ! យើងមិននៅជាជនទីបីសម្រាប់ឯងទេ! សូមឯងបំភ្លេចរឿងរបស់ ពួកយើងចុះ! លាហើយ ពីផាក ជីមីន! )
ក្រោយពីអានសំបុត្រចប់ ទឹកភ្នែករបស់កូនប្រុសដើមទ្រូងប្រាំហត្ថ របស់ ជុងគុក ក៏ហូរស្រក់ចុះមកដោយឯកឯង។អារម្មណ៍ដែល គេមិនដែលគិតថា វានឹងកើតឡើងចំពោះគេ ឥឡូវនេះ វាក៏បានកើតឡើងភ្លាម។ ទាំងគេមិនបានត្រៀមចិត្តទុកមុន វាពិតជាឈឺចាប់ខ្លាំងណាស់។
ប្រហែលនេះជាអ្វីដែលគេចង់ប្រាប់នោះមែនទេ គេចាកចេញទាំងបែបនេះអ៊ីចឹងឬ? បេះដូងរបស់ ជុងគុក ត្រូវឈឺដូចគេកាត់យកចេញពីដើមទ្រូងរបស់គេអ៊ីចឹង។
ជុងគុក កាន់តែអស់សង្ឃឹម គេក៏អង្គុយផ្អែកទៅនឹងគ្រែគេងរបស់ ជីមីន សម្រក់ទឹកភ្នែក ហើយក៏និយាយឡើងថា៖
" ផាក ជីមីន! ឯងអាក្រក់ណាស់ ទៅចោលយើង! ឯងដឹងថាយើងស្រលាញ់ខ្លាំងប៉ុណ្ណាទេ? ហ៊ឹក ហ៊ឹក ហ៊ឹក យើងឈឺចាប់ណាស់ ពេលដែលគ្មានឯងនៅជិតយើង! "
គេពិតជាចង់ឲ្យ ជីមីន ត្រឡប់មកវិញណាស់។ បើសិនជាជីមីន មកវិញមែន គេហ្នឹងសារភាពប្រាប់ ជីមីន ថាគេស្រឡាញ់ ជីមីន ខ្លាំងមិនមែនស្រលាញ់បែបមិត្តភក្តិនោះ។
ដោយសារតែខូចចិត្តនឹងរឿងដែល ជីមីន រត់ចោលគេខ្លាំងពេល ជុងគុក បានចេញពីខនដូររបស់ ជីមីន ហើយធ្វើដំណើរឆ្ពោះទៅកាន់ក្លិបមួយកន្លែង។
គេបានផឹកស្រាអស់ជាច្រើនកែវ រហូតដល់ថ្នាក់ស្រវឹងងើបមុខលែងរួច។ ជុងគុក នៅពេលនេះមិនខុសពីមនុស្សឆ្គួតទេ យំផង និយាយរឿងក្នុងចិត្តផង។
// ជីមីន //
ជីមីន មិនបានទៅរកប៉ាម៉ាក់របស់គេទេ ដោយសារខ្លាចគាត់សួររឿងកូននៅក្នុងពោះ ទើបគេធ្វើដំណើរទៅប្រទេសជប៉ុន។ គេធ្លាប់ទៅទីនោះ ទើបដឹងពីរបៀបរស់នៅទីនោះ។
ក្រោយពីធ្វើដំណើរអស់រយៈពេលជាយូរមក ជីមីន ក៏បានមកដល់ជប៉ុន ដោយសុវត្ថិភាព។ គេបានរកបន្ទប់ជួល ដែលសមល្មមអាចរស់នៅបាន និងមានតម្លៃសមរម្យអាចរស់នៅបានយូរដោយមិនពឹងលុយអ្នកផ្ទះ។
ជីមីន រៀបចំបន្ទប់រួចហើយ ក៏ចូលគេងទាំងទឹកភ្នែក។ គេពិតជានឹក ជុងគុក ណាស់។ បែកគ្នាថ្ងៃដំបូងក៏នឹកខ្លាំងយ៉ាងហ្នឹងទៅហើយ ចុះទម្ររាប់ឆ្នាំវិញនោះ?
ជីមីន ក៏នឹកឃើញថា គេមានរូបថតជាមួយ ជុងគុក កាលពីទៅដើរលេងជាមួយគ្នា នៅផ្សាររាត្រីនោះ។ ជុងគុក បានផ្ញើរូបនោះមកឲ្យគេ ទើបគេមានរូបនោះដែរ។ ជីមីន បើករកមើល ពេលឃើញហើយ គេយកវាមកថើប ហើយក៏ឱបជាប់ដើមទ្រូងរបស់គេ។
" លោកប្រហែលជាមានក្ដីសុខជាមួយនាងហើយមើលទៅនោះ! បើមានជាតិក្រោយ សូមឲ្យស្នេហារបស់ពួកយើងបានសមបំណងផងចុះ! ហ៊ឹក ហ៊ឹក ....."
ជីមីន យំឱបទូរសព្ទ រហូតដល់គេងលក់។
// 5 ឆ្នាំកន្លងផុតទៅ //
____________
#យូជី
ŞİMDİ OKUDUĞUN
រឿង បេះដូងពណ៌ឥន្ទធនូ ( ចប់ )
Romantizm#រឿងបេះដូងពណ៌ឥន្ទធនូ 👉Trailer 👈 រឿងរាវស្នេហារវាងភេទដូចគ្នា តែមិនហ៊ានសារភាពថា មានចិត្តលើគ្នា ព្រោះពួកគេអ្នកជិតខាង និងជាមិត្តនឹងគ្នាតាំងពីក្មេងៗ។ រហូតដល់ថ្ងៃមួយ ពួកគេបានទៅដើរលេងដាច់យប់ជាមួយគ្នា ហើយក៏ជ្រុលជ្រោះលើកគ្នា។ ថ្ងៃដែលគេសម្រេចចិត្តថា...