#រឿងបេះដូងពណ៌ឥន្ទធនូ
#ភាគទី10ម្ហូបដែលគិតថាឆ្ងាញ់ ក៏ប្រែទៅជាសាបគ្មានជាតិវិញ ព្រោះតែពាក្យថាមិត្តរបស់ ជុងគុក នេះឯង។ គេលះបងគ្រប់យ៉ាងអស់ហើយ ប៉ុន្តែ ជុងគុក នៅតែមិនអាចទទួលយកគេបានទៀត។
ជីមីន ខំប្រឹងញ៉ាំទាំងបង្ខំឲ្យឆាប់រួច ដើម្បីទៅបន្ទប់របស់គេវិញ។ ជុងគុក វិញក៏មិននិយាយស្ដីអ្វីទៀតដែរ បានត្រឹមអង្គុយញ៉ាំ ធ្វើដូចជាគ្មានរឿងអ្វីកើតឡើងទាំងអស់។
" ខ្ញុំញ៉ាំរួចហើយ! ខ្ញុំសុំទៅបន្ទប់របស់ខ្ញុំវិញហើយណា៎! "
" OK! តែយើងថា ពួកយើងប្ដូរមកហៅឈ្មោះគ្នាវិញទៅ ល្អទេ? "
" ហៅឈ្មោះ? "
" ហ៊ឹម! ឯងហៅយើងថា ជុងគុក! ចំណែកយើងហៅឯងថា ជីមីន! "
" អ៊ីចឹងក៏បានដែរ! ជុងគុក ខ្ញុំទៅវិញហើយណា៎! "
ជុងគុក ក៏ងកក្បាលយល់ព្រម ជីមីន ក៏បានដើរចេញមកទាំងពិបាក។ សំណាងហើយដែលថ្ងៃនេះសម្រាកមិនរៀន មិនអ៊ីចឹងទេ គេច្បាស់ជាខានរៀនមិនខានទេ។
ទោះបីជាប្ដូរសព្វនាមនៃការហៅគ្នា ឲ្យស្និតស្នាលជាងមុនយ៉ាងណាក្ដី ក៏ពួកគេបានត្រឹមជាមិត្តដែរ។ ពេល ជីមីន ចេញទៅបាត់ ជុងគុក ក៏បាននិយាយឡើងថា៖
" បងស្រលាញ់អូនខ្លាំងណាស់ ជីមីន! តែពួកយើងក៏មិនអាចទៅមុខលើសពីពាក្យថា មិត្ត នឹងបានដែរ! បងក៏មិនចង់ខុសពាក្យសន្យាជាមួយពូមីងដែរ! ពួកយើងត្រូវរៀនឲ្យចប់សិន ណា៎ ព្រោះអាជីវកម្មរបស់គ្រួសារពួកយើង ស្ថិតនៅក្នុងដៃរបស់ពួកយើងហើយ! បងនឹងប្រើសិទ្ធិជាមិត្តរបស់អូន មកការពារអូន សូម្បីតែឆ្កែ ក៏បងមិនឲ្យវាចូលអូនជិតបានដែរ!
ជុងគុក ក៏ពិបាកចិត្តដែរ តែក្នុងនាមជាអ្នកស្នងតំណែងធំ គេត្រូវតែយកការសិក្សាជាធំ ជាជាងស្នេហា។ រៀនចប់ចាំសារភាពក៏មិនយឺតពេលដែរ។
// ជីមីន //
មកមើលរាងតូចនៅក្នុងបន្ទាប់នេះវិញ គ្រាន់តែមកដល់ភ្លាមក៏យំយកៗ ឈឺចិត្តដែរ ជុងគុក សុំគេធ្វើមិត្តមិនមែនជាសង្សាដូចដែលគេបានគិតទុកនោះ។
" អាមនុស្សឆ្គួត! អាញ់ខំគិតថា វាសារភាពសុំស្នេហ៍ដូចគេ! ហ៊ឹក ហ៊ឹក មកសុំអាញ់ធ្វើមិត្ត! អាគុក! ហ៊ឹក អាឆ្គួត! អាញ់ខំគិតថា មកសុំយើងរៀបការ ហើយបានធ្វើជាប្រពន្ធវា! ហ៊ឹក ហ៊ឹក ចុងក្រោយសុំអាញ់ធ្វើមិត្ត! ហ៊ឹក ហ៊ឹក ហ៊ឹក ឈឺចាប់លោកអើយ! គ្មានរនណាយល់ចិត្តខ្ញុំទេ! ហ៊ឹក ហ៊ឹក ហ៊ឹក .....! "ជីមីន យំផងជេ ជុងគុក ផង បើគេស្ដាប់ឮវិញមិនដឹងជាមានអារម្មណ៍បែបណាទេ។
// ថ្ងៃល្ងាច //
តុត តុត ....
ជុងគុក បានមកគោះទ្វារបន្ទប់ ជីមីន ។ ជីមីន ក៏បានបើកទ្វារឲ្យ ជុងគុក ចូលទៅខាងក្នុង។
" ជីមីន! ឯងទៅដើរលេងនៅខាងក្រៅជាមួយយើងទេ? "
" ឯងចង់ទៅណា? "
" ទៅផ្សាររាត្រី! "
" ទៅក៏បានដែរ តែចាំយើងតិចសិនណា៎ ទៅតែងខ្លួនមួយសិន! "
" អើ! កុំយូរពេកវ៉ើយ! "
ជីមីន ដើរចូលទៅក្នុងបន្ទប់គេងរបស់គេ បន្តិចក្រោយមក ក៏ចេញមកវិញជាមួយនឹងឈុតរឹបរាង មើលទៅពិតជាស្រស់ស្អាតណាស់ ឯក្លិនខ្លួនវិញ ក្រអូបជាងមនុស្សស្រីទៅទៀត។
" តោះ! "
" ហ៊ឹម! ខ្លួនឯងក្រអូបណាស់វ៉ើយ! យើងចង់គេងទីនេះដែរ! "
" មិនឲ្យគេងជាមួយទេ! "
ជុងគុក ធ្វើមុខស្អុយដាក់ ជីមីន ហើយក៏បណ្ដើរគ្នាចេញទៅ។ ជុងគុក បើកឡានជូន ជីមីន មកផ្សាររាត្រី ដែលមានកន្លែងកម្សាន្ដ និងអាហារជាច្រើនមុខ រួមជាមួយអ៊ីវ៉ានជាច្រើនប្រភេទផងដែរ។
______________
See you next part.
#យូជី
![](https://img.wattpad.com/cover/290572482-288-k73114.jpg)
YOU ARE READING
រឿង បេះដូងពណ៌ឥន្ទធនូ ( ចប់ )
Romance#រឿងបេះដូងពណ៌ឥន្ទធនូ 👉Trailer 👈 រឿងរាវស្នេហារវាងភេទដូចគ្នា តែមិនហ៊ានសារភាពថា មានចិត្តលើគ្នា ព្រោះពួកគេអ្នកជិតខាង និងជាមិត្តនឹងគ្នាតាំងពីក្មេងៗ។ រហូតដល់ថ្ងៃមួយ ពួកគេបានទៅដើរលេងដាច់យប់ជាមួយគ្នា ហើយក៏ជ្រុលជ្រោះលើកគ្នា។ ថ្ងៃដែលគេសម្រេចចិត្តថា...