#រឿងបេះដូងពណ៌ឥន្ទធនូ
#ភាគទី35ព្រះអាទិត្យចាប់ផ្តើមរះ មនុស្សម្នាក៏បានភ្ញាក់ពីដំណេក ហើយទទួលយករឿងថ្មីៗ ទាំងល្អ និងអាក្រក់ចូលក្នុងជីវិតរបស់ពួកគេ។
បើក្រឡេកមកមើល គូស្នេហ៍មួយគូនេះវិញ ពួកគេនៅគេងមិនទាន់ងើបនៅឡើយទេ ទោះបីជាម៉ោងជិតប្រាំបួនហើយក្ដីក៏ដោយ។
រាងស្តើង គេងកើយដើមទ្រូង អ្នកជាស្វាមី ដោយឱបក្រសោបរាងកាយគេជាប់។ នេះជាលើកទីមួយហើយបន្ទាប់ពី ជីមីន ចាប់ផ្ដើមពរពោះកូនរបស់គេមក គេមិនដែលបានគេងយូរបែបនេះទេ ប្រហែលដោយសារតែរឿងយប់មិញហើយ ទើបធ្វើឲ្យគេក្លាយទៅជាមនុស្សគេងយូរបែបនេះ។
ជុងគុក បើកភ្នែកសន្សឹមៗរហូតបានឃើញច្បាស់ ធ្វើឲ្យទឹកមុខរបស់គេ ក៏ប្រែទៅជាញញឹមស្រស់ ព្រោះតែមានវត្ដមានមនុស្សជាទីស្រឡាញ់ នៅក្នុងរង្វង់ដៃដ៏កក់ក្តៅរបស់គេ។ នាយបានលើកដៃមកអង្អែលលើសក់របស់រាងស្តើងថ្នមៗ ដោយស្នាមញញឹម និងមានសេចក្តីសុខខ្លាំងបំផុត។ គេសុំឲ្យ បានឃើញមុខរបស់រាងតូច ជារៀងរាល់ព្រឹកបែបនេះ ពេលដែលគេភ្ញាក់ពីគេ។
ជុងគុក បានឱនមកថើប ត្រង់ថ្ពាល់ប៉ោងៗរបស់ ជីមីន ថ្នមៗ ដើម្បីកុំឲ្យគេភ្ញាក់ ប៉ុន្តែការថ្នាក់ថ្នមរបស់គេ នៅតែធ្វើឲ្យរាងស្តើងភ្ញាក់ដឹងខ្លួនថាដែរ។
ជីមីន បើកភ្នែកព្រឹមៗបន្ទាប់មកក៏ញញិមដាក់រាងក្រាស់ ហើយលើកដៃរបស់គេ មកតោងករបស់ ជុងគុក ជាប់។ សកម្មភាពរបស់គេ ធ្វើឲ្យ ជុងគុក គ្រឺតក្នាញ់ខ្លាំងណាស់។
" អរុណសួស្ដីប្រពន្ធសម្លាញ់ សឺត ! "
" បាទ! ស្វាមីសំណព្វចិត្តអូន! "
ពួកគេក៏បានញញឹមដាក់គ្នា រហូតធ្វើឲ្យ ជីមីន អៀនឡើងថ្ពល់របស់គេក្រហមទាំងសងខាង ហើយក៏ឈ្ងោកចូលទៅក្នុងប្រឡោះកញ្ចឹងករបស់ស្វាមី ដើម្បីកុំឲ្យគេបានឃើញ ពីរអាការៈអៀនរបស់ខ្លួន។
បើកំពុងតែផ្អែមល្ហែមមិនបានប៉ុន្មានផង រំពេចនោះក៏មានសំឡេងគោះទ្វារបានបន្លឺឡើងធ្វើឲ្យ គូស្នេហ៍ទាំងពីរនាក់ភ្ញាក់ផ្អើលជាខ្លាំង ជាពិសេសនៅពេលដែលបានឮសំឡេងស្រែកមកពីខាងក្រៅថា៖
YOU ARE READING
រឿង បេះដូងពណ៌ឥន្ទធនូ ( ចប់ )
Romance#រឿងបេះដូងពណ៌ឥន្ទធនូ 👉Trailer 👈 រឿងរាវស្នេហារវាងភេទដូចគ្នា តែមិនហ៊ានសារភាពថា មានចិត្តលើគ្នា ព្រោះពួកគេអ្នកជិតខាង និងជាមិត្តនឹងគ្នាតាំងពីក្មេងៗ។ រហូតដល់ថ្ងៃមួយ ពួកគេបានទៅដើរលេងដាច់យប់ជាមួយគ្នា ហើយក៏ជ្រុលជ្រោះលើកគ្នា។ ថ្ងៃដែលគេសម្រេចចិត្តថា...