ផ្ដើមរឿង+ភាគ:១

1.7K 20 0
                                    


ប្រលានយន្តហោះ ប្រទេសកូរ៉េខាងត្បូង

          ពេលវេលានេះគឺជាថ្ងៃដែលនារីម្នាក់បានមកពីប្រទេសជប៉ុនត្រឡប់មកប្រទេសកំណើតខ្លួន៕ រយៈពេល5ឆ្នាំនាងបានទៅគ្រប់គ្រងក្រុមហ៊ុននៅប្រទេសជប៉ុនដែលគ្រួសារនាងតម្រូវឲ្យនាងទៅនៅទីនោះ៕ នារីម្នាក់នេះមានឈ្មោះថា មីន ជូហ្វា មានអាយុ24ឆ្នាំ កម្ពស់1:65ស.ម. ជូហ្វាពេលនាងមកនេះគឺមិនបានប្រាប់នរណាទេនាងចង់ ស៊ប៊ប្រាយន៍អ្នកទាំងអស់គ្នា ហើយតាំងពីបញ្ចប់ការសិក្សាមកប៉ាជូហ្វាបានឲ្យទៅគ្រប់គ្រងក្រុមហ៊ុននៅពេលនោះតែម្ដង៕ ជូហ្វាដើរអូសវ៉ាលីចេញមកជាមួយការស្លៀកខោប៊យ អាវដៃខ្លីបញ្ចេញក្បាលពោះរាបស្មើគ្មានខ្លាញ់ស្រស់ស្អាតជាមួយរាងកាយស្រឡូន ពាក់វ៊ែនតាបែបថ្លៃថ្នូរស៊ីវីល័យដើរបោះជើងទៅបក់ដៃហៅឡានតាក់ស៊ីជិះទៅផ្ទះ៕ ជូហ្វាឡើងក្នុងឡានហើយបានប្រាប់អាស័យដ្ឋានទៅអ្នកបើកតាក់ស៊ីឲ្យគាត់ជូនទៅ៕ ប្រមាណជា1ម៉ោងឡានតាក់ស៊ីក៏បានមកដល់ភូមិគ្រឹះលោកប៉ាជូហ្វា នាងចុះពីក្នុងឡានសម្លឹងមើលភូមិគ្រឹះដែលខានមកជាច្រើនឆ្នាំនាងពិតជានឹករលឹកផ្ទះមួយនេះវាជាផ្ទះដែលនាងរស់នៅតាំងពីបាតជើងក្រហមរងាលមកទើបពេលនាងអាយុ13ឆ្នាំបានឲ្យទៅរស់នៅប្រទេសជប៉ុន៕ ជូហ្វាដើរចូលមកក្នុងផ្ទះដោយក្ដីរំភើបស្ទើរស្រក់ទឹកភ្នែកទៅហើយអ្នកបម្រើជាច្រើននាក់ចេញមកទទួលជូហ្វាដោយម្នាក់ៗសម្លឹងមើលមកជូហ្វាមិនដាក់ភ្នែកធ្វើអោយជូហ្វាមានអារម្មណ៍ថាពួកគេមើលមកនាងមិនស្គាល់៕
«នេះពួកបងមើលខ្ញុំអត់ស្គាល់ទេ?» ពួកគេទាំងអស់នាំគ្នាសម្លឹងមើលម្ដងម្នាក់ៗដើរក្រឡឹងជុំវិញជូហ្វានាងវិញនេះឡើងចង់វិលមុខ
«នេះគឺអ្នកនាងជូហ្វាមែនទេ» ពួកគេនៅតែមិនជឿបើសម្រស់របស់នាងដូចទេពអប្សរទើបបានជានៅតែមិនស្គាល់
« ហូយ!!នេះខ្ញុំ មីន-ជូ-ហ្វា ណាមើលមិចមិនស្គាល់» ជូហ្វានិយាយមួយៗច្បាស់ៗដើម្បីបញ្ជាក់ពួកគេ រីឯអ្នកដែលលឺហើយស្ទុះមកឱបជូហ្វាម្ដងម្នាក់ៗ អ្នកណាទៅមើលស្គាល់ទៅបើនាងផ្លាស់ប្ដូរម្លឹងស្បែកសភ្លឺរលោង កម្ពស់ខ្ពស់ជាងមុន ស្រស់ស្អាតឥតអ្វីទាស់ទើបមើលមិនស្គាល់
«អ្នកនាងជូនេះពួកខ្ញុំមើលមិនស្គាល់ទេណា,មើលចុះឥឡូវឡើងស្អាតភ្លឹង បើអ្នកនាងមិនប្រាប់ឈ្មោះទេប្រហែលជាមិនដឹងទេថាជាអ្នកនាងជូរបស់ពួកខ្ញុំនៀក! ហ៊ឹក ហ៊ឹក» ពួកគេនិយាយយំផងមិនមែនយំកើតទុក្ខអីទេគឺយំដោយក្ដីរំភើបពេលជួបអ្នកនាងតូចរបស់ពួកគេតាំងពីនៅក្មេងឥឡូវបានត្រឡប់មកវិញហើយ អ្នកណាដែលមិនរីករាយនុះ ដែលគាត់ហៅជូហ្វាថាជូព្រោះឈ្មោះមួយនេះពួកគេហៅនាងតាំងពីនៅក្មេងៗជូហ្វានាងមិនប្រកាន់ទេទោះនាងកាចឆ្នាស់យ៉ាងណាក៏ដោយ៕
«តោះអ្នកនាងចូលទៅក្នុងទៅ» អ្នកបម្រើម្នាក់និយាយក្នុងចំណោមពួកគេប្រាប់ទៅជូហ្វា ឯបានបានងក់ក្បាលដាក់វិញហើយដើរចូលទៅតាមពួកគេពីក្រោយ
ពួកបាងនាំជូហ្វាមកបន្ទប់ទទួលភ្ញៀវដែលមានប៉ាម៉ាក់បងប្រុសបងថ្លៃនិងកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ទៀតដែលថ្ងៃនេះពួកគេមកលេងនៅក្នុងភូមិគ្រឹះធំនេះ អូរ!ហើយជូហ្វាក៏មានបងប្រុសម្នាក់ដែរគាត់នៅគ្រប់គ្រងក្រុមហ៊ុននៅក្នុងប្រទេស គាត់ឈ្មោះ មីន ស៊ូចាង ហើយភរិយាគាត់ឈ្មោះ ឆយ លីណា ហើយកូនគាត់ឈ្មោះ មីន ស៊ូណា មានអាយុ3 ឆ្នាំហើយ៕
«ហើយពួកឯងមកពីណាគ្នាច្រើនម្លេមានរឿងអីមែន?បានមកគ្នាទាំងទ័ពនៀក» លោកស្រីមីនឆ្ងល់ចំណែកពួកនាងនៅញញឹមញញែមដាក់គ្នា
«ហើតពួកបងមានរឿងអី?» នេះគឺ ស៊ូចាងម្ដងចោទសួរទៅពួកគេម្នាក់ទៀតដោយជ្រួញចិញ្ចើមចូលគ្នា
ម្នាក់ៗធ្វើមុខងើយឆ្ងល់ដាក់គ្នាក្រៅពីក្រវីក្បាលមិនដឹង៕
«ម៉ាក់ប៉ាបងប្រុសបងថ្លៃ» អ្នកនៅចំណោមពួកនាងៗក៏ស្រែកហៅ
«នេះ-នេះគឺកូនជូហ្វា» លោកស្រីមីន គាត់សួរទាំងរដាក់រដុប
«នេះគឺជូហ្វាណាម៉ាក់ចង់ភ្លេចកូនខ្លួនឯងឬ» ជូហ្វាធ្វើរឹកពារងក់ងរដាក់ម៉ាក់ងាកទៅម្ខាង
«កូនជូ» អ្នកជាម្ដាយលឺដូច្នេះហើយក្រោកពីសាឡុងមកឱបកូនយ៉ាងណែន ម្ដាយឯណាថាមិននឹកកូននោះទោះត្រង់ថានាងមិនសូវជាមានពេលខលមកអ្នកផ្ទះ សូម្បីបងប្រុសខ្លួនឯងរៀបការក៏មិនបានមកឬខលមកជូនពរអីបន្តិចទើបពួកគាត់ទាំងអស់គ្នាមិនស្គាល់មុខរបស់ជូហ្វា
« ហើយកូនមិចមិនប្រាប់ម៉ាក់ថាឲ្យទៅទទួលចាំបាច់មកដោយខ្លួនឯងធ្វើអី?» ពេលលែងពីការឱប គាត់សួរទៅជូហ្វា
«អ៉ាវ!!បើប្រាប់ម៉ាក់មិនបាន ស៊ប់ប្រាយន៍ទៅម៉ាក់» គាត់មិនសួរអ្វីទៀតបានត្រឹមញញឹមដាក់កូនវិញ អ្នកឯទៀតក៏មកឱបជូហ្វា រួមទាំងប៉ា បង ហើយជូហ្វាក៏លើកនាងល្អិត ស៊ូណា មកពរហើយមកអង្គុយលើសាឡុងក្បែរពួកគាត់ រីឯអ្នកផ្សេងទៀតបំពែកគ្នាទៅធ្វើការអស់។
«ជូហើយនៅទីនោះការងារយ៉ាងមិចហើយទើបឆាប់ត្រឡប់មកវិញម្លេះ» បងប្រុសស៊ូចាងគាត់សួរជូហ្វា គាត់ចង់ថាវារៀបរយល្អឬអត់បានជាជូហ្វាឆាប់មក ដោយសារនៅពេលដែលនាងចូលធ្វើការក្រុមហ៊ុននៅទីនោះមានបញ្ហាខ្លាំងមកដល់ឥឡូវមិនដឹងថាវាសុវត្ថិភាពល្អឬអត់បើវាល្អនិងអាចឲ្យគេនៅទីនោះរ៉ាប់រងបាន។
« គឺល្អហើយបងទាល់តែមានកិច្ចការអ្វីសំខាន់ចាំខ្ញុំទៅវិញ» អ្នកជាបងលឺបែបនេះហើយក៏មិនសួរច្រើនទៀតទេ
« កូនជូទើបតែបងពីហត់ចឹងទៅងូតទឹកសម្រាកទៅកូន» លោកមីនដែលស្ងាត់មួយសន្ទុះក៏ស្រដីដាក់ជូហ្វា
«ចឹងកូនទៅសិនហើយ» គ្រប់គ្នាងក់ក្បាលហើយនាងតូចក៏ក្រោកចេញឡើងទៅលើដោយមាន ស៊ីចាអូសវ៉ាលីទៅតាមក្រោយ ។
«បន្ទប់របស់ខ្ញុំនៅដដែលណ៎» ពេលចូលមកដល់ក្នុងភ្លាមជូហ្វានាងនិយាយភ្លេតបន្ទប់មួយនេះវាមានទំហំធំមានពូកគេងធំល្មមវាជាបន្ទប់ដែលនាងបានធ្លាប់រស់នៅពីក្មេង
«ច៎ាសអ្នកនាង,លោកស្រីគាត់ថាមិនបាច់រៀបចំសាថ្មីទេទុកឲ្យអ្នកនាងជាអ្នកសម្រេចថាគួរផ្លាស់ប្ដូរឬអត់? ហើយលោកស្រីគាត់តែងឲ្យបងសម្អាតទីនេះរាល់ថ្ងៃខ្លាចមានធូលីឬអ្វីផ្សេងទៀតពេលអ្នកនាងមកវិញ» ស្ដាប់ការរៀបរាប់របស់ស៊ីចាធ្វើឲ្យជូហ្វានាងសប្បាយចិត្តណាស់ទោះជាបន្ទប់ពីក្មេងមែនតែវាពិតជាធំណាស់ ពេលនាងចូលមកទើបមិនឃើញមានធូលីអីមួយដូចជាស៊ីចានិយាយប្រាប់មិនខុស
«លំបាកបងហើយដែលសម្អាតរាល់ថ្ងៃនោះ» ជូហ្វាសើចញឹមៗដូចកូនក្មេងដាក់ស៊ីចាបានជាគាត់ញញឹមតបវិញ
«មិនអីទេអ្នកនាងវាធម្មតាទេ» ជូហ្វានាងដើរមើលពេញនៅក្នុងបន្ទប់គ្រប់កន្លែងមានតុក្តតាខ្លាឃ្មុំដែលម៉ាក់នាងទិញឲ្យនៅថ្ងៃខួបកំណើត តុសម្អាតរៀបចំបានស្អាត នៅមានកម្រាលពូកពណ៍ខ្មៅ ខ្នើយពណ៌ក្រហម
«ចឹងបងចេញទៅវិញចុះចាំខ្ញុំរៀបចំខ្លួនឯងណា» ជូហ្វា
«ចាំខ្ញុំរៀបចំវិញអ្នកនាង»ស៊ីចា
«មិនអីទេបងខ្ញុំធ្វើខ្លួនឯងបាន» ជូហ្វានាងនិយាយសម្លេងរៀវរឹងដាក់ស៊ីចាពេលរៀបរូតវ៉ាលីបានជាជូហ្វានាងមិនចង់ឲ្យគាត់ធ្វើវាមានរបស់សំខាន់នៅក្នុងនោះ តើវាជាអ្វីទៅ? បានជាមិនឲ្យស៊ីចារៀបចំឲ្យ?
«បាន,ចឹងខ្ញុំសុំទៅវិញហើយ» ស៊ីចាជើញទឹកមុខជូហ្វាមិនសប្បាយចិត្តដែលនាងមិនព្រមធ្វើឲ្យនាងសម្រេចថាសុំចេញទៅម៉ង
ស៊ីចេចេញទៅបាត់ជូហ្វានាងទៅចាក់គន្លឹះទ្វាឲ្យរួចរាល់ដើរមកអង្គុយលើពូកលើកវ៉ាលីមកដែរហើយរ៉ូតមើលឃើញមានកាំភ្លើង កាំបិត ខោអាវរបៀបម៉ាហ្វៀស្រីជាច្រើននិងមានខោអាវស្លៀកធម្មតាក៏មាន បានជាជូហ្វានាងអាចយកកាំភ្លើងមកដាក់ក្នុងវ៉ាលីបានដោយសារ អ្នកណាក៏ស្គាល់ក្រុមM.J.Fជាក្រុមដែលមានឥទ្ធិពលខ្លាំងណាស់បើសិនជាមានយកកាំភ្លើងមកដែរច្បាស់ជាមានរឿងអ្វីហើយព្រោះអ្នកនៅក្នុងក្រុមនេះទាល់តែមានការសំខាន់ទើបយករបស់ដាក់តាមខ្លួន។
សមាជិកក្រុម M.j.Fទាំងអស់ត្រូវមានសាក់នៅកញ្ចឹងកខាងស្ដាំគ្រប់គ្នារួមទាំងចៅហ្វាយផង ជូហ្វានាងទៅរស់នៅប្រទេសជប៉ុនមិនមែនតែទៅធ្វើការមួយមុខទេគឺមានការផលិតអាវុទ្ធ កាំភ្លើង រំសេវ ជាច្រើន មានសាខាជាច្រើនកន្លែង សឹងគ្រប់ប្រទេស ជាពិសេសជប៉ុន កូរ៉េខាងត្បូងតែម្ដង។ ជូហ្វានាងជាម៉ាហ្វៀលាក់មុខដែលគ្មានអ្នកណាដឹងក្រៅពីជំនួយការរបស់នាងទេហើយនិងសមាជិកទាំងអស់របស់ក្រុមM.J.Fតែបើឲ្យហៅឈ្មោះគឺនាងមិនឲ្យហៅជូហ្វាទេគឺហៅ M.J.F ឬ J.Fតែពីរនេះប៉ុណ្ណោះគ្មានអ្នកណាស្គាល់ឈ្មោះពិតរបស់ម៉ាហ្វៀស្រីរូបនេះទេ ហើយជំនួយការរបស់ជូហ្វា នាងបានឲ្យគេមកគ្រប់គ្រងការផលិតអាវុទ្ធនៅក្នុងប្រទេសកូរ៉េមួយនេះមុននាងមកដល់ទៅទៀត៕
«បិះទៅហើយនាងជូ» ជូហ្វាទះថ្ងាសខ្លួនឯងបើនាងហាមមិនទាន់សង្ស័យជាដឹងបានទៅហើយថាក្នុងនោះមានអីច្បាស់ជាមិនរស់ទេបើដឹងដល់បងនាងគាត់មិនឲ្យនាងធ្វើជាម៉ាហ្វៀស្អីទេមានតែមុខជំនួយ និងការនាំចេញនាំចូលរបស់ផ្សេងៗវាបានទៅហើយ។ ប៉ុន្តែបងរបស់ជូហ្វាមិនដឹងទេថានៅទីនោះមានអ្នកចង់បំផ្លាញក្រុមហ៊ុនMin Groupនៅជប៉ុនដោយសារ Min Groupជាក្រុមហ៊ុនដែលមានការពេញនិយមមានគេគាំទ្រច្រើនមានអ្នកចូលហ៊ុនជាមួយរាប់មិនដឹង។
មិនតែប៉ុណ្ណោះនៅតែគ្មណអ្នកណាអាចផ្ដួលក្រុមហ៊ុនមួយនេះបានទេ ជូហ្វានអបានសម្រេចចិត្តថាមិនឲ្យពួកសត្រូវវាធ្វើបានសម្រេចទេនាងបានតាំងចិត្តចូលទៅហ្វឹកាត់បាញ់កាំភ្លើង គប់កាំបិត ប្រើដាវ និងរបស់ជាច្រើនដែលនាងបានឆ្លង់កាត់រយៈពេល1 ឆ្នាំកន្លះហើយឈប់ពីការហ្វឹកហាត់ជូហ្វាបានបង្កើតក្រុមតូចៗរហូតដល់ធំមានសាខាឈ្មោះក្រុម M.J.Fទើបនាងអាចគ្រប់គ្រងក្រុមហ៊ុននៅទីនោះមិនសូវជាមានបញ្ហាអ្វីគួរកត់សម្គាល់ទៀតទេ។ ជូហ្វានាងរៀបចំទុកដាក់ខោអាវក្នុងទូរៀបរយហើយចូលទៅងូតទឹកបាត់ប៉ុន្មាននាទីក្រោយជូហ្វាបានចេញមកវិញ,ជាមួយអាវឃ្លុំពណ៌សត្រឹមជង្គង់មានកន្សែងជូនសក់ដើរមកអង្គុយកន្លែងតុសម្អាង ជូហ្វាទុកកូនកន្សែងមួយកន្លែង យកប្រដាប់ផ្លុំសក់មកម្ដង។ ពេលសក់ស្ងួតហើយជូហ្វានសងបានយកខោអាវមកស្លៀកពាក់ជាមួយខោប៊យខ្លី
អាវដៃវែងល្មមឡើងមកគេងលើពូកលក់បាត់ទៅ។

@ ជាន់ខាងក្រោម

អ្នកបម្រើទាំងអស់នាំគ្នាស្វាស់ដៃស្វាស់ជើងរៀបចំអាហារទុកទទួលទានពេលល្ងាចថ្ងៃនេះកូននៅក្នុងគ្រួសាត្រកូលមីនបានមកជួបជុំគ្នាទាំងអស់ហើយពិតជាមានក្ដីសុខណាស់។
ចំណែកលោកស្រីមីន លោកមីន បងប្រុសស៊ូចាង បងថ្លៃ លីណា និងស៊ូណាកំពុងអង្គុយនិយាយគ្នាពីនេះពីនោះនិងលាយឡម់ជាមួយការងារខ្លះ។
«លោកស្រី លោកប្រុស អ្នកប្រុស អ្នកនាង សូមទៅពិសារបាយ» ស៊ីចា បានដើរប្រាប់ពេលរៀបចំអាហារឲ្យរួចរាល់
«ហ៊ឹម»លោកមីនក្រហឹមដើមការមកកាន់ស៊ីចាវិញ
ពួកគាត់ទាំងអស់បានងើបចេញដើរទៅតុអាហារជាមួយគ្នា
« ស៊ីចាឯងទៅហៅជូមកឲ្យមកញាំបាយ» លោកស្រីមីន
«ច៎ាសលោកស្រី» ស៊ីចា បានទៅធ្វើតាមអ្វីដែលគាត់បានប្រាប់

~~តុក!!តុក!!~~

សម្លេងគោះទ្វាបានលឺឡើងបានដាស់ឲ្យជូហ្វានាងភ្ញាក់ទាំងងីងើរទាំងមិនទាន់អស់ងងុយ
«អ្នកណា?» ជូហ្វាស្រែកចេញពីខាងក្នុងមកសួរអ្នកដែលមកគោះទ្វាបន្ទប់
«គឺខ្ញុំ ស៊ីចាអ្នកនាង» ស៊ីចាឆ្លើយមកពីខាងក្រៅមកក្នុងបានឲ្យលឺដល់ជូហ្វា កំពុងបិទភ្នែកអង្គុយ
«មានការអីបងចា» ជូហ្វា
«លោកស្រីឲ្យមកហៅអ្នកនាងទៅញាំបាយ» ជូហ្វាលឺស៊ីចាហៅទៅញាំបាយរហ័សងើបពីលើពូកយ៉ាងលឿនតបទៅស៊ីចា
«បងទៅមុនសិនទៅ,ចាំខ្ញុំទៅតាមក្រោយ» ស៊ីចាដើរចេញទៅវិញ រីឯជូហ្វានាងសតើសក់ឲ្យបានរៀបរយទៅលាងមុខចេញឲ្យស្វាងងុយកុំឲ្យពេលញាំបាយងក់អីមិនដឹងជាយ៉ាងណា?
20នាទីក្រោយជូ បានចុះមកដល់ខាងក្រោមដើរទៅតុអាហារដែលមានមនុស្ស 5នាក់នៅចាំនាង
«កូនសុំទោសដែលឲ្យចាំយូរ» នាងមិនគួរណាឲ្យមនុស្សចាស់នៅចាំយូរទាន់សោះទើបប្រញាប់សុំទោស នេះមកថ្ងៃទី1នាងបានឲ្យគេនៅអង្គុយចាំទៅហើយចុះបើមានលើកក្រោយទៀតនាងប្រើយែពាក្យសុំទោសមួយមុខទេឬ?
«មិនអីទេ,កូនមកពីហត់ពេលគេងទៅវាជ្រុលចឹងហើយ»លោកស្រីមីននិយាយញញឹមទៅកូនកុំឲ្យនាងគិតថាខុសគាត់មើលតាមខ្សែភ្នែកក៏ចឹងថានាងគេងមិនទាន់ឆ្អែតដែរទើបគាត់មិនថាអ្វីច្រើន។
«ច៎ាសម៉ាក់បើយនេះសុទ្ធតែម្ហូបដែលកូនចូលចិត្តម៉ងនៀក,ចាំមើលញាំទាន់តែបែកពោះ» ជូហ្វានិយាយសម្លេងកូនក្មេងធ្វើឲ្យពួកគាត់ទាំងអស់គ្នាអស់សំណើចនិងកាយវិការរៀបរាប់បែកអូហូរស្ទឹងរបស់នាង
«តោះឆាប់ញាំទៅម្ហូបត្រជាក់អស់ហើយ» លោកមីន
អ្នកទាំងអស់គ្នាបានញាំបាយដោយមានសុភមង្គលនិងមានក្ដីសុខបំផុតក្នុងគ្រួសារពេលបានញាំអាហារជុំគ្នានេះ។

________________

💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )Where stories live. Discover now