ឡាកូហ្វីនាងរកធ្វើអ្វីមិនត្រូវសោះចង់ហៅនាយវីនឲ្យចូលមកក៏ហាស្ដីមិនកើតនេះនាងរំភើបដល់ថ្នាក់ហ្នឹងឬ??ពុទ្ធោអើយ!
« ទឹក..ទឹក »
« ឯងត្រូវការទឹកមែនទេ!ចាំតិចសិនជូ » ឡាកូហ្វីនាងស្រវេស្រវាងើបទៅចាក់ទឹកដែលនៅជិតនិង ហើយយកមកឲ្យជូហ្វានាងផឹកបន្តិចមិនហ៊ានឲ្យផឹកច្រើនទេ។
« បងហ្វី!ខ្ញុំមិនទាន់ស្លាប់ទេមែនទេ??ខ្ញុំនៅរស់ហ៎េស?? » ជូហ្វានាងយកដៃមកស្ទៀបមុខខ្លួនឯងហើយសួរទៅឡាកូហ្វី ថានាងមិនទាន់ស្លាប់ឬក៏មិច ??
ឡាកូហ្វីនាងចង់សើចនៅកាយវិការរបស់ជូហ្វាណាស់ បើជូហ្វាស្លាប់មែននាងនិងស្លាប់ទៅជាមួយហើយនាងមិនចង់ធ្វើខុសធ្ងន់ជាងនេះទេ ។
« ឯងនៅរស់ទេ!បើឯងស្លាប់បងប្រាកដជាទៅតាមឯងហើយ »
« អាវ!បើបងស្លាប់ម្នាក់ទៀតបានអ្នកណានៅសកសឹងឲ្យខ្ញុំទៅ ហើយមួយទៀតចុះហារីកុនាងនៅជាមួយអ្នកណាគេទៅបងមិនគិតពីក្មួយសោះ » ជូហ្វានាងដាក់មកផាំងៗចំកណ្ដាលមុខឡាកូហ្វីតែម្ដង ឡាកូហ្វីនាងនឹកគិតសម្ដីជូហ្វាមួយភ្លេចមែនហើយហេតុអ្វីក៏នាងត្រូវទៅស្លាប់តាម?? នាងត្រូវយកឈាមពួកវាមកសងឈាមរបស់ជូហ្វាវិញ នាងនៅមានក្មួយម្នាក់ទៀតដែលត្រូវការនាង ហ៊ើយ!នាងមិនគួរគិតរាក់បែបនេះសោះ ។
«បងដឹងហើយ!មកពីបងភ្លេចនិងហ៎ាទើបមិនបាននឹកឃើញ ទៅគេសុំទោសណា ប៊េបី អត់ទោសឲ្យគេផងឮទេ » កូហ្វីនាងនិយាយសម្លេងស្រាលទាំងទឹកមុខធ្វើខ្ចូតៗដាក់មកជូហ្វា ជូនាងងាកមុខចេញលួចសើចនូវកាយវិការបស់ឡាកូហ្វី។
« ម៉ោះគេសុំឱបមួយមកនឹកណាស់ » ឃើញថាជូហ្វានាងមិនមាត់ទៀតឡាកូហ្វីនាងក៏សុំជូឱបទាំងដែលនាងមិនបាននិយាយអ្វីឡើយ។
«ហូយ!បងខ្ញុំដកដង្ហើមមិនរួចទេ » ជូហ្វានាងនិយាយទាំងថប់ៗដង្ហើមមកឱបនាងចង់ស្លាប់ខ្លួនហើយមនុស្សមិនទាន់បានជាស្រួលបួលផង។
« បងភ្លេច » ហ្វីនាងប្រលែងកាឱបហើយសើចដាក់ជូហ្វាឡើងទំនងម៉ង ឯជូនាងធ្វើមុខក្រញ៉ូវ ។
« ចុះមុខរបួសមានឈឺត្រង់ណាទៀតទេ »
« នៅឈឺតិចៗបង »
« ហ៊ឹម!នាយវីនអើយនាយវីន » ហ្វីនាងបានស្រែកហៅនាយវីនដែលនៅមុខបន្ទប់ឲ្យចូលមកខាងក្នុង ។
«បាទៗ!ចៅហ្វាយស្រីដឹងខ្លួនហើយឬ?? » នាយវីនស្រែកសួរទាំងត្រេកអរ ។
« មែនហើយ» ជូហ្វានាងញញឹមដាក់មកនាយវីនទាំងស្រស់ នាយវីនឃើញហើយធ្វើរឹកពាអឹមអៀនដាក់មកជូហ្វា ឡាកូហ្វីនាងអស់សំណើចពេកក៏ខោកក្បាលគេមួយក្រញ៉ទុកជាការហាត់ប្រាណលេង ។
« អ្នកនាងហ្វីមកខោកខ្ញុំធ្វើអីនេះ?? » នាយវីនអង្អែលក្បាលខ្លួន រួចសួរទៅឡាកូហ្វី ។
« ខោកលេង » នាងញាក់ស្មាម្ខាងធ្វើមុខឌឺដាក់ទៅគេវិញយ៉ាងឡូយ។
« នេះ.... »
« ឈប់បានហើយ!មិនដឹងទៅឈ្លោះគ្នាស្អីទេ »
« មិនបានឈ្លោះ » អ្នកទាំងពីរនិយាយប្រកែកដំណាលគ្នាឡើងតឹងសរសៃរក ជូហ្វានាងបានទេក្រវីក្បាលអស់អីនិយាយជាមួយហើយ នាងគេងឲ្យវាធូរស្រាលសិន ។
« ជូ »
« ខ្ញុំចង់សម្រាកសិនបង » ជូហ្វានាងឆ្លើយមកវិញទាំងបិទភ្នែក ហ្វីនាងមិនចង់រំខានទៀតក៏បើកទ្វាចេញទៅជួបគ្រូពេទ្យវិញ ថាជូហ្វានាងអាចចេញពីមន្ទីពេទ្យនៅពេលណាដែរ ទុកឲ្យជូហ្វានាងនៅក្នុងបន្ទប់ម្នាក់ឯងសម្រាកយកកម្លាំងចុះនាងមិនចង់រំខានទៀតឡើយត្រឹមបាននាងដឹងខ្លួននេះ ឡាកូហ្វីសប្បាយចិត្តណាស់ ។ នាងស្រឡាញ់ជូហ្វាដូចជាប្អូនស្រីបង្កើតអញ្ចឹងមិនអាចបាត់បង់នាងបានឡើយ ។
YOU ARE READING
💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )
Mystery / Thrillerចំណងស្នេហ៍មួយដែលគ្មានអ្នកណាស្រលាញ់គ្នាម្នាក់ទេប៉ុន្តែយូរទៅក៏ស្រលាញ់គ្នាដោយមិនដឹងខ្លួន។ ជាម៉ាហ្វៀលាក់មុខម្នាក់វាពិបាកណាស់សម្រាប់មនុស្សដែលគេស្រលាញ់ខ្លាចមានគ្រោះថ្នាក់ទោះគេជាម៉ាហ្វៀលាក់មុខក៏ដោយហើយអ្នកណាទៅដឹងទៅថាអ្នកទាំងពីរជាម៉ាហ្វៀលាក់មុខដូចគ្នានោ...