វូហារិអង្គុយអកស្រានៅនៅក្នុងក្លឹប គេផឹកដូចជាទឹកអកយកៗគ្មានខ្វល់អ្វីទេ ។
« នាងស្អប់ធុញណាស់មែនទេអារ៉ូសា នាងមិនចង់ឃើញមុខខ្ញុំទៀតទេមែនទេ?? ខ្ញុំ....ខ្ញុំអាក្រក់ណាស់ឬចំពោះនាង?? » គេមិនដឹងសោះថានាងលែងមានអារម្មណ៍អ្វីជាមួយហ្នឹងគេហើយ រាល់គ្រប់យ៉ាងទាំងប៉ុន្មានពីមុនវាជាផែនការ! គេបានដឹងហើយឬក៏ធ្វើជាមិនដឹងទៅ? នាងមិនបានស្រលាញ់គេផង ហ៊ឹស គិតៗវាក៏អស់សំណើចណាស់ដែរ គេយល់ច្រឡំដោយខ្លួនឯង ពេលនេះក្នុងកែវភ្នែករបស់នាងគេជាមនុស្សប្រុសដែលកុហកបំផុតគ្មានល្អទៀតទេ គេដឹងលើសពីច្បាស់ទៅទៀត ។« ខ្ញុំសុំទោស » គេបានតែពោលពាក្យនេះពេលស្រវឹងមែនទេ?? គេមិនហ៊ានប្រឈមមុខនិយាយជាមួយនិងនាងផ្ទាល់ទេ គេសុខចិត្តនិយាយប្រាប់តាមខ្យល់ពេលអារម្មណ៍គេអស់ហើយទៅដល់ណាក៏ដឹងចឹង? គេមិនយល់់ថារាល់ថ្ងៃនេះខ្លួនឯងមានអារម្មណ៍បែបណាចំពោះនាងឡើយ គេនៅមិនទាន់យល់ពីចិត្តខ្លួនឯងទេ ។
« សុំទោសអារ៉ូសា ហ៊ឹក បើថ្ងៃណាមួយនាងដឹងថាខ្ញុំជាអ្នកណានោះនាងនិងកាន់តែស្អប់ខ្ញុំច្រើនជាងនេះមិនខានទេ » រឿងអ្វី?? គេចង់មានន័យថានៅមានរឿងដែលបានលាក់ជាមួយហ្នឹងនាងទៀត តែគេមិនទាន់បាននិយាយប្រាប់ ដោយសារតែការចង់គំនុំជាមួយនិងនាងកាលពីប៉ុន្មានឆ្នាំមុននោះ គេលែងគិតថាអ្វីខុសអ្វីត្រូវហើយ ។ ឥឡូវនេះគេបានធ្វើវាបានសម្រេចហើយក៏លាក់វាអាថ៌កំបាំងថែមទៀត ថ្ងៃមួយនោះនិងមកដល់គេហ្នឹងនិយាយប្រាប់គ្រប់គ្នា តែមិនមែនជាពេលនេះ គេចេះយំហើយយំដោយសារមនុស្សស្រីដែលគេបានពោកពាក្យថាស្អប់ពេញមាត់ គិតមើលទៅអស់សំណើចនិងខ្លួនឯងណាស់ ។
_____
ជូហ្វាបានមកដល់វីឡាផ្ទាល់ខ្លួនវិញនាងដាក់ខ្លួនគេងនៅលើគ្រែទាំងនៅស្មុកស្មាករឿងខ្លះ នាងនឹកគិតហើយតែនៅមានបានផលទេ ។
« បងនៅទីណាទៅ?? បាត់ដំណឹងបងឈឹងចឹង បងដឹងទេថាគ្រប់គ្នាតាមរកបងដឹងតែជ្រែកផែនដីទៅហើយបងទៅនៅទីណាទៅ? ខ្ញុំសុំទោសណាបង » ជូហ្វានាងប្រឹងតាមរកហើយតែនៅមិនឃើញ អារម្មណ៍ឆេវឆាវណាស់បោកប្រាស់គ្រប់របស់ ។ នាងប្រៀបដូចជាមនុស្សម្នាក់ដែលពិបាកទប់អារម្មណ៍ខ្លួនឯង នាងកាន់តែគិតក៏កាន់តែឈឺក្បាលទ្វេរដង ។
YOU ARE READING
💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )
Mystery / Thrillerចំណងស្នេហ៍មួយដែលគ្មានអ្នកណាស្រលាញ់គ្នាម្នាក់ទេប៉ុន្តែយូរទៅក៏ស្រលាញ់គ្នាដោយមិនដឹងខ្លួន។ ជាម៉ាហ្វៀលាក់មុខម្នាក់វាពិបាកណាស់សម្រាប់មនុស្សដែលគេស្រលាញ់ខ្លាចមានគ្រោះថ្នាក់ទោះគេជាម៉ាហ្វៀលាក់មុខក៏ដោយហើយអ្នកណាទៅដឹងទៅថាអ្នកទាំងពីរជាម៉ាហ្វៀលាក់មុខដូចគ្នានោ...