ភាគ:៧

341 9 0
                                    


   ក្រឡេកមកមើលក្នុងភូមិគ្រឹះត្រកូនគីមឯណេះវិញ វាក៏ជិតពេលល្ងាចល្មមអ្នកបម្រើក៏នាំគ្នាប្រញាប់រៀបចំធ្វើម្ហូបអាហារសម្រាប់លោកប្រុសលោកស្រីនៅក្នុងភូមិគ្រឹះ។

  ~~~ងឺត~~

   សម្លេងជាន់ហ្រាំងឡាននៅមុខភូមិគ្រឹះបានពន្លឺឡើងមកបញ្ជាក់ថាមានអ្នកមកហើយ។ អ្នកបម្រើប្រុសស្រីចេញមកទទួល
« អ្នកប្រុសតូចថ្ងៃនេះមកលឿនជាងរាល់ដង» រាងចំណាស់ចោទសួរទៅអ្នកដែលចុះពីក្នុងឡានដើរមកជិតគាត់ អ្នកដែលគាត់និយាយជាមួយគ្មានអ្នកណាផ្សេងក្រៅពី កូនទោលរបស់ភូមិគ្រឹះនេះទេ។ គេឈ្មោះថា គីម  ថេយ៉ុង ហៅថេយ៍ មានអាយុ27ឆ្នាំហើយ ជាកូនលោកគីមនិងលោកស្រីគីម។ បានជារាងចំណាស់សួរទៅគេថាថ្ងៃនិងមកលឿនដោយសារតែរាល់ដងគឺម៉ោង12យប់អីបានមកឥឡូវ ម៉ោងទើបតែ6ល្ងាចក៏មកទៅហើយទើបបានជាគាត់ឆ្ងល់ ។
«បាទ!!គ្មានអីទេម៉ែដោះ ថ្ងៃហ្នឹងអត់សូវមានការងារច្រើនទើបមកមុនទៅ» ម៉ែដោះគាត់ឈប់និយាយហើយក៏ដើរតាមពីក្រោយថេយ៉ុងដែលដើរចូលទៅក្នុងផ្ទះ។
« អាវ!ថេយ៍មកវិញហើយកូន » ពេលថេយ៉ុងដើរមកជិតដល់កន្លែងទទួលភ្ញៀវលោកស្រីគីមបានសួរមកកាន់ថេយ៉ុងដោយស្នាមញញឹម នាយសើចញឹមៗដាក់គាត់ហើយតបមកវិញ។
« បាទម៉ាក់ » និយាយចប់គេដើរមកអង្គុយជិតអ្នកមាននាមជាម្ដាយ។
«ថ្ងៃនិងមិនសូវរវល់មែនបានជាមកលឿនចឹងកូន»
«បាទម៉ាក់!ថ្ងៃហ្នឹងមិនសូវមានការងារណាសំខាន់» លោកស្រីគីមគាត់ងក់ក្បាលហើយក៏ងាករកមើលអ្វីមិនដឹងទៀត។
« ម៉ាក់រកអីមែន?» ថេយ៉ុងឃើញម៉ាក់នាយងាករកមើលនៅខាងក្រោយបនាជាសួរទៅគាត់។
« ម៉ាក់រកកូនប៊េនមិនឃើញមកជាមួយកូនចឹង» ប៊េនគឺជាជំនួញការឬមនុស្សជំនិតរបស់ថេយ៉ុងនេះឯង បានជាលោកស្រីគីមហៅថាកូនព្រោះគាត់ចាត់ទុកប៊េនដូចជាកូនបង្កើតអញ្ចេងរីឯថេយ៉ុងក៏ចាត់ទុកប៊េនដូចជាប្អូនម្នាក់ដែរព្រោះប៊េនមានអាយុប្អូនថេយ៉ុង2ឆ្នាំទេ។និយាយទៅប៊េនហើយថេយ៉ុងចរិកដូវគ្នាគ្មានខុសអីបន្តិច កាច បេះដូងទឹកកក ឆេឆាវ ឃោឃៅ(តែវាមិនទាន់ដល់ទេ) ពេលខ្លះស្មានមិនដឹងពីចិត្តគំនិតពីរនាក់និងទេ សូម្បីប៉ាម៉ាក់នាយ។
«ប៊េនគេថារវល់ធ្វើការបង្ហើយបន្តិចម៉ាក់ហើយប្រាប់កូនឲ្យមកមុនទៅ» ថេយ៉ុងនិយាយទៅទាំងមុខរាងភ័យបន្តិចដែរ ដិយសារមិនមែននាយប៊េនរវល់អីទេគឺគេជាអ្នកបញ្ជាឲ្យទៅមើលការខុសត្រូវនៅកន្លែងផលិតអាវុធឮថាមានបញ្ហាបន្តិចទើបថេយ៉ុងប្រាប់ឲ្យនាយប៊េនទៅដោះស្រាយទៅ(និយាយទៅថេយ៉ុងគឺជាម៉ាហ្វៀលាក់មុខផងដែរ នាយមានកន្លែងផលិតអាវុធ គ្រាប់រំសេវ មានការផលិតអ្វីៗផ្សេងពីនិងទៀតវាក៏មានច្រើនគួសមដែរ)
« ចឹងមិនអីទេ» លោកស្រីគីមគាត់ក៏អស់បារម្ភផងដែរបើបានឮចឹង។(បញ្ជាក់សូម្បីគ្រួសាររបស់ថេយ៉ុងក៏គ្មានអ្នកណាម្នាក់ដឹងទេថាគេជាម៉ាហ្វៀក្រៅពីនាយប៊េន។
«បាទ!ចឹងកូនសុំចូលបន្ទប់សិនហើយ» ថេយ៉ុងនាយក្រោកពីសាឡុងនិយាយប្រាប់ទៅម៉ាក់ហើយក៏ឡើងទៅបន្ទប់នាយបាត់ទៅ។

💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )Where stories live. Discover now