ភាគ:២៧

197 4 0
                                    


+អគារបាក់បែក

   ជូហ្វានាងបានមកដល់អគារបាក់បែកមួយដែលនៅជិតទីក្រុង ដោយានឲ្យកូនចៅស៊លបមើលគឺនៅទីនេះ។

«  ជូច្បាស់ទេថានៅទីនោះ  » ឡាកូហ្វីនាងមិនសូវជាប្រាកដចិត្តទាល់តែសោះ។

« គឺច្បាស់ហើយបងគឺនៅទីនេះហើយ » ទោះបីជានាមជាចៅហ្វាយឬអ្វីផ្សេងក៏ឡាកូហ្វីហៅជូហ្វាថាជូដែរ។ ជូហ្វានាងភ្ញាក់ជានាឲ្យគេឈប់ឡាននៅឆ្ងាយពីអគារនោះចម្ងាយប្រហែលជា10ម៉ែត្របើឈបើចតនៅជិតពួកវានិងដឹងខ្លួនមុនមិនខាន។

« បើច្បាស់ហើយយើងឆាប់ទៅ » ឡាកូហ្វីរៀបនិងចុះទៅហើយប៉ុន្តែជូនាងបានចាប់ដៃទាន់។

« បងកុំប្រញាប់ពេកបានទេ???» ឡាកូហ្វីនាងមិនដឹងគួរធ្វើយ៉ាងណាក៏ព្រមអង្គុយស្ងៀមមួយកន្លែងសិន។

«  ចុះហារីកុនោះ??»

« ខ្ញុំដឹងថាមកបារម្ភពីហារីកុប៉ុន្តែបងគួរតែកុំប្រញាប់ប្រញាល់ពេកអី បើបងចេញទៅពេលនេះប្រៀបបីដូចតែបងបានធ្វើបាបហារីកុអញ្ចឹងបងយល់ដែរទេ??? » ជូហ្វានិយាយប្រាប់ហេតុផងដែលនាងហាមឃាត់មិនឲ្យឡាកូហ្វីទៅបើនាងទៅមែនគោលដៅធំបំផុតរបស់គេគឺគម្រាមសម្លាប់ហារីកុមិនខាន។

« បងយល់ហើយ »

« ពួកឯងនាំគ្នាទៅផ្លូវម្ខាងនោះទៅ » ជូហ្វានាងចង្អុលទៅផ្នែកម្ខាងនៃអគារឲហយកូនចៅទៅទីនោះ។

« បាទទាន »

« បងយើងឆាប់ទៅខាងនេះ » ជូហ្វានាងទ្រាំនៅយូរមិនបានទៀតក៏បានបញ្ជាកូនចៅទាំងអស់បែងចែកគ្នាជាក្រុម។ ហើយពួលនាងក៏បំបែកគ្នាដែរមិនបានដើរទៅជាមួយគ្នានោះទេ។

••••

  បើមកមើលនៅខាងក្នុងអគារនេះវិញមានក្មេងៗជាច្រើននាក់កំពុងក្ដោបក្បាលជង្គង់យំ។ ឯហារីកុនាងតូចនេះនៅអង្គុយធ្វើមុខស្មើមិនយំមិនអីទាំងអស់នាងដឹងក្នុងចិត្តច្បាស់ជាមានអ្នកកជួយនាងចេញពីបុរសបិសាចនេះមិនខាន។

«  ជុកជុក ....ឈប់យំបានហើយណាក្មេងសំណប់ចិត្ត » នាយគ្រីសបានជញ្ជក់មាត់និយាយប្រាប់ទៅក្មេងៗទាំងនោះកុំឲ្យយំខ្លាំងពេក គេស្ដាប់យូរៗទៅធុញណាស់។

«  លោកពូដោះលែងពួកខ្ញុំទៅ » កុមារាដែលមានអាយុប្រហែល12ឆ្នាំនិយាយអង្វរទៅនាយគ្រីសដោយលើកដៃសំពះសុំក្ដីមេត្តាពីគេ។

«  ដោះលែងពួកឯងទៅវាមិនបាននោះទេណាក្មេងតូច ក្មួយនៅឲ្យតែស្ងៀមទៅបានហើយណា »  នាយគ្រីសនិយាយដោយស្នាមញញឹមពិលពុលហើយក៏សម្លក់ក្មេងប្រុសកំសត់នោះដោយមិនដាក់ភ្នែកធ្វើឲ្យក្នេងនោះខ្លាចឡើងញ័រខ្លួន។

ផាំង ផាំង ផាំង......

💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )Where stories live. Discover now