ម៉ោង៩ព្រឹក...!
ស្ថិតនៅហាងកាហ្វេមួយកន្លែងមានមនុស្សបួននាក់អង្គុយផឹកកាហ្វេជាមួយគ្នាម្នាក់ៗនិយាយពីថាដូចជាចោរយ៉ាងអញ្ចឹងងាកមើលឆ្វេងស្ដាំៗពេញហ្នឹងឃើញហើយក៏យល់ឃើញយ៉ាងនេះកាត់ថ្លៃមិនបាន។
« ចាំអីពួកយើងលិបលបែបនេះ? » នាយកម្លោះម្នាក់ក្នុងចំណោមគ្នាបួននាក់នេះបានបន្លឺឡើងមកមុនគេទាំងអោនមុខជិតដល់តុទៅហើយពេលនិយាយនេះ។
« អឺ..មែនតើ » ជូហ្វាគិតមួយសន្ទុះរៀបនិយាយដូច្នេះទៅហើយប៉ុន្តែក៏អត់វិញ។
« បើមិនធ្វើអញ្ចឹងគេសង្ស័យមិនខានពួកយើងអង្គុយធ្វើធម្មតាៗទៅកុំឲ្យគេចាប់បានបើមិនចឹងវីវរធំហើយតាមដានគេលែងកើតតម៉្យាងពួកយើងខំពាក់មួកនេះទៀតគេអាចមើលមកថាពួកយើងជាមនុស្សអាក្រក់ទៀត »
« ប៉ុន្តែបងបើនៅមួយកន្លែងមិនឃើញមានសកម្មភាពគួរឲ្យកត់សម្គាល់ផងឲ្យគិតម៉េចទៀត? គេអង្គុយផឹកកាហ្វេអត់មានអ្វីផ្សេងផងហ្នឹង?» ជូហ្វាតវ៉ាជាមួយឡាកូហ្វីជាបងស្រីនោះនាងសង្កេតមើលទៅយ៉ាងយកចិត្តទុកដាក់ឃើញគេអង្គុយមួយកន្លែងម្នាក់ឯង។
« ចុះបើចឹងគិតធ្វើម៉េចទៀត? ក្រែងពួកយើងត្រូវតាមស៊ើបពីគេម្នាក់នេះឲ្យបានច្បាស់លាស់ហី? ឬមួយក៏បញ្ឈប់? » ឡាកូហ្វីក្បកត្រឡប់មកវិញដាក់ជូហ្វាដោយសារតែនាងនៅវិលវល់គិតអ្វីបន្តទៀតមិនបានក្រុមគ្រួសារវូហារិក៏នាងមិនស្គាល់ច្បាស់ទៀតគេមិនបើកបង្ហាញហាក់ដូចជាលាក់ប្រវត្តិខ្លាំងណាស់អញ្ចឹងវាពិបាកក្នុងចូលទៅស៊ើបមើលមនុស្សជិតសិទ្ធិទៀតកាន់មិនកើត។
« ស៊ើបពីអ្នកនៅជិតខ្លួនគេតែម្ដងទៅ? ខ្ញុំបានស្គាល់មនុស្សម្នាក់ដែលគេស្គាល់វូហារិដែរមិនដឹងថាគេនៅចងចាំខ្ញុំទៀតឬអត់ទេ » នាងរកនឹកអ្នកសិទ្ធិស្នាលជាមួយវូហារិមួយភ្លេតក៏ញញឹមចេញមកយ៉ាងស្រស់បស់។
« ចាប់ផ្តើមទៅ » ឡាកូហ្វីបាននិយាយឡើងមកគ្រប់គ្នាងក់ក្បាល។ ប្ដីប្រពន្ធគេពីរនាក់នោះបានទៅជាមួយគ្នារីឯឡាកូហ្វីទៅជាមួយជីមីនដោយសារតែថេយ៉ុងអូសទាញគេមកទាំងមិនទាន់ប្រាប់ហេតុផលច្បាស់ឡើយ។
« គិតចង់ទៅណា? ទុកខ្ញុំជាអ្នកបើកវិញអ្នកនាងជិះចុះ » ជីមីនទាមទារចង់បើកឡានវិញនាងតូចមិនមាត់បានដើរទៅអង្គុយខាងមុខបាត់ជីមីនញញឹមចុងមាត់ក្រោយមកក៏បើកទ្វាចូលមកខាងក្នុងចាក់សោរបញ្ឆេះឡានបើកចាកចេញពីត្រង់នេះទៅ។
« ពួកគាត់ទៅហើយដល់វេនពួកយើងម្ដង » ថេយ៉ុងដើរចេញមកមុនជូហ្វាចេញទាំងលាក់បាំងមុខបំផុតកុំឲ្យវុហារិអង្គុយនៅតុមួយទៀតចាប់អារម្មណ៍មើលមកកាន់ពួកគេទាំងពីរ។
« ហ៊ឹម...ដូចជាប្រហែលៗអ្នកណាអញ្ចេះ? » វូហារិស្រាប់តែងាកមុខមកមើលភ្លេតគ្រាន់តែឃើញពីក្រោយខ្នងទេគេមានអារម្មណ៍ដូចធ្លាប់ឃើញ។ ប៉ុន្តែអារម្មណ៍ទាំងនេះក៏ច្រានចោលទៅវិញគេដាក់លុយលើតុចេញមកដែរ។
តាមផ្លូវ....!
ជីមីនបើកឡានក៏ប៉ុន្ដែភ្នែកងាកមកមើលមុខឡាកូហ្វីមិនឈប់នាងតូចក្រឡេកប៉ះភ្នែកមកវិញសម្លក់គេថ្មែរមិនមែនសម្លឹងមើលដូចនាយដែលមើលទៅដោយអារម្មណ៍ស្នេហាសោះនាងតូចនៅមិនសុខក្នុងខ្លួនគេកាន់តែមើលផ្លូវអត់គិតមើលទេហ៎? នាងធុញជាមួយគេខ្លាំងណាស់។
«ភ្នែកនឹងតិចខ្វាក់បាត់ទៅ» ឡាកូហ្វីស្រដីភ្នែកមើលទៅខាងមុខសម្ដីគម្រោះគម្រើយសម្បើមមែនទែនកន្តើយជាមួយជីមីនមិនឈប់តាំងពីដើមនាយមកមិនយល់ទាល់តែសោះ។
« អត់ទេ » អ្នកកម្លោះញញឹមស្រស់មិនខ្វាយខ្វល់ពីសម្ដីនាងតូចឡាកូហ្វីសោះគេមិនខឹងថែមទៀតសើចសប្បាយត្រឡប់មកនាង។
« បើអត់ភ្នែកមើលតែផ្លូវទៅតិចមានគ្រោះថ្នាក់មកដល់ខ្ញុំដែរបើលោកមិនខ្លាចក៏គិតពីសុវត្ថិភាពអ្នកជិះជាមួយទៅ » ឡាកូហ្វីសម្លក់ម្ដងទៀតទើបយកដៃមកច្រតៀចង្ការម៉ួម៉ៅណាស់តើនិយាយមិនចេះស្ដាប់ពេកចង់តែដាក់មួយកណ្ដាប់ឲ្យបែកភ្នែកមួយគូរនិងមិនអាចមើលនរណាទៀតតើ។
« ដឹងហើយណាបាទ » ជីមីនមើលទៅផ្លូវម្ដងតែហាមឃាត់ភ្នែកមួយគូនោះមិនបានទាល់តែសោះកាន់តែហាមកាន់តែចង់មើល។
YOU ARE READING
💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )
Misterio / Suspensoចំណងស្នេហ៍មួយដែលគ្មានអ្នកណាស្រលាញ់គ្នាម្នាក់ទេប៉ុន្តែយូរទៅក៏ស្រលាញ់គ្នាដោយមិនដឹងខ្លួន។ ជាម៉ាហ្វៀលាក់មុខម្នាក់វាពិបាកណាស់សម្រាប់មនុស្សដែលគេស្រលាញ់ខ្លាចមានគ្រោះថ្នាក់ទោះគេជាម៉ាហ្វៀលាក់មុខក៏ដោយហើយអ្នកណាទៅដឹងទៅថាអ្នកទាំងពីរជាម៉ាហ្វៀលាក់មុខដូចគ្នានោ...