បន្ទាប់ពីបាននិយាយទូរស័ព្ទជាមួយជីមីនហើយភ្លាមនាងក៏បានចាប់ផ្ដើមញ៊ាំស្ដេកដែលបានកម្មង់មកនោះទៅកំដរពេលជីមីនគេមកដល់មួយវិញទៀតពោះនាងក៏វាកូរទៀតដូច្នេះញ៊ាំទៅក៏វាមិនខុសអ្វីដែរ។ នាងចេះតែតាមងាកចុះងាកឡើងមើលនេះមើលនោះឯដៃបន្តអូសទូរស័ព្ទយ៉ាងទំនង។ អស់មួយសន្ទុះធំបាននាងដាក់សមនិងកាំបិតចុះយកទឹកក្រូចច្របាច់ស្រស់ៗមកផឹកក្អឹកដាក់វាលើតុវិញ។
« សុំទោសដែលឲ្យនាងរងចាំយូរ » ពេលនាងងាកទៅខាងមុខបានឃើញជីមីនមកដល់ល្មមថែមទាំងនិយាយសុំទោសនាងពីរឿងដែលខ្លួនគេមកដល់យឺតយ៉ាវមិនគោរពពេលវេលានេះថែមទៀតផង។
« អូរ..មិនអីទេខ្ញុំគិតថាលោកពិបាកហើយ » ឡាកូហ្វីញញឹមនិងលើកទឹកក្រូចមកផឹកមួយក្អឹកទៀតនាងពោលដូច្នេះយល់ថាគេពិបាកណាស់ក្នុងការជួយនាងចំពោះរឿងមួយនេះវាពិតជាកក់ក្ដៅនាងមិនភ្លេចគុណរបស់គេម្ដងនេះទេ។
« មិនអីទេរឿងត្រឹមប៉ុណ្ណឹងខ្ញុំអាចជួយនាងបានកុំបារម្ភអី » ជីមីនញញឹមញញែមរីករាយណាស់បាននាងនិយាយចូលជាមួយដោយស្នាមញញឹមស្រស់បស់យ៉ាងនេះឬមួយក៏ព្រោះតែការខំប្រឹងប្រែងជួយរបស់គេទៅលើនាង?បានជានាងប្រែសភាពមកធម្មតានឹងគេ? គេមិនគិតឡើយថាធ្វ់បឬបនេះហើយត្អូញត្អែរថាពិបាកនោះសម្រាប់មនុស្សពិសេសឬៅហើយរឿងអ្វីដែលធ្វើឲ្យមិនបាន?
« ខ្ញុំចេះតែបារម្ភហើយវាមិនងាយស្រួលដូចជាការគិតរបស់ពួកយើងងឯណា? ពេលនេះពួកយើងអាចជាត្រូវចូលអន្ទាក់ពួកវាក៏អាចថាបានដែរប្រសិនបើមិនប្រុងប្រយ័ត្ន » ឡាកូហ្វីយកការគិតទាំងប៉ុន្មានរបស់នាងបង្ហាញចេញមកចាងក្រៅទាំងមិនលាក់បាំងថ្មីៗនេះរឿងប្លែកៗកើតឡើងមកលើក្រុមហ៊ុននាងច្រើនរាប់មិនអស់ហាក់ដូចជាពួកគេខាងនោះស្គាល់ពីតំបន់ស្គាល់កន្លែងរបស់នាងច្បាស់លាស់ល្អិតល្អន់ឡើងរកកន្លែងខុសមួយណាសឹងមិនចង់បានពិតប្រាកដ
មែនបែបហ្នឹងហើយទើបនាងព្រួយបារម្ភពីអ្នកចូលមកពាក់ព័ន្ធជាមួយនាង។ មិបថាជាជូហ្វាក៏ដោយក៏នាងមិនចង់ឲ្យលូកដៃចូលក្នុងរឿងនេះដូចគ្នាប៉ុន្ដែនាងហាមឃាត់មិនបានរឿងវាទៅបែបហ្នឹងទៅហើយមានតែបណ្ដោយតាមទឹកនឹងឯង។
« ខ្ញុំដឹងពីចំណុចមួយនេះនឹងបានខ្ញុំចូលមកនិយាយបញ្ជាក់ប្រាប់អ្នកនាងដឹងដូចគ្នាថាវាមិនអាចងាយរលុងយ៉ាងហ្នឹងបានទេពួកគេកំពុងមានគម្រោងការដ៏អាថ៌កំបាំងមួយហើយទើបបង្ហាញខ្លួនម្ដងនេះពិតមិនធម្មតា » ជីមីនប្រាប់ដោយម៉ត់ចត់តាមគំនិតអ្នកកម្លោះគុតហើយគិតទៀតជាច្រើនលើកច្រើនសារវាមិបដែលអាណានៅសុខៗលិចខ្លួនចេញមកននាលគោកដូចនេះទេ។ ប្រសិនណាបើពួកគេឆេវឆាវចង់ចូលទៅចាត់ការនោះសង្ស័យថាអាចចាញ់ក្រោមកណ្ដាប់ដៃរបស់គេខាងនោះប្រកដណាស់មួយរយភាគរយ។
« វាត្រូវតែអញ្ចឹងមែនខ្ញុំនៅមិនយល់ថាពួកវានៅចង់បានអ្វីពីក្រុមគ្រួសាររបស់ខ្ញុំថែមទៀតទៅ? រឿងដែលពួកវាចង់បានក៏បានហើយឬមួយនិងចង់បានជីវិតខ្ញុំម្នាក់ទៀតបានពួកវាសុខចិត្តបញ្ឈប់រឿងត្រឹមប៉ុណ្ណេះ? »
« នាងកុំគិតច្រើនអីគ្មាននរណាម្នាក់អាចធ្វើបាបនាងបានទេប្រសិនបើនៅមានខ្ញុំនៅក្បែរចាំការពារនាងគ្រប់ពេលវេលាមិនថានាងស្ថិតនៅទីណាកន្លែងណាក៏ដោយក៏ខ្ញុំនៅតាមជួយនាងរហូតដែរឡាកូហ្វី »
« ពិតទេ? ខ្ញុំមិនសូវជឿសម្ដីមនុស្សប្រុសសាវ៉ាដូចជាលោកនេះទេវាមិនគួរឲ្យទុកចិត្តសោះបើខ្ញុំជឿមកពីខ្ញុំល្ងង់ទេដឹង?ចឹងសុំមិនជឿមួយរយភាគរយទេ »
« អូយ...ជឿឲ្យច្រើនតិចទៅខ្ញុំមិននែនប្រុសសាវ៉ាឯណាផង? នាងកុំចេះតែនិយាយាវាអត់ការពិតសោះ » ជីមីនពេបមាត់ពេបកមកនិយាយថាគេជាមនុស្សសាវ៉ានេះមានភស្តុតាងមកបញ្ជាក់ពីលើគ្នានេះទេ? កុំចេះតែមានមាត់និយាយមិនដឹងពេកគេមិនមែនដូចជាការនិយាយរបស់នាងសូម្បីតែបន្តិចគេឡើងជាមនុស្សប្រុសត្រឹមត្រូវបំផុតទៅហើយណាអ្នកណាៗក៏ចង់បានបុរសដ៏ល្អដូចជាគេនេះបានត្រូវមិនមែនដូចជានាងនិយាយពីញេអាក្រក់គ្មានពាក្យមួយណាលើកសរសើរល្អមួយឡើយគួរឲ្យតូចចិត្តត្រូវហើយ។
YOU ARE READING
💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )
Mystery / Thrillerចំណងស្នេហ៍មួយដែលគ្មានអ្នកណាស្រលាញ់គ្នាម្នាក់ទេប៉ុន្តែយូរទៅក៏ស្រលាញ់គ្នាដោយមិនដឹងខ្លួន។ ជាម៉ាហ្វៀលាក់មុខម្នាក់វាពិបាកណាស់សម្រាប់មនុស្សដែលគេស្រលាញ់ខ្លាចមានគ្រោះថ្នាក់ទោះគេជាម៉ាហ្វៀលាក់មុខក៏ដោយហើយអ្នកណាទៅដឹងទៅថាអ្នកទាំងពីរជាម៉ាហ្វៀលាក់មុខដូចគ្នានោ...