នាងតូចមុខក្រហមអស់ហើយមកពីថេយ៉ុងនេះអាចថាមកពីនៅក្បែរគេយូរៗទៅនាងហាក់មានអារម្មណ៍ល្អមិនខឹងមិនច្រឡោតមិនគម្រោះគម្រើយដាក់យល់ថាវាល្អណាស់ទៅហើយនាយនៅចង់បានអ្វីទៀត? នាងមិនចង់ធ្វើជាប្រពន្ធអាក្រក់ជាមួយប្ដីខ្លួនឯងទេម៉្យាងនាងក៏រៀងចាស់ទុំអាយុច្រើនដែរគួរតែមានការគិតជ្រៅជ្រះនាងមិនប្រកាន់ខឹងជាមួយអ្បកជាស្វាមីទៀតនោះឡើយ។
« ពួកយើងល្មមទៅសួរបងស្រីអូនទៅយ៉ាងម៉េចដែរ? ពេលនេះបងយល់ថានាងអាចជារវល់ច្រើន » ថេយ៉ុងចាប់កាន់ដៃនាងដើរចេញមកខាងក្រៅនោះមិនលែងទោះបីជានាងចង់ប្រលែងក៏ដោយ។
« ប្រាកដណាស់តែខ្ញុំនៅមិនទាន់ទៅមើលគាត់ទេខ្ញុំចង់ទៅស៊ើបមើលពីពួកគេដែលជាជននៅពីក្រោយរឿងរ៉ាវទាំងអស់នេះសិនជាពិសេសពេលនេះអាគ្រីសវាបានដៃសម្បើមណាស់ហ៊ានចូលមកអុកឡុកជាមួយខ្ញុំដោយមិនខ្លាចតទៅទៀតគេរឹកធំណាស់ឥឡូវអញ្ចឹងខ្ញុំមិនអាចបណ្ដោយឲ្យវាបានដៃបាននោះឡើយ » ជូហ្វាក្ដាប់ដៃក្ដៅក្រហល់ក្រហាយណាស់មកពីនាយគ្រីសម្នាក់ហ្នឹងហើយដែលបណ្ដាលឲ្យនាងមកវក់វីជាមួយការងារចង់ឆ្កួតមនុស្សអស់ខ្នងរបស់វាធំកម្រិតណាខ្លះទៅពេលនេះ? ទើបបានជាបានដៃដល់ម្លឹង? នាងមិនរករឿងក៏មករករឿងនាងដូច្នេះមែនទេ? នាងត្រជាក់ពេកឬ? គេបានដៃធ្វើបាបាដាក់នាងទាំងដែលនាងមិនចង់ទៅចងកម្មចងពៀរជាមួយផង?
« ចាំបងសួរជីមីនសិនគេប្រកដជាអាចដឹងពីប្រវត្តិម្នាក់នោះច្រើនជាងបងអ៊ីចឹងអូនកុំព្រួយបារម្ភពីរឿងនេះពេកវាអាចនាំឲ្យអូនស្មុគស្មាញមិនរីករាយ » ថេយ៉ុងនៅឈរចាំផ្ដល់កម្លាំងនិងឈរនៅខាងក្បែរនាងជានិច្ចមិនបោះបង់នាងចោលឲ្យនៅកណ្ដោចកណ្ដែងម្នាក់ឯងនោះទេនាយស្រលាញ់នាយចង់ថ្នាក់ថ្នមនាងឲ្យអស់ពីចិត្តស្នោះស្ម័គ្រជាមួយនេះឯង។
« អរគុណ...ពិតជាអរគុណលោកខ្លាំងណាស់រឿងនេះខ្ញុំប្រហែលជាអត់ពីពួកលោកទាំងពីរបានទេ » នាងតូចអរគុណសំដៅទៅលើជីមីនដូចគ្នាមិនមែនថេយ៉ុងម្នាក់ឯងឡើយ។ នាងញញឹមរីកថ្គាមត្រឡប់មកវិញទោះបីជាវាមិនបានមួយរយភាគរយក៏នាយសប្បាយចិត្តជាមួយស្នាមញញឹមរបស់នាងមួយនោះកាត់ថ្លៃពុំបាន។
« បាទអូនកុំអរគុណបងច្រើនដងពេកបងក៏មិនប្រាកដដូចគ្នាថាវាបានសម្រេចឬមួយក៏អត់ផង » ថេយ៉ុងមុខមិនសូវរីកព្រោះគេលឈតែនាងហៅគេ"លោក"មិនប្រែប្រួលពាក្យមួយនេះសោះហើយបានបែរលែងញញឹមសមតទៅទៀតបានប៉ុន្តែយ៉ាងណាក៏ខំប្រឹងញញឹមឲ្យនាងបានឃើញពីទំហំចិត្តគេខ្លះៗ។
« យ៉ាងណាក៏យ៉ាងហ្នឹងទៅសំខាន់ខ្ញុំបានអរគុណលោករួចហើយវាមិនបានខុសទោះបីមិនបានសម្រេចក៏រីករាយ »
« ពិតទេ? »
« ពិតណាលោកថាស្ម័គ្រចិត្តជួយហើយខ្ញុំត្រូវតែអរគុណចេញពីចិត្តដោយស្មោះសរណាមិនចេះតែអរគុណលេងៗយកជាការមិនបានទេ »
« ហ៎ាសហ៎ា...បងនិយាយលល៎េងតើបើអូនមិនថាបងក៏ដឹងបងគ្រាន់តែចង់សាកចិត្តអូន»
« បើសាកហើយខ្ញុំមិនអរគុណចេញពីចិត្តវិញលោកគិតបែបណា? » នាងចោទជាសំណួរត្រឡប់មកវិញដាក់នាយសង្ហាថេយ៉ុងឲ្យគេត្រូវស្ញេញមួយភ្លេតសិនដែរវាត្រូវចំណុចណាស់ដែរនិងណា។
«ក៏ធម្មតាៗគ្មានអ្វីទៅពិបាកគិតច្រើនផងព្រោះអីបងបានស្ដាប់លឺពាក្យអរគុណចេញពីមាត់របស់អូនលឺផ្ទាល់ៗពេញត្រចៀក » ថេយ៉ុងញញឹមយ៉ាងស្រស់បស់ទៅកាន់កាន់ជូហ្វានាយនិយាយបែបណាវាកីបែបហ្នឹងហើយគនមានខុសមកពីណា? គេមិនពិបាកចិត្តម្ដេចអាចបង្ខំនាងមកឲ្យអរគុណគេទាំងមិនទាន់សម្រេចផលបាននោះ? ប៉ុន្តែនាយរីករាយពេលនាងអរគុណ!
« ហ៊ឹស...! លោកនេះចំមែនហើយ »
« បងម៉េចទៀតហើយ? អូនថាឲ្យអស់ទៅមើល! » នាងតូចឈរគិតទាំងយកដៃមកច្រត់ចង្ការសម្លឹងមើលគេលើក្រោមទាំងញញឹមចុងមាត់មានបំណងបែបណាក៏គេមិនដឹងដូចគ្នាពីនាង។
YOU ARE READING
💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )
Mystery / Thrillerចំណងស្នេហ៍មួយដែលគ្មានអ្នកណាស្រលាញ់គ្នាម្នាក់ទេប៉ុន្តែយូរទៅក៏ស្រលាញ់គ្នាដោយមិនដឹងខ្លួន។ ជាម៉ាហ្វៀលាក់មុខម្នាក់វាពិបាកណាស់សម្រាប់មនុស្សដែលគេស្រលាញ់ខ្លាចមានគ្រោះថ្នាក់ទោះគេជាម៉ាហ្វៀលាក់មុខក៏ដោយហើយអ្នកណាទៅដឹងទៅថាអ្នកទាំងពីរជាម៉ាហ្វៀលាក់មុខដូចគ្នានោ...