ថេយ៉ុងដើរចូលមកក្នុងវីឡាផ្ទាល់ខ្លួនរបស់គេនិងជូហ្វា នាយដើរទាំងមុខរាបស្មើគ្មានញញឹមអ្វីសោះហើយ មិនដឹងថាគេបានជួយរឿងអ្វីទៀតទេ ។ នាយដាក់ខ្លួនអង្គុយលើសាឡុហើយដកដង្ហើមធំទាំងធុញថប់ក្នុងអារម្មណ៍ ។
« ឯងនៅចង់កម្មចង់ពារជាមួយយើងដល់ណាទៀតទៅអាគ្រីស? បើឯងងាប់បាត់វាល្អហើយតើត្រូវទេ? យើងស្អប់មុខឯងណាស់ចូលចិត្តតែមកបំផ្លាញយើងគ្មានលួសថ្ងៃសោះហើយ » ថេយ៉ុងនាយក្ដៅនៅក្នុងចិត្តរកអ្វីមកនិយាយឲ្យត្រឹមត្រូវទេ ផែនការដែលបានរៀបនោះក៏ត្រូវបានរលាយដោយសារតែម្នាក់ឈ្មោះ គ្រីស ។
« លោកប្រុសថេយ៍ ចុះលោកស្រីជូហ្វាមិនមកជាមួយលោកប្រុសទេ? » ម៉ែដោះគាត់បាននិយាយសួរនាំថេយ៉ុងគាត់លោកទឹកមកឲ្យថេយ៉ុងឆ្លៀតសួររកលោកស្រីរបស់គាត់ ។
« ហ៊ឹម ..! នាងមិនទាន់មកទេម៉ែដោះ » ការពិតគេមិនបានដឹងឡើយថានាងនិងមកឬមួយក៏អត់ទេចេះតែឆ្លើយកុំឲ្យគាត់សួរបន្តទៀតដោយសសរគេពេលនេះកំពុងធុញស្មុកស្មាញណាស់ ម៉ែដោះគាត់ងក់ក្បាលព្រោះឃើញទឹកមុខរបស់ថេយ៉ុងដូចមិនសូវជាស្រួលសោះបានជាសុំដកខ្លួនចេញទៅធ្វើអ្វីផ្សេងជាមួយអ្នកបម្រើដែលមកនៅជួយធ្វើការជាមួយគាត់ ។
« នាងពេលណាមក? នៅធ្វើអ្វីទៀត? ខ្ញុំទ្រាំចាំនាងនិយាយរឿងមួយនោះជាមួយខ្ញុំយូរដែរហើយនាងនៅលាក់បាំងខ្ញុំដល់ពេលណារហូតដល់ខ្ញុំស្លាប់បាត់មែនទេ? » នឹកដល់រឿងដែលនាងបានលាក់ជាមួយនិងគេ នាយនៅតែមិនភ្លេចវាចេះតែសើរើមករកខ្លួនរបស់គេ រកតែធ្វើអ្វីគិតអ្វីមិនចង់ចេញឡើយ ។ ដោយខ្ជិលនៅគិតពីរឿងមួយនេះបន្តទៀតនាយក៏ឡើងទៅជាន់ខាងលើបន្ទប់តបស់គេមួយទៀតណាមួយគេមិនចង់ឲ្យជូហ្វានាងពិបាកចិត្តក្នុងការគេងបន្ទប់ជាមួយនិងរូបគេ ។
កាត់មកមើលជូហ្វានេះវិញនាងបានមកក្រុមហ៊ុនរបស់នាងដោយស្នាមញញឹមវាតែងតែមានគ្មានថ្ងៃលួសនាងជាមនុស្សរួសរាយបែបនេះហើយទើបមានតែមនុស្សស្រឡាញ់ចូលចិត្តរូបនាងដូចគ្នាៗ ។ នាងចូលមកក្នុងបន្ទប់អូហ្វីសទាំងដាក់ខ្លួនអង្គុយលើកៅអីក្បែរតុធ្វើការនាងលូកដៃទៅបើកកុំព្យូរទ័រមើលទៅវាឥតព្រិចភ្នែកនាងសង្កេតមើលទៅក្នុងកុំព្យូទ័រទាំងចងចិញ្ចើមដូចជាមានរឿងអ្វីមិនស្រួលចឹង ។
« គេមកហើយ.!; » រឿងដែលនាងបានឃើញនាងបានដឹង ដឹងថាសត្រូវសពូជបានបង្ហាញខ្លួនហើយ នាងជឿថាលើកមួយនេះនាងមិនអាចឲ្យពួកវារស់បានស្រួលទៀតឡើយ ។
« តែហេតុអ្វីក៏គេម្នាក់នេះមានពាក់របាំងមុខ? កាលពីលើកមុនខ្ញុំ....លើកមុនមិនឃើញពាក់ផងនោះ! ចម្លែក » ជូហ្វាដែលបានឲ្យកូនចៅបន្លំខ្លួនចូលក្រុមសត្រូវឲ្យស៊ើបការមួយនោះវាក៏បានផលពិតមែន ប៉ុន្តែម្នាក់ដែលនាងគិតថាជាតួឯកសំខាន់សម្រាប់សង្គ្រាមមួយនេះហេតុអ្វីក៏ញេមានពាក់របាំងមុខ? នាងពិបាលសម្រេចចិត្តណាស់ថាជាអ្នកណាឲ្យប្រកដ ។
« ខ្ញុំមិនខ្វល់ថាឯងចង់យ៉ាងមិច ខ្ញុំនិងឲ្យពួកឯងសងអ្វីដែលពួកឯងធ្វើមកលើក្រុមគ្រួសាររបស់មនុស្សដែលយើងគោរព » កែវភ្នែដូចជាសាតានស្រីមួយរូបដែលអាក្រក់ជាងរាជសីន៍ទៅទៀតនាងក្ដាប់ដៃជាប់ណែនសង្គ្រាមធំបំផុតនិងកើតឡើងមានឆាប់ៗមិនខានទេ ។
ក្រាក.....!
ដៃតូចប្រៀបដូចជាបន្លាក្រូចបានរុញទ្វាចូលមកដោយមិនឲ្យដំណឹងដល់អ្នកដែលនៅខាងក្នុងបានមុនទាល់តែសោះនាងក៏សម្រួលអារម្មណ៍ឡើងវិញមុននិងនិយាយ .÷
« បងមកធ្វើអីទៅ? ខ្ញុំឲ្យបងសម្រាកសិនទៅព្រោះបងទើបតែមកពីហត់ផងបើនៅតែចចេសជាមួយខ្ញុំទៀតខ្ញុំឈប់និយាយចូលមកហើយ » ជូហ្វានាងក្រោកចេញពីកៅអីមកនិយាយម៉ាំងៗដាក់ឡាកូហ្វីដែលនាងបានបើកទ្វាចូលមកមិនឲ្យនាងដឹងសោះហើយ ម៉្យាងនាងបានប្រាប់ហើយថាកុំឲ្យមកតែនៅតែរឹងមកទៀត ។
« ឯងបានដំណឹងអ្វីដែរឬក៏អត់ជូ? » ឡាកូហ្វីនាងមិនបានតបតែនាងបែរសួរក្បកមកជូហ្វាវិញ ជូហ្វានាងលើកដៃមកអេះក្បាលរបៀបថានាងមិនបានដឹងអ្វីទាំងអស់និង ។
« គ្មានទេបង »
« ឯងកុំកុហកបងបានឬក៏អត់? ឯងចង់ចាត់ការវាម្នាក់ឯងមែន? រឿងមួយនេះវាជារឿងគ្រួសាររបស់បង បងមិនអាចឈរមើលឯងទៅរងទុក្ខជំនួសបងបានឡើយ បើវាបានត្រឡប់មកវិញហើយទុកបងជាអ្មកមើលផ្ទាល់ថាគេជានរណា? បងមិនអាចឲ្យឯងទៅទាំងបែបនេះបានទេ រឿងមួយនេះវាជាការងាររបស់បង វាជាងារនៃក្រុមគ្រួសាររបស់បងទេណា អូនអាចនៅមួយកន្លែង អូនត្រូវនៅជាមួយស្វាមីបងមិនឲ្យឯងទៅប្រឈមមុខជាមួយរឿងមួយនេះឡើយ »
« មិចក៏...ក៏បងដឹង..» រឿងដែលឡាកូហ្វីនិយាយចេញមកគឺនាងបានដឹងហើយមែនទេថាសត្រូវរបស់បានមកវិញហើយ ។
« វាមិនសំខាន់ទេ បើបងមិនដឹងដោយខ្លួនឯងនោះទេ អូនក៏មិនប្រាប់បងឲ្យបានដឹងទេមែនជូ ? បងដឹងថាអូនមិនចង់ឲ្យបតមានគ្រោះថ្នាក់ ប៉ុន្តែជីវិតរបស់បងលែងសំខាន់តទៅមុខទៀតហើយ បងសង្ឃឹមលើឯងតែម្ដង ឯងនៅមានគ្រួសារដែលស្រឡាញ់ ព្រួយបារម្ភពីឯងគ្រប់គ្នាណា ថេយ៉ុង គេក៏បារម្ភពីឯងដោយសារតែអូនបានក្លាយជាប្រពន្ធម្នាក់ស្របច្បាប់របស់គេទៅហើយ អូនត្រូវគិតត្រង់កន្លែងនេះ..! បងគិតថាគេម្នាក់នោះប្រាកដជាខ្លាំងខ្លាណាស់បងសុខចិត្តស្លប់ដោយការសងសឹកមួយនេះតែមិនព្រមឲ្យអ្នកណាមករងគ្រោះជំនួសឡើយ សូម្បីតែឯងណា ជូហ្វា »
« បងស្រី... បងកុំពោលបែបនេះមកបានទេ? បងកុំទាល់អាលវាយតម្លៃខ្លួនឯងត្រឹមរឿងប៉ុណ្ណេះអីណា ខ្ញុំជឿជាក់លើបងជានិច្ចបងនៅមានប្អូនស្រីដែលនៅខាងបងគ្រប់ពេល » ជូហ្វានាងចង់យំតិចអីតិចបើឡាកូហ្វីនិាយយដូចជាពោលពាក្យលានាង ប្រៀបដូចជានាងត្រូវទៅទីណាមួយដែលគ្មានរកគេរកនងអញ្ចឹង ។
« បងទៅវិញសិនហើយណាជូ បងមិននៅរំខានឯងធ្វើការទៀតឡើយ » ឡាកូហ្វីនាងដូចជាគ្មានអារម្មណ៍អ្វីមួយសោះហើយថានាងនិងត្រូវខ្លាចក្នុងសមភូមិមួយនេះ? នាងមានតែត្រូវក្លាហាន ប្រឈមមុខក្នុងរឿងមួយនេះ ជូហ្វានាងក៏មិនបាននិយាយឃាត់ឡាកូហ្វីឲ្យនៅបន្តនាងនៅឈរស្ងៀមៗមើលមិនដឹងសោះថាក្នុង ចិត្តនាងកំពុងតែគិតរឿងដែលត្រូវធ្វើ ។
តើនាងនិងធ្វើបែបណា??
YOU ARE READING
💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )
Tajemnica / Thrillerចំណងស្នេហ៍មួយដែលគ្មានអ្នកណាស្រលាញ់គ្នាម្នាក់ទេប៉ុន្តែយូរទៅក៏ស្រលាញ់គ្នាដោយមិនដឹងខ្លួន។ ជាម៉ាហ្វៀលាក់មុខម្នាក់វាពិបាកណាស់សម្រាប់មនុស្សដែលគេស្រលាញ់ខ្លាចមានគ្រោះថ្នាក់ទោះគេជាម៉ាហ្វៀលាក់មុខក៏ដោយហើយអ្នកណាទៅដឹងទៅថាអ្នកទាំងពីរជាម៉ាហ្វៀលាក់មុខដូចគ្នានោ...