ភាគ:៣៩+៤០+៤១

218 7 0
                                    


+1ខែក្រោយ

     ធ្មិចបើកៗរយ:ពេលមួយខែបាត់ហើយវាក៏ដល់ពេលដែល មីន ជូហ្វា និង គីម ថេយ៉ុងត្រូវរៀបការជាមួយនិងគ្នា។ ពួកគេរៀបចំពិធីមង្គលការនៅសណ្ឋាគារមិនមែនធ្វើនៅផ្ទះនោះទេ។ បើមកមើលនៅកន្លែងពិធីនេះមានការរៀបចំផ្កាកុលាបក្រហម គ្រឿងលម្អជាច្រើនមុខច្រើនបែបមានបែបបទរចនាជាទីគាប់ចិត្តគ្រប់ម៉ូតគ្រប់ម៉ាកមិនឲ្យខ្វះ។
    វេលានេះក៏ដល់ពេលដល់វេលាហើយភ្ញៀវបានមកចូលរួមសុទ្ធតែអ្នកធំលំដាប់ប្រទេស អ្នកតូចក៏មាន។ ថ្ងៃនេះរៀបការកូនលោកគីមតែមួយទៅហើយមិនមកគឺមិនបាន គ្រួសារលោកទាំងពីរសុទ្ធសឹងតែជាអ្នកមានមុខមាត់ក្នុងសង្គមដូចគ្នាទើបបានជាមានគេមកច្រើនកុះករបែបនេះ។

+បន្ទប់តែងខ្លួន

   ជូហ្វាពេលគេតែងខ្លួនរួចរាល់ហើយក៏ដេញអ្នកនោះចេញនាងមិនចង់ឃើញមុខសោះ មករៀបការស្អីលឿននោះលឿន មកចាប់បង្ខំនាងឲ្យគេតែងខ្លួននៀកវាវេទនាចង់ស្លាប់ហើយ។
« ជូមុខឲ្យរីកតិចទៅមើល ថ្ងៃនេះជាថ្ងៃរៀបការរបស់ឯងណា កុំគិតច្រើនអី តាមវាសនាកម្មទៅ ធ្វើមិចបើឯងប្រកែកមិនបាននោះ ញញឹមតិចទៅណា ជូរបស់បង » ឡាកូហ្វីនាងនិយាយលួងោមជូហ្វាតាំងពីជាងផាត់មុខចេញទៅអស់ នាងខំនិយាយយ៉ាងណាក៏ជូហ្វាមិនព្រមនិយាយរកមានតែប្រើក្រខ្សែភ្នែកមកវិញ មុខជូហ្វាឡើងមាំរាបស្មើមិនញញឹម។
« បងហត់អត់?? បើមិនទាន់ហត់និយាយបន្តទៅខ្ញុំទៅវិញ ខ្ញុំមិនចង់រៀបការទេបងក៏ដឹងហើយមិចឥឡូវមកនិយាយបញ្ចុះបញ្ចូលខ្ញុំទៅវិញឬមួយក៏បងតាមម៉ាក់និងប៉ាហើយ??? » ជូហ្វានាងត្រៀមស្ដាប់នាងនិយាយហូរហែរណាស់ ទើបនាងហើបមាត់និយាយទៅ ឡាកូហ្វីនាងបិទមាត់ជិតឈប់និយាយអង្គុយស្ងៀមៗតាមតែអាចធ្វើទៅបាន។
« អ្នកនាងជូហ្វាទាន !! » សម្លេងអ្នកនៅខាងក្រៅស្រែកហៅ
« អ្នកណា....?? »
« ខ្ញុំនាយវីនអ្នកនាងហ្វី »
« ចូលមក » ក្រាក~~~សម្លេងបើកទ្វាចូលមកខាងក្នុងបន្ទប់តែងខ្លួនរបស់ជូហ្វា..
« មានការអីទើបឯងមកដល់ទីនេះ?? » ហ្វីសួរទៅនាយវីន
« ចៅហ្វាយនាយគ្រីសវាក៏បានមកចូលរួមក្នុងពេលនេះដែរចៅហ្វាយ...តើយើងត្រូវធ្វើយ៉ាងមិចបន្តទាន់ » ជូហ្វាជ្រួញចិញ្ចើម នាយគ្រីសមកទីនេះ?? គេមកបំផ្លាញមង្គលការនេះមែនទេ???ឬគេមានគម្រោងអ្វីមួយមិនខាន??
« វាមកទីនេះ?? ឯងរៀបចំឲ្យកូនចៅប៉ុន្មាននាក់បន្លំខ្លួនហើយខ្លះទៀតជួយតាមដានមើលពួកវាខ្លះទៅតាមការងារគ្រួសាររបស់ខ្ញុំផងទៅ » ជូហ្វានាងមិនបាននៅស្ជូយសាញច្រើនក៏និយាយម៉ាត់ៗមកប្រាប់នាយវីន។
« បាទទានខ្ញុំហ្នឹងធ្វើតាម » នាយវីនឆ្លើយហើយក៏បនឆចេញទៅវិញ។
« បងគិតថាវាមានគម្រោងអ្វីមិនខាននោះទេ ពេលឯងឡើងលើឆាកត្រូវប្រយ័ត្នខ្លួនចំពោះពួកវាបន្តិច ឯងដឹងហើយមែនទេថាពួកវាចូលចិត្តលបខាំ?? »ឡាកូហ្វី
« ខ្ញុំដឹងហើយបង ផ្ញើបងជួយមើលប៉ាម៉ាក់ជំនួសខ្ញុំផងបានទេ?? នៅពេលនេះខ្ញុំបារម្ភពីសុវត្ថិភាគរបស់គាត់ » ជូហ្វានិយាយទាំងស្រងោតស្រងាត់មកហ្វី ។
« ឯងកុំបារម្ភអីទុកចិត្តលើបងបានណា ម៉្យាងបើពួកវាចង់ធ្វើបាបលោកពូអ្នកមីងនោះប្រហែលជាវាធ្វើយូរហើយមិនមែនពេលនេះទេ » ហ្វីនាងប្រាប់មកទាំងប្រកដប្រជសជាក់លាក់ល្អណាស់នាងនិយាយនេះក៏សមម៉្យាងដែរ បើពួកវាមានបំណងអាក្រក់លើម៉ាក់ប៉ាជូហ្វានោះប្រហែលជាពួកវាធ្វើតាំងពីនាងមិនទាន់មកប្រទេសកូរ៉េហើយ។
« វាមិនទៀងទេបង »
« បងដឹងហើយឯងកុំគិតច្រើនឮដែរទេ?? »ហ្វី
« ច៎ាសបង »
« ត្រៀមខ្លួនរួចរាល់ឬនៅ »
« រួចហើយបង » ហ្វីនាងលើកដៃអង្អែលក្បាលជូហ្វាទាំងស្នាមញញឹម។
    កាត់មកមើលកូនកម្លោះថេយ៉ុងនេះវិញនិយាយពីថាញញឹមញញែមម្នាក់ឯង។
« ចៅហ្វាយទាន » នាយប៊េន
« មានការអី?? »
« លោកគ្រីសបានមកក្នុងពិធីនេះចៅហ្វាយ » ប៊េន
« វាមកទាំងគ្មានអ្នកអញ្ជើញមែនទេ?? »
« បាទទាន »
« ប៊េនឯងឆាប់រៀបចំកម្លាំងការពារជុំវិញទីនេះកន្លែងយាមត្រូវតែជាកូនចៅរបស់យើងជាដាច់ខាតឮដែរទេ ឯងត្រូវមើលការខុសត្រូវនៅទីនេះឲ្យបានល្អ យើងពឹងលើឯងហើយប៊េន » ថេយ៉ុង
« បាទចៅហ្វាយកុំបារម្ភអីទាន ខ្ញុំសុំទៅវិញហើយ »
« ហ៊ឹម » គេគ្រាន់តែក្រហឹមនៅដើមកតបមកនាយប៊េនប៉ុណ្ណោះ។
« ឯងចង់ធ្វើអ្វីឲ្យប្រាកដទៅ គ្រីស ស៊ូម៉ាស៊ីរៀ » ថេយ៉ុងគេមានចម្ងល់ណាស់ចំពោះរឿងមួយនេះ ពួកវាត្រូវការអ្វីទៅ??
    នៅកន្លែងអង្គុយដែលមានភ្ញៀវកិត្តយសជាច្រើនដែលបាននៅរង់ចាំមើលកូនកម្លោះក្រមុំចេញមកថាតើស្អាតប៉ុណ្ណាទៅ ។
« លោកខ្ញុំមិនហ៊ាននោះទេណា ខ្ញុំមិនចង់ធ្វើឲ្យវាពិបាកជាងនេះទេ លោកកុំបង្ខំខ្ញុំអីខ្ញុំមិនអាចធ្វើវាបានឡើយ លោកក៏ដឹងថាខ្ញុំបានបំបែកជូចេញពីបងហារិរួចហើយលោកនៅចងើឲ្យខ្ញុំសម្លាប់ជូហ្វាទៀត ខ្ញុំមិនអាចនោះទេ » នៅតុជ្រុងម្ខាងនៃភ្ញៀវកំពុងតែនិយាយតវ៉ាជាមួយគ្នានោះ ម្នាក់នោះគ្មានអ្នកណាផ្សេងក្រៅពី អារ៉ូសា ហ្វាន់ស៊ីនី នាងនិយាយទាំងទឹកភ្នែកទៅបុរសនោះនាងមិនអាចធ្វើតាមអ្វីដែលគេបញ្ជាមកនោះទេ វាមិនអាច ។
« នាងមិនធ្វើឬមិនធ្វើ » នាយគ្រីស
« មិន » អារ៉ូសានាងតបមកវិញទាំងសម្លេងមាំ
« អញ្ចឹងគ្រួសារនាងត្រូវងាប់ » នាយគ្រីស
« លោកកុំយកគ្រួសារខ្ញុំមកពាក់ព័ន្ធអីណា លោកក៏ដឹងដែរថាខ្ញុំមិនអាចខ្វះពួកគាត់បានទេ??  លោកឈប់ទៅណា លោកបានឲ្យខ្ញុំធ្វើរឿងមិនល្អដាក់ជូហ្វារួចហើយណា » អារ៉ូសា
« ខ្ញុំមិនបាននិយាយថាវាបញ្ចប់ឯណា?នាងធ្វើជាមិនដឹង?? » នាយគ្រីសលើកចិញ្ចើមម្ខាងមកសួរក្បកអារ៉ូសា
« ខ្ញុំមិនចង់ធ្វើបាបជូហ្វាទៀតទេ ខ្ញុំធ្ងន់លើនាងណាស់» អារ៉ូសា

💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )Where stories live. Discover now