ភាគ:២០

237 4 0
                                    


   ជូហ្វានាងប្រឹងឃាត់ទឹកភ្នែកណាស់វានៅតែហូរមកមិនឈប់សោះ។
«នាងយំឲ្យអស់មកយំឲ្យឆ្អែតហើយនាងហ្នឹងក្លាយទៅមីន ជូហ្វា ម្នាក់ដែលក្រអឺតត្រទមវិញចុះណា» ថេយ៉ុងញញឹមគេមិនចង់ឃើញនាងយំទេហេតុអ្វីនាងមកយំបែបនេះ??
ជូឮថេយ៉ុងនិយាយប្រាប់ហើយនាងងើយមកមកទល់ថេយ៉ុងដោយពេបមាត់យំហើយក្រោកមកឱបគេទាំងមិនដឹងខ្លួន។ថេយ៉ុងដឹងថានាងខូចចិត្តក៏បណ្ដោយតាមនាងទៅ។ មួយសន្ទុះធំជូហ្វានាងឈប់យំហើយក៏រំសាយការឱបជាមួយថេយ៉ុងនាងជូតទឹកភ្នែកចេញពីថ្ពាល់ហើយមកមុខរាបស្មើ។
«សុំទោស» ជូហ្វានិយាយសុំទោសទៅថេយ៉ុងព្រោះនាងយំឡើងចង់ជោកអាវគេទៅហើយទើបឈប់។
«មិនអីទេ»
«ចឹងគិតថាចង់ទៅណាបន្តឬក៏ទៅផ្ទះតែម្តង??»
«ទៅ shoppingល្អទេ??» ជូហ្វាជាមនុស្សដែលពេលខឹងឬកើតទុកអ្វីមួយនាងតែងដើរទៅទិញឥវ៉ាន់ដើម្បីកម្ចាយអារម្មណ៍ដូចជាពេលនេះ។
«អូខេ!» គេឆ្លើយយល់ព្រមហើយចេញឡានទៅតាមផ្សារទំនើប។

#Supper_maket

   អ្នកទាំងពីរបានមកដល់ផ្សារទំនើបមួយកន្លែង ថេយ៉ុងគេយកឡានទៅចតកន្លែងស្រួលបួលហើយក៏ដើរទៅជាមួយជូហ្វា
«លោកចាំនៅទីនេះសិនហើយខ្ញុំសុំទៅបន្ទប់ទឹកបន្តិចសិន» ពួកគេបានឈប់នៅមុខហាងសម្លៀកបំពាក់ល្បីៗហើយជូហ្វាក៏សុំខ្លួនទៅបន្ទប់ទឹកបាត់ឲ្យថេយ៉ុងគេនៅចាំនាងមកវិញ។ ពេលជូហ្វាទៅបាត់ក៏មាននារីម្នាក់សម្លឹងមើលមកថេយ៉ុងមិនទម្លាក់ភ្នែកសោះហើយក៏មិនដឹងថាមានបំណងអ្វីដែរឃើញញញឹមលាក់ពុត។ នារីម្នាក់ហ្នឹងបានដើរមកជិតថេយ៉ុងហើយក៏ធ្វើជារកដួលថេយ៍ឃើញបែបនេះក៏ចូលជួយទៅទ្រនាងធ្វើឲ្យនាងបានមើលមុខដ៏ស្រស់សង្ហារបស់គេទាំងលង់។
«អ្នកនាងមិនអីទេ??» គេឃើញនាងនៅតែសម្លឹងមើលមកគេទាំងញញឹមក៏ចោទសួរ នាងក៏ភ្ញាក់ហើយក៏តបវិញ។
«ច៎ាសមិនអីទេ ប្រហែលជាមកពីពាក់ស្បែកជើងខ្ពស់ពេកហើយ» នាងនិយាយដោះសសតមកកាន់ទេ ការពិតមិនមែនបែបនិងទេគឺចង់ទាក់ថេយ៉ុងឲ្យច្បាស់ក្រឡែតម៉ង ចេះមកនិយាយថាមកពីស្បែកជើងអីទៅវិញ។
«ចឹងអ្នកនាងកុំពាក់វាខ្ពស់ពេកអីខ្លាចវាមានបញ្ហាដូចជាមិញចឹង» នាងងក់ក្បាលមកនាយហើយគេក៏នៅគយគន់មើលមុខនាង។ ប៉ុន្តែពួកគេមិនដឹងទេថាមានុំនុស្សម្នាក់កំពុងតែមើលមកទាំងញញឹមចុងមាត់។
«ស្មានមិនខុសមែន» ជូហ្វានាងនិយាយទាំងស្នាមញញឹម ការពិតទៅនាងមិនបានទៅបន្ទប់ទឹកអីទេ នាងបានឃើញ អារ៉ូសា នោះអីដែលត្រូវជាអតីតិត្តរបស់នាង ហើយនាងក៏ចង់ពិសោធថានាងហ្នឹងធ្វើអ្វីបន្តពេលដែលបានឃើញថេយ៉ុង។ ដូចជានាងគិតណាស់ថា អារ៉ូសានាងហ្នឹងទាក់ថេយ៉ុងមិនខានទើបសុំខ្លួនទៅបន្ទប់ទឹកតែនាងនៅតាមមើលសកម្មភាពអ្នកទាំងពីរសោះ។ ស្មានតែមីន ជូហ្វាម្នាក់នេះតាមល្បិចនាងមិនទាន់នោះ ជូហ្វានាងក៏ធ្វើជាដើរទៅហើយក៏ឱបដៃរបស់ថេយ៉ុងម្ខាង។ អារ៉ូសា នាងពិតជាភ្ញាក់ផ្អើលណាស់មិននឹកស្មានសោះថាបានជួបជូហ្វា ហើយនាងក៏ចាប់អារម្មណ៍និងជូហ្វាពេលមកឱបដៃរបស់ថេយ៉ុង។
«ខ្ញុំមកវិញហើយ..អរនេះគឺជាអតីតមិត្តតើនៀកមិនស្មានថាបានជួបគ្នាសោះ»ជូហ្វានិយាយជាមួយថេយ៉ុងហើយក៏ធ្វើជាមកសួរមកអតីតមិត្តទាំងញញឹម។
«យើងក៏មិននឹកស្មានដែរ» អារ៉ូសាដែលភ្ញាក់អម្បិញក៏មកធ្វើជាញញឹមធម្មតា។
«នេះជាមិត្តនិងគ្នាឬ??» ថេយ៉ុងងាកមកសួរហ្នឹងជូហ្វា។
«ច៎ាសមែនហើយ»
«ហើយក៏ជាអ្នកដែលតែងចូលមកដណ្ដើមរបស់អ្នកដទៃផងដែរបងដឹងទេថានាងនេះវាឃ្លានអ្នកអារបស់ដែលមានម្ចាស់ហើយនៅតែខំត្រដ៏យកទៀតពិតជាគួរឲ្យខឹងណាស់»ជូហ្វានិយាយបញ្ឆិតបញ្ឆៀងដោយដៀងកន្ទុយភ្នែកមកអារ៉ូសា ធ្វើឲ្យនាងខឹងខ្លាំងណាស់បើអាចនាងហ្នឹងមកទះជូហ្វាឲ្យហើមថ្ពាមហើយប៉ុន្តែក៏ធ្វើជាញញឹមហើយនិយាយ។
«ហើយអ្នកណាទៅណ៎» នាងលើកចិញ្ចើមម្ខាងហើយក៏សួរធ្វើពើ។
«យើងក៏មិនដឹងដែរខូចជានៅម្ដុំនេះៗហើយ»
«អ្នកទាំងពីរនិយាយអីហ្នឹងខ្ញុំមិនយល់??» ថេយ៉ុងគេមិនយលសោះនិយាយអីវល់ៗឮតែដណ្ដើមតែមិនដឹងថាដណ្ដើមអ្វី?  នៅនិយាយបញ្ឆិតបញ្ឆៀងនៅហ្នឹងមិននិយាយឲ្យចំធ្វើឲ្យគេវិលខួរ។
«គ្មានអ្វីទេ»
«និយាយចឹងហើយគេម្នាក់នេះជានរណាជូ??»
«យើងភ្លេចប្រាប់គេជាគូរដណ្ដឹងរបស់យើង» នាងធ្វើជានិយាយបញ្ឈឺ តើនាងហ្នឹងមានប្រតិកម្មយ៉ាងណា??
«អរ..» មិនគួរឲ្យជឿសោះថានាងមានគូដណ្ដឹងនោះ គេម្នាក់នោះពិតជាសង្ហាណាស់នាងជួយ៊បតែមួយភ្លេតក៏លង់ទៅហើយ ទោះជាគូដណ្ដឹងក៏នាងនិងទាក់យកទាល់តែបាននិង ដូចជា វ៊ូហារិនាងអាចបោកគេឲ្យបែកពីជូហ្វាគ្រាន់តែប្រើល្បិចបន្តិចសោះ ហើយចំពោះបុរសចំោះមុខក៏ដូចគ្នាដែរ។
«មែនហើយចឹងយើងសុំលាឯងទៅមុនហើយ» ជូហ្វានាងក៏ឱបដៃថេយ៍ដើរចេញទៅ។
«កុំស្មាតែយើងព្រមឲ្យនាងយគ
កគេចេញពីយើងដូចជានាងយកបងវ៊ូហារិឲ្យសោះ អារ៉ូសា ហ្វាន់ស៊ីនី » ជូហ្វាដើរចេញហើយក៏មិនភ្លេចនិយាយពាក្យក្នុងចិត្តឯង នាងបានបាត់បង់អស់មនុស្សម្នាក់ហើយនាងមិនឲ្យបាត់បង់ម្នាក់ទៀតទេទោះបីជានាងមិនបានស្រលាញ់ក៏ដោយតែយ៉ាងណាគេក៏ជាគូរដណ្ដឹងរបស់នាងទៅហើយ។ ឯអារ៉ូសានាងនៅឈរតន្រុំជើងដោយមិនសុខចិត្ត
«ចាំមើលនាងនិងយកគេឲ្យបានឲ្យចេញពីនាងដូចជាលើកមុនចាំទុក មីន ជូហ្វា» អារ៉ូសា។

💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )Where stories live. Discover now