បីថ្ងៃក្រោយមក...!
ឡាកូហ្វីមមាញឹកជាមួយការងារក្រុមហ៊ុនខាងផលិតគ្រឿងផ្ទុះជាច្រើនជាមួយជូហ្វាម្នាក់ៗរហ័សដៃរហ័សជើងខ្លាំងដោយថេយ៉ុងឯណោះនាយក៏បានចូលរួមក៏ប៉ុន្ដែមិនច្រើនដូចជាពីរនាក់ស្រីៗនោះឯជីមីនវិញនាយបានទៅជួបស៊ើបរកមើលតម្រុយពីជនគួរឲ្យសង្ស័យយ៉ាងច្រើនគ្មានពេលទំនេរមករំខានឡាកូហ្វីទៀតនោះឡើយ។ ពេលនេះនៅក្នុងក្រុមហ៊ុនមានបញ្ហាត្រូវដោះស្រាយបន្តថែមពីលើទៀតជូហ្វានាងជាអ្នកចេញមុខទៅដោយសារតែវាមានរឿងមិនចេះចប់មិនចេះហើយសោះ។
ក្រុមហ៊ុន...!
ជូហ្វាចុះពីខាងក្នុងឡានស្របពេលថេយ៉ុងបើកឡានមកដល់កន្លែងផ្ទាល់ខ្លួនរបស់ភរិយារបស់គេនោះគេមកដល់ចូលទៅរ៉ុយមិនរងចាំជូហ្វាចូលដំណាលគ្នាសោះ។ បុគ្គលិកនៅទីនោះរួសរាយណាស់ដាក់នាយថេយ៉ុងឯគេក៏គួរសមដាក់ទៅទាំងស្នាមញញឹមស្រស់បស់យ៉ាងខ្លាំងណាស់ទាំងជូហ្វាលួចពេបមាត់ពីខាងក្រោយខ្នង។
« គ្រប់គ្នារៀបចំខ្លួនទៅពួកយើងត្រូវប្រជុំគ្នាឥឡូវនេះមិនអាចខកបានទេ » ជូហ្វាឈរកណ្ដាលទីពោលឡើងមកទាំងអំណាចមុខនាងស្រដីទាំងរាបស្មើគ្មានញញឹមបញ្ចេញភាពសប្បាយចិត្តមកខាងក្រៅទេបានជាមនុស្សម្នាក់ៗនៅទីនេះខ្លបខ្លាចនាងមិនអាចអាកខាន។
« បាទ/ច៎ាសអ្នកនាង » គ្រប់គ្នាឆ្លើយដំណាលគ្នានិងអោនមុខចុះអស់រលីងជូហ្វាជ្រែកចង្កេះដើរចូលមកបន្ទប់ប្រជុំមុនពួកគេទៅចុះម្ដងនេះ។ ថេយ៉ុងតាមឲ្យស្អិតគ្មានបេះចេញទៅណាមកណាឆ្ងាយក្រៅពីជូហ្ប៊វាសោះហើយហាក់ដូចជាខ្លាចបាត់នាងទៅកន្លែងមួយណាមួយអញ្ចឹង។
ក្រាក.....!
នាងតូចបើកទ្វាចូលបន្ទប់ប្រជុំនាងដាក់គូថអង្គុយលើកៅអីអោបដៃទឹកមុខមិនរីកសោះចងចិញ្ចើមឲ្យជាប់មិនយូរប៉ុន្មានផងក៏បុគ្គលិកទាំងអស់បានចូលមកតាមកន្លែងរៀងៗខ្លួន។
« គ្រប់គ្នាអាចជាដឹងច្បាស់ណាស់ពីបញ្ហាកំពុងតែកើតឡើងមកនេះច្បាស់លាស់ហើយតែខ្ញុំសូមប្រាប់ជាមុនថាកុំឲ្យមានរឿងហេតុបាត់បង់របស់នេះកើតឡើងបន្តទៀតឲ្យសោះព្រោះអីខ្ញុំបានរៀបចំអ្នកត្រួតពិនិត្យមើលហើយហេតុអ្វីក៏នៅតែភ្លាត់? ឬមួយគេម្នាក់ហ្នឹងមិនមើលការខុសតាមបញ្ជារបស់ខ្ញុំទេ? » ជូហ្វានិយាយរៀបរាប់តាមដំណើររឿងមកសិននាងក្ដៅក្រហាយណាស់កំពុងតែមានរឿងត្រូបដោះស្រាយយ៉ាងប្រញាប់ផងមកជួបរឿងហេតុមួយនេះម្ដងទៀងនាងនៅមានចិត្តព្រះដល់កាលណាតទៅទៀតបាន? នាងប្រាប់ដាស់តឿនរហូតមិនដែលដាច់ទៅណាសោះតែពួកគេនៅមិនស្ដាប់សម្ដីណែនាំរបស់នាងសូម្បីតែបន្តិចនោះទេឲ្យនាងរំពឹងទៅអ្នកំាទៀតក្រៅពីពួកគេទាំងអស់នេះ?
« ខ្ញុំដឹងហើយអ្នកនាងខ្ញុំក៏មិនដឹងដូចគ្នាថាវាបាត់ទៅដោយរបៀបណាទាំងស្ងាត់ៗយ៉ាងនេះខ្ញុំមិនអាចដោះស្រាយបានឡើយខ្ញុំសុំទោសអ្នកនាងបើខ្ញុំខុសហើយចង់អ្នកនាងដាក់ទោសប្រហារខ្ញុំបែបណាក៏បានខ្ញុំយល់ព្រមទទួលយកកំហុសទាំងអស់នេះ » អ្នកដែលជូហ្វាឲ្យមើលការខុសត្រូវបានចេញមុចខអោនមុខចុះនិយាយជាមួយអ្នកនាងធំរបស់គេទាំងញ៏រប្រាណយ៉ាងណាកីប្រឹងនិយាយាការពិតចេញមកព្រោះពួកគេជាមនុស្សស្មោះត្រង់ជាមួយមីន ជូហ្វាតាំងពីដើមនាយមកយូរណាស់ទៅហើយជាពិសេសគេហ៊ានបកស្រាយច្បាស់ៗថែមទៀតទាំងមិនទម្លាក់កំហុសទៅឲ្យអ្នកផ្សេងទទួលជំនួសទេស្មោះត្រង់ហ៊ានទទួលយកការពិតនេះហើយជាមនុស្សរបស់មីន ជូហ្វា។
« ល្អណាស់ខុសហ៊ាននិយាយការពិតបែបនេះខ្ញុំពេគចិត្តលោកណាស់លើកនេះខ្ញុំមិនដាក់ទោសតែកុំបន្តឲ្យមានក្រោយៗទៀតដឹងឬនៅ? អ្នកផ្សេងទៀតក៏ដូចគ្នាដែរត្រូវនេះជួយគ្នាទៅវិញទៅមកមិនថាគេស្ថិតនៅឋាន:មួយណាក៏ដោយក៏ត្រូវជួយកុំខាន » សម្រាប់ជូហ្វាលើកណាក៏ដូចលើកណាដែរនាងមិនដែលដាក់ទោសអ្នកណាផ្ដេសផ្ដាសទាល់តែពួកគេនិយាយសារភាពមកដូច្នេះទើបនាងអាកាត់ចេញមកបានចំពោះរឿងទំនិញត្រូវបាត់ទាំងមិនដឹងមូលហេតុនេះនាងទុកវាដោយឡែកសិនដោយមកជម្រះបញ្ជីដាក់បុគ្គលិករបស់ខ្លួនម្ដងនេះហើយ។
« បាទអរគុណអ្នកនាងខ្លាំងណាស់ខ្ញុំនិងខិតខំធ្វើវាឲ្យសុវត្ថិភាពជាងនេះ» បុគ្គលិកម្នាក់ហ្នឹងអរគុណចំពោះទឹកចិត្តរបស់អ្នកនាងត្រូវជាចៅហ្វាយស្រីនេះមែនទែនពួកគេគោរស្រឡាញ់នាងខ្លាំងណាស់។ ពេលនេះឥឡូវនេះគ្រប់គ្នាក៏ញញឹមរីលថ្គាមត្រឡប់មកវិញគ្មានការភ័យខ្លាចតទៅទៀតឡើយ។
YOU ARE READING
💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )
Mystery / Thrillerចំណងស្នេហ៍មួយដែលគ្មានអ្នកណាស្រលាញ់គ្នាម្នាក់ទេប៉ុន្តែយូរទៅក៏ស្រលាញ់គ្នាដោយមិនដឹងខ្លួន។ ជាម៉ាហ្វៀលាក់មុខម្នាក់វាពិបាកណាស់សម្រាប់មនុស្សដែលគេស្រលាញ់ខ្លាចមានគ្រោះថ្នាក់ទោះគេជាម៉ាហ្វៀលាក់មុខក៏ដោយហើយអ្នកណាទៅដឹងទៅថាអ្នកទាំងពីរជាម៉ាហ្វៀលាក់មុខដូចគ្នានោ...