ភាគ:២៨+២៩

217 3 0
                                    


   សម្លេងគ្រាប់កាំភ្លើងចំនួន3គ្រាប់បាញ់មកផ្ទួនៗគ្នាបណ្ដាលឲ្យឮមកខាងក្នុងកន្លែងក្មេងៗនៅ ។ នាយគ្រីសញញឹមក្របួចមាត់ ព្រោះដឹងថាអ្នកដែលបាញ់បោះគឺជាអ្នកណាហើយ។ ជូហ្វានាងបានបាញ់កូនចៅនាយគ្រីសដែលនៅខាងមុខ អស់ហើយដោយសារតែមិនមានកូនចៅច្រើនទេ។ ប៉ុន្តែជូហ្វានាងគិតថានេះជាអន្ទាក់ដែលពួកគេបានរៀបចំ ទើបនាងធ្វើអ្វីមួយដិយប្រុងប្រយ័ត្នជាទីបំផុត ។ ជូហ្វាដើរចូលមកខាងក្នុងសំដៅមកកន្លែងនាយគ្រីសអង្គុយគងទាក់ខ្លាដោយនាងសម្លឹងមកមកគេដោយកែវភ្នែកត្រជាក់ស្រេប ទោះបីជាពាក់របាំងមុខក៏ដោយ ។

« ឆាប់ដោះលែងៗក្មេងៗភ្លាមទៅពួកគេមិនដឹងខ្យល់អីទេ  » ជូហ្វានិយាយទាំងដៃនៅកាន់កាំភ្លើងផ្ជុងមកគេ នាងងាកឃើញក្មេងៗដទៃយំយែកខុសតែហារីកុដែលញញឹមមកនាងដោយមិនមានការភ័យខ្លាចអ្វីឡើយ ។

«  ដោះលែងហ៎េស???ដូចជាងាយពេកហើយណា មីន ជូហ្វា » គ្រីសហៅឈ្មោះរបស់នាងឮច្បាស់ៗហើយសង្កត់សម្លេងរឹង ( បញ្ជាក់ពួកគេនិយាយភាសាកូរ៉េទេព្រោះនាយគ្រីសក៏ចេះកូរ៉េ ) ។

«  អឺ!មែនហើយ »

«  បើខ្ញុំមិនចង់.នាងចង់យ៉ាងមិច ?? »  នាយនិយាយបញ្ជាក់មកមហដងទៀតបើដោះលែងទៅមិចនិងសប្បាយនោះ។ គេខំឲ្យកូនចៅចាប់ក្មេងៗនេះមកវាមិនងាយទេណា ជាពិសេស.........( ប្រហែលជាយល់ហើយណា ) ។

«  ឯងកុំធ្វើអីពួកគេអីណា.ពួកគេមិនដឹងអ្វីទេ » នាងខំនិយាយតាមសន្តិវីធីដោយមិនច្រឡោតតាមចិត្តក្ដៅទេនាងខំនិយាយអស់ស្រួលៗជាមួយនិងគេហើយ ។

«  យ៉ាងមិច?? » គេធ្វើជាលើកចិញ្ចើមឆ្ងល់

«  ឯងដោះលែងឬមិនលែង?? » អស់អីនិយាយស្រួលជាមួយក៏សួរមកគេចំៗ

« មិន-លែង » នាយនិយាយមួយៗច្បាស់ៗមកជូហ្វា។

«  ជូ......  » សម្លេងស្រែកហៅឈ្មោះរបស់អ្នកណាហៅជូហ្វាពីមាត់ទ្វាហើយរត់ចូលមកជិតនាង។

« បងហ្វី » ជូហ្វាហៅឈ្មោះឡាកូហ្វីតិចៗ។

«  អរ.នេះអ្នកនាងជំនួយការ ឡាកូហ្វី ម៉ាតូស៊ូរៀ តើនេះ »  នាយគ្រីសធ្វើជាភ្ញាក់ផ្អើលនិងវត្តមានរបស់ឡាកូហ្វីណាស់អញ្ចឹង ឡាកូហ្វីនាងខាំមាត់មិនធ្វើអ្វីឲ្យផ្លាត់ទេ បើតាមនាងសង្កេតមើលគឺដូចអន្ទាក់ដូចជា ជូហ្វាដែរ ។

💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )Where stories live. Discover now