ការបើកឡានយ៉ាងប្រញាប់នេះឥឡូវបានមកដល់ទាន់ចិត្តភ្លាមៗឡាកូហ្វីចតឡានទុកមួយកន្លែងបន្ទាប់ពីនោះក៏ដើរចូលមកខាងក្នុងក្លឹប។នាងតូចព្យាយាមងាកមើលឆ្វេងស្ដាំៗមិនទាន់បានឃើញជីមីននៅឡើយនាងដើររកអស់មួយសន្ទុះធំទើបដើរមកសួរបុគ្គលិកម្នាក់។
« អ្នកនាងមានបានឃើញបុរសក្នុងរូបនេះមកទីនេះដែរទេច៎ាស? » ឡាកូហ្វីលើកទូរស័ព្ទដៃមកបង្ហាញរូបជីមីនឲ្យបុគ្គលិកស្រីរត់តុនៅទីនេះបានមើលថាឃញគេមកដល់ទីនេះដូចការគិតរបស់នាងទេ។
« អូរ...ខ្ញុំបានឃើញមកដល់ទីនេះយូរហើយច៎ាស » បុគ្គលិកនោះគ្រាន់តែឃើញប៉ុណ្ណឹងក៏លាន់មាត់មកព្រោះអីនាយម្នាកនេះមកដល់តាំងពីក្លឹបមិនទាន់បើកទៅទៀតដូច្នេះនាងក៏ចងចាំមុខនាយបាន។
« ចុះឥឡូវនេះគេនៅឯណា? អ្នកនាងអាចប្រាប់ខ្ញុំឲ្យបានដឹងផងបានទេ? » ឡាកូហ្វីបន្តនិយាយសុំអង្វរនាងណាស់ព្រោះអីខ្លួនឯងរកនៅជាន់ខាងក្រោមមិនឃើញសោះអាចជានៅជាន់ខាងលើតែនាងមិនដឹងគួរទៅដោយរបៀបណា។
« គាត់នៅបន្ទប់វីអាយភី » ឡាកូហ្វីលឺត្រឹមប៉ុណ្ណឹងក៏ប្រញាប់ស្ទុះស្ទារលានារីម្នាក់ហ្នឹងមករកជីមីនម្តងម៉្យាងនាងក៏ដឹងទៀតបន្ទប់វីអាយភីទាំងនោះនាងចង់ទៅគោះទ្វាមើលសិន។
តុក...តុក...!
ឡាកូហ្វីបានដើរគោះទ្វាបន្ទប់វីអាយភីដោយសារតែវាមិនសូវជាមានច្រើនបន្ទប់ផងក៏នាងដើរគោះអញ្ចឹងទៅមកដល់បន្ទប់ចុងក្រោយស្ងាត់មនុស្សគ្មាននរណាម្នាក់ឆ្លើយចេញមកខាងក្រៅតាមពាក្យនាងស្រែកហៅសួរនោះឡើយ។
« ប្រហែលគរនៅបន្ទប់មួយនេះហើយ » នាងតូចគិតមួយសន្ទុះទើបបានរុញទ្វាចូលដោយទ្វាមិនបានចាក់សោរទៀតនាងចូលមកយឺតៗពិតជាដូចការគិតរបស់នាងមែនគឺជីមីនគេនៅបន្ទប់ចុងក្រោយមួយនេះផឹកឡើងទន់ខ្លួនដួលលើសាឡុងបាត់ទៅហើយ។
« ពុទ្ធោលោកព្រះជាម្ចាស់ខ្ញុំអើយ! ហេតុអ្វីក៏លោកផឹកដល់ធ្លាក់ខ្លួនបែបនេះ? រាល់ដងដូចមិនឃើញរសនិយមផឹកស្រានេះផងឥឡូវផឹកមិនខ្ចីចង់ទៅផ្ទះទៀតហើយមករំខានពេលវេលាខ្ញុំហ៉ើយ...» ឡាកូហ្វីច្រត់ចង្កេះស្រែតញ៉ែតៗទៅកាន់អ្នកកំពុងតែដេកលើសាឡុងមិនទាន់បើកភ្នែកចេញមកនៅឡើយនោះទេនាងចឹងក្ដៅចិត្តណាស់គេនេះមិនចេះប្រយ័ត្នប្រយែងខ្លួនស្អីបន្តិចទេនេះបើមានអ្នកចូលមកមានបំណងអាក្រក់គិតធកវើយ៉ាងណាបើសភាពគេដូចជាកូនឆ្កែធ្លាក់ទឹកយ៉ាងហ្នឹង? សំណាងណាស់ហើយនាងចូលមកតាមរកគេឃើញគុំអីមានរឿងគួរឲ្យចង់គយគន់ច្បាស់ណាស់។
« អ៎េ...លោកហ៎ាដឹងខ្លូនឡើងមកចាំខ្ញុំជូនលោកទៅផ្ទះវិញកុំមកដេកដួលនៅក្លឹបមិនទៅផ្ទះហ៎ា..ល្មមក្រោកមកបានហើយ » នាងតូចអោនមុខមកជិតជីមីនយកដៃមកកេះដាស់នាងហៅក្បែរត្រចៀកនាយគ្រាន់តែក្រោកអង្គុយក៏ទន់ខ្លួនចុះទៅវិញបាត់ទៅហើយនាងយកដៃមកវៃថ្ងាសដោយសេចក្ដីហួសចិត្តឥតឧបមាទាល់តែសោះគេនេះជាមនុស្សកំពូលយ៉ាប់ជាងគេលើលោកមួយនេះហើយនាងមិនដែលជួបទេមនុស្សស្អីពិបាកនិយាយគ្នាយ៉ាងនេះនាងសុំលាហើយមិនចង់ជួប។
« លោកដឹងខ្លួនឡើងមកខ្ញុំគ្រាលោកចេញពីទីនេះបើលោកមិនដឹងខ្លួនឲ្យខ្ញុំជួយលោកដូចម្ដេចបានទៅ? ន៎ែក...ដឹងខ្លួនមកកុំនៅស្រវឹងយូរពេកផឹកស្រាបិញដបឲ្យគងនេះមិនមែនផឹកស្រាទេ? ងូតទឹកស្រាយកតែម្ដងទៅហើយ » ឡាកូហ្វីឈរច្រត់ចង្កេះហួសចិត្តខ្លាំងណាស់ក្រោយពីដើរប៉ះដបស្រានាយកម្លោះក្រោមតុមុខនាយនោះនាងយកដៃមករឺតទ្រូងឃើញតែដបហ្នឹងក៏នាងសុំលាដូចគ្នាវាច្រើនមែនទែនម៉្យាងវាជាស្រាខ្លាំងថែមទៀតរឿងអ្វីដែលធ្វើឲ្យនាយកម្លោះម្នាក់នេះមកផឹកស្រាធ្វើបាបខ្លួនឯងចឹង? វាពិតជាចម្លែកណាស់។
YOU ARE READING
💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )
Misterio / Suspensoចំណងស្នេហ៍មួយដែលគ្មានអ្នកណាស្រលាញ់គ្នាម្នាក់ទេប៉ុន្តែយូរទៅក៏ស្រលាញ់គ្នាដោយមិនដឹងខ្លួន។ ជាម៉ាហ្វៀលាក់មុខម្នាក់វាពិបាកណាស់សម្រាប់មនុស្សដែលគេស្រលាញ់ខ្លាចមានគ្រោះថ្នាក់ទោះគេជាម៉ាហ្វៀលាក់មុខក៏ដោយហើយអ្នកណាទៅដឹងទៅថាអ្នកទាំងពីរជាម៉ាហ្វៀលាក់មុខដូចគ្នានោ...