ភាគ:១៧+១៨

268 6 0
                                    


    ពន្លឺព្រះអាទិត្យជះចែងចាំងបំភ្លឺលោកពេលវេលាពីងងឹតមកភ្លឺវិញ។ សម្លេងបក្សាបក្សីនាំគ្នាច្រៀងលេងនាពេលព្រឹកព្រលឹម។ ពេលណាក៏ដូចពេលណាដែរជូហ្វានាងមិនទាន់ក្រោកពីគេងនោះទេព្រោះនាងមិនចង់ក្រោកសោះឡើយទោះបីបងថ្លៃនាងមកប្រាប់រឿងកាលពីយប់មិញដែលម៉ាក់នាងឲ្យថេយ៉ុងជូនទៅដើរលេងផង។ នាងសែនស្អប់ហេតុអ្វីចេះតែឲ្យនាងទៅជាមួយគេទៀតសុំមិនយល់ទេ។ នាងចង់តែគេងមិនចង់ក្រោកទាន់តែសោះ។
ប្រមាណនាទីក្រោយនាងក៏ងើបពីគ្រែមុនក៏នាងត្រូវចុះចាញ់ត្រឹមប៉ុណ្ដឹងនោះមិចក៏នាងមិនព្រមដោះស្រាយវាទៅ ឬនាងចង់ចុះចាញ់ត្រឹមតែដើរលេងជាមួយគេទៅ។បើចឹងមែននោះខូចក្រេដីត មីន ជូហ្វាអស់ហើយ។ មិនបានទេនាងមិនអាចព្រមចាញ់ជាដាច់ខាត។
ជូហ្វាងើបចេញហើយដើរទាញយកកន្សែងមួយនិងយករ៉ូបមួយត្រឹមជង្គុងពណ៌ផ្ទៃមេឃទៅជាមួយផង។
30នាទីក្រោយនាងក៏ចាញ់មកវិញ ហើយកាន់កន្សែងដែលមានរាងជាការ៉េដែលមានជ្រុងបួននោះដើរសំដៅមកអង្គុយនៅតុសម្អាង។ ដោយនៅសម្លឹងមើលមុខខ្លួនឯងនៅកញ្ចក់អង្គុយសុខៗទឹកក្ដៅឧ័ណ្ឌៗក៏ស្រក់មកតក់ៗដោយមិនដឹងខ្លួន។ ជូហ្វានាងយកដៃវាសដៃចេញយ៉ាងលឿន
«ឯងមិនត្រូវយំទេ» នាងនិយាយប្រាប់ខ្លួនឯង ហេតុអ្វីនាងមកត្រូវយំ??នាងមិនត្រូវយំណោះទេ??ហេតុអ្វីក៏នាងនឹកគេទៀតហើយ??ឬនាងនៅស្រលាញ់គេទៀត??មែន!នាងប្រហែលជានៅនឹកគេហើយ.ទោះនៅស្រលាញ់ នៅនឹក នៅបារម្ភពីគេគ្រប់ពេល។ នាងមិនចង់រំឮកទេហេតុអ្វីនាងមិនអាចភ្លេចគេបាន??
ទោះបីនាងព្យាយាមប្រាប់ថាកុំយំប៉ុន្តែទឹកភ្នែកនៅតែស្រក់ទើបនាងនីបណ្ដោយតាមហ្នឹងឲ្យវាស្រក់ឲ្យអស់ចិត្តសិនចុះហើយក៏ឈប់យំទៀតវាគ្មានផងប្រយោជន៍ល្អនោះទេ។ មួយសន្ទុះក្រោយនាងជូតទឹកភ្នែកហើយក៏យកម្សៅមកផាត់នៅក្រឡង់ភ្នែកកុំឲ្យឃើញភ្នែកក្រហមកុំឲ្យគេថានាងយំ។ ណាមួយខ្លាចគេសួរថា បុរសម្នាក់ណាដែលអាចធ្វើឲ្យមីន ជូហ្វា ចិត្តរឹង
បេះដូងទឹកកកនេះឲ្យយំបានទៅ។
ពេលនាងផាត់រួចហើយក៏ដើរចេញមកបើកទ្វាតែក៏ពាក់អើរជាមួយ....
«អរ..លោកមកយូរហើយហ៎េស» ថេយ៉ុងរាងភ្ញាក់បន្តិចនេះនាងចេះនិយាយដ្រួលបួលជាមួយគេដែរឬ?? អូយស្មានតែនាងមិនចេះទៅហើយនៀក ចម្លែកណាស់។
«មកយូរដែរហើយតែនៅចាំនាងយូរពេកក៏មកតាមចំពេលនាងចេញមកល្មម» ជូហ្វានាងញញឹមដាក់មកគេទាំងទឹកមុខមិនសូវជាល្អប៉ុន្មានទេ ថេយ៉ុងឃើញចឹងគេគ្មានអ្វីនិយាយក៏ញញឹមតបមកនាងហើយជូហ្វាក៏ដើរចេញទៅមុនថេយ៉ុង។
«នេះនាងកើតអី.ចេះនិយាយធម្មតា ចេះញញឹមដាក់មកយើងទៀត ហ៊ើយ !សុំមិនយល់ពីនាងទេអារម្មណ៍ប្រែប្រួលមិនទៀងសោះ» ថេយ៉ុងនៅឈរគិតម្នាក់ឯងនៅទង្វើរបស់ជូហ្វានាងបហលែកណាស់ធ្វើឲ្យគេតាមមិនចង់ទាន់ តែក៏ចាប់អារម្មណ៍និងទឹកមុខនាងដែររា
ងស្រពោនណាស់ ។ ថេយ៉ុងគេឈប់គិតទៀតក៏ដើរទៅតាមជូហកវាពីក្រោយ។
«ជូបង.......បងមានការអី??» ស៊ូចាងនិយាយហៅឈ្មោះរបស់ប្អូនពេលនាងចុះមកដល់ក្រោមទើបគាត់ស្រែកហៅនាង ប៉ុន្តែជូហ្វាក៏សួរបកមកវិញដោយស្នាមញញឹមដាក់មកបង។
«គឺបងចង់សុំទោសឯងចំពោះរឿងនោះ»
«មិនអីទេបងខ្ញុំយល់ហើយបងកុំគិតពីវាអី» នាងញញឹមដាក់គេ ស៊ូចាងក៏រាងធូរក្នុងចិត្តបន្តិចបានប្អូនគេយល់អំពីរឿងនោះ។ បានប្អូនគេមិនខឹងហ្នឹងគេចឹងទៅគេនេះវាមិនសូវជាពិបាកក្នុងខ្លួនខ្លះព្រោះស្មានតែគេនិងប្អូននិយាយមិនចូលគ្នាទៅហើយតើ។
«បងប្រុសហើយបងថ្លៃខ្ញុំសុំទៅសិនហើយ» ជូហ្វានិយាយលាមកបងបងនាងព្រោះឃើញថេយ៉ុងគេចុះមកជិតដល់ ដោយសារមុននេះថេយ៉ុងគេមិនទាន់ចុះមកទេទើបមិនដឹងថាជូហ្វានិងបងប្រុសនិយាយពីអីនោះ នាងក៏សុំទៅមុនហើយក៏អង្គុយនៅក្នុងឡានចាំគេ។
«បងខ្ញុំសុំទៅដែរហើយ»ពួកគាត់ទាំងពីរងក់ក្បាលតិចៗមកកាន់ថេយ៉ុងគេញញឹមបន្តិចហើយក៏ចេញទៅចូលក្នុងឡានហើយក៏បើកចេញទៅ។
  
   បរិយាកាសក្នុងឡានឲ្យស្ងាត់ឈឹងឯថេយ៉ុងគេតែងងាកមកមើលអ្នករួមដំណើរជាមួយឃើញមិនមាត់កអ្វីទេ
អង្គុយនៅមើលតែផ្លូវធ្វើឲ្យរាងចម្លែកក្នុងចិត្តណាស់ដែរ។
«នាងគិតថាចង់ទៅណា??» ថេយ៉ុងឃើញស្ងាត់ពេកក៏សួរទៅជូហ្វា។
«ខ្ញុំមិនដឹងព្រោះមិនដែលដឹង» នាងពិតជាហួសចិត្តជាមួយហកនឹងគេណាស់ដូចមិនដឹងពីនាងចឹងក្រែងម៉ាក់នាងបានប្រាប់គេអស់ហើយមិនចឹងថានាងនៅតែប្រទេសជប៉ុនមិចហ្នឹងដឹងថាប្រទេសកូរ៉េមានកន្លែងដើរលេងកន្លែងណាខ្លះនោះចំមែនហើយ។
«មែនហើយ.ខ្ញុំភ្លេចឲ្យឈឹង» គេញញឹមមកនាងទាំងមិនសមមិនគួរណាមកភ្លេចទាល់តែសោះ គេក៏ដឹងដែរហេតុអ្វីចេះមកភ្លេចទៅកើត??
ថេយ៉ុងបើកឡានហើយក៏រកនឹកថាគួរជូនជូហ្វាទៅណាទៅ ថេយ៍ញញឹមឡើងព្រោះគេនឹកឃើញហើយថាគួរជុននាងទៅណា។

💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )Where stories live. Discover now