@ supper marketជូហ្វបើកឡានមកដល់ផ្សារទំនើបមួយកន្លែងហលយនាងយកឡានទៅចតស្រួលបួល។ ជូហ្វាដើរចូលមកក្នុងផ្សារនាងងាកមើលរកមើលហាងដែលត្រូវចូលទៅទិញ ។ ប៉ុន្តែនាងបានចូលទៅទិញកាហ្វេរមកផឹកសិន ពេលនាងទិញបានហើយក៏ដើរចេញមកវិញ ប៉ុន្តែ.....
~~ដឹប~~
សម្លេងដើរបុកគ្នាជូហ្វានាងអុកគូទដួលកាហ្វេដែលកាន់និងដៃបានប្រឡាប់ពេញអាវ រីឯអ្នកដើរបុកវិិញធ្វើមិនដឹង។ ជូហ្វាប្រឹងងើបខ្លួនឯងទម្រាំតែរួចមិនដឹងជាបាក់ចង្កេះឬអត់ទេបើឡើងអុកគូទទៅហើយ។
«ន៎ែ!!អាចង្រៃឯងដើរមិនចេះមើលទេហី,ប្រញាប់ងាប់ទៅណាងាប់ដើរមិនចេះមើលគេមើលឯង មិចហាងនិងរបស់លោកឯងមែន បានដើរមិនចេះមើលគេកំពុងដើរហ្នឹង អូយ!!បាកក់ចង្កេះឬអត់ទេនៀក » ជូហ្វាប្រឹងស្រែកនិយាយឆ្នាស់ឆ្នៃដាក់បុរសម្នាក់ហ្នឹងទាំងវេទនាឈឺផងនៅស្រែកថាឲ្យគេទៀត ស៊យនោះស៊យហើយ
«ន៎ែ!!នាងកន្តឿឯងនិងដើរមិនចេះមើលខ្លួនឯងសោះមកថាឲ្យយើង» បុរសម្នាក់នោះថាមកឲ្យជូហ្វាវិញ ឯជូហ្វានាងស្អប់បំផុតអ្នកដែលហៅថាកន្តឿម៉ែអាណា 1:65ហើយនៅកន្តឿទៀត ។
«អា..អាកាតុញ កាកន្តឿអាចម៌ញ៉ុក ឯងថាអ្នកណាកន្តឿហ៎ា ម៉ាកាតុញ..» ជូហ្វាតបវិញម៉ាចុក អ្នកទាំងពីរឈ្លោះគ្នាគ្មានខ្មាសអ្នកណាទេ ទោះបីគេងាកមើលជុំវិញខ្លួន អ្វីដែលខឹងបំផុត បុរសម្នាក់ហកនឹងហៅកាតឿនៀក បើអាចនាងចង់តែយកកាំភ្លើងមកបាញ់បំបែកក្បាលឲ្យងាប់ភ្លាមៗមិនចង់ទុកឲ្យនៅរស់នៅលើលោកបន្តឡើយ
«នាងថាអ្នកណាកាតុញហ៎ាស?» គេលឺពាក្យនេះភ្លាមឡើងច្រឡើតស្រែកឲ្យជូហ្វាត្រង់ពាក្យ"កាតុញ"ពាក្យមួយនេះមានតែគេហៅមិត្តរបស់គេទេដែលកាតុញជាងគេនោះ នេះគេឡើង1.79មកហៅគេកាតុញចប់ម៉ាដោយមិនមើលខ្លួនឯងទេថាខ្ពស់ពិនណាទៅដែលមកហៅគេនិងកាតុញនោះជឿជាក់ខ្លួនឯងសាហាវម៉ង។
តើមិត្តម្នាក់និងឈ្មោះអ្វី?
«គឺ..ឯងហ្នឹងហើយរកអ្នកណាទៀតកាតុញ...»គេមិនខ្វល់ទៀតទេបើនៅទៀតច្បាស់ជាគេវៃមិនស្គាល់ស្រីប្រុសឥឡូវ ក្ដៅអើយសែនក្ដៅ ខឹងៗណាស់
នាយដើរចេញទៅកន្លែងផ្សេងមិននៅទីនេះនាំតែអារម្មណ៍អត់ល្អ គេជាបុរសដែលសង្ហារជាងគេបែរជាមកមានស្រីស្អីមកជេរស្ដីនុះ
«អើយ អាចង្រៃមកវិញឲ្យលឿង ហ៊ើយ.!!» ជូហ្វាស្រែកហៅនាយតែគេធ្វើមិនលឺដើរទៅមុខមិនលឺសម្លេងស្រែកហៅ ជូហ្វាទន្រាំជើងមិនសុខចិត្តដែលគេមិនមកនិយាយឲ្យដឹងរឿងដើរចេញទៅបាត់ បើជួបលើកក្រោយបាញ់បំបែកក្បាលនៅមួយកន្លែងតែម្ដង ដើរផ្សារមិនទាន់បានទិញអ្វីផងទើបទិញបានកាហ្វេមួយកែវមកដើរបុកប្រឡាក់ខោអាវ អ្នកណាមិនខឹង។
ជូហ្វាទន្រាំជើងមិនសុខចិត្តហើយដើរមកមុខក៏ឃើញផ្លាកឈ្មោះហាងថា" Wellcome Shop Min Soujang "នៅមុខហើយនាងតូចដើរចូលទាំងមុខស្ងុយប៉ែក៏ឃើញបងប្រុសនាងនៅដើរមើលសម្លៀកបំពាក់ ជូហ្វាក៏ដើរទៅជិតអ្នកជាបង ចំណែកស៊ូចាងឃើញចង់លួសព្រលឹងមកឈរជិតមុខមិនបាច់មើលទេលោកដូចគេនាំទៅសម្លាប់។
«ហើយឯងមកពីណាបានអាវប្រឡាក់កាហ្វេពេញហ្នឹង»
ស៊ូចាង និយាយហើយនាំជូហ្វាឲ្យដើរតាមក្រោយទៅរកកន្លែងអង្គុយស្រួលបួលកុំឲ្យនៅឈរហ្នឹង ស្ងើតប្អូនរបសើគេនៀកមិនចេះខ្មាសគេទេដើរតាំងកថល់ហាងគេទៀតគ្រាន់តែគិតក៏ឈឺក្បាល។
«ខ្ញុំចេញពីហាងកាហ្វេទិញកេហ្វេផឹកតែដើរដល់មុខទ្វាអាកាតុញនោះដើរបុកខ្ញុំឲ្យប្រឡាក់អាវពេញ អុកគូទចង់បាក់ចង្កេះទៅហើយមិនដឹងថាវាប្រញាប់ទៅងាប់ណាទេមិនទាន់និយាយគ្នាហើយផងវាដើរទៅបាត់ហើយឆ្លៀតនៅហៅខ្ញុំកាតឿទៀតបើអាចចង់យកកាំភ្លើងមកបាញ់ឲ្យងាប់ទេ» ជូហ្វារៀបរាប់ពីដើមដល់ចប់ប្រាប់ទៅបងមុខនៅរក្សាដដែលមិនប្រែកែវភ្នែកឡើង ក្រហមដោយសារខឹងៗណាស់វាជាអ្នកណាមិនស្គាល់នាងទេឬ?
អ្នកជាបងនៅសើចរឹកពារប្អូនមិនដឹងថាប្អួននេះសម្លក់ឡើងចង់ធ្លាក់គ្រាប់ភ្នែក។
«ហើយនៅសើចដល់ណាទៀតឬបងចងត្រូវគ្រាប់កាំភ្លើងបាញ់បំបែកក្បាលរបស់បងជំនួសអាកាតុញនោះទេបើនៅតែសើចខ្ញុំ» នាងនិយាយទឹកមយខស្មើធេង ខ្សែភ្នែកទទេរស្អាតសម្លក់សម្លឹងមកបងឯអ្នកដែលគេសម្លក់វិញរៀបរឹកពាធម្មតាវិញក្លាយនាងធ្វើមែន។
«ឯងហ្នឹងចេះបាញ់កាំភ្លើងនុះ,យើងមិនជឿទេកុំមកបោក បើបាញ់គេប្រយ័ត្នជាប់គុកវើយយើងមិនដឹងទេ» ជូហ្វាញញឹមក្បួចមាត់ ហ៊ឹស! មិនចេះចឹងឬ? បើឲ្យនាងបាញ់ធានាថាស្លាប់មួយកន្លែង មិនឲ្យខកបំណងទេ ប៉ុន្តែនាងភ្លេចឲ្យឆឹងថានាងមិនដែលប្រាប់អ្នកណាថានាងចេះបាញ់កាភ្លើងនោះទេ វាមានច្រើនមុខទៀតដែលនាង ចេះប្រើយ៉ាងស្ទាត់ជំនាញ។
«សាកដែរទេចាំខ្ញុំបាញ់ឲ្យមើលហាបងប្រុសជាទីស្រឡាញ់របស់ប្អូន» ជូហ្វាញាក់ចិញ្ចើមមួយម្ខាងដាក់បងធ្វើមុខឌឺសមតែស៊ីមួយកំដាប់ដៃឲ្យបែកមុខឲ្យបាត់។
«អឺ!!ដឹងហើយដឹងថាប្អូនបងនៀកពូកែណាស់ រកអ្វីប្រៀបធៀបមិនបាន» ស៊ូចាងពិតជាជ្រេញចរិកប្អូនម្នាក់នេះមិនដឹងជាកាត់ទៅរកអ្នកណាឲ្យប្រាកដ នៅជាមួយមិនទាន់បានមួយថ្ងៃម្ដងនិយាយប្រាប់ឯងឡើងចង់ស្រកៀរត្រចៀកបើនៅយូរជាងនេះប្រហែលជាស្លាប់មុខអាយុមិនខាន ឲ្យតែប្អូនម៉ាកៗនេះ។
«ច៎ាស!!តែឥឡូវខ្ញុំយកខោអាវហាងបងផ្លាស់ស្លៀកសិនហើយ» ជូហ្វា
«អឺ!!អ្នកនាងប្អូនរបស់ខ្ញុំ» ស៊ូចាងមានតែយល់ព្រមតាមប៉ុណ្ណោះមិនទាន់បាននិយាយអីផងរត់ទៅយកមុនបាត់ហើយមានតែស្របតាម។ ជូហ្វា នាងចូលទៅកន្លែងផ្លាស់់ប្ដូរសម្លៀកបំពាក់។ 20នាទីក្រោយមកជូហ្វាចេញមកវិញនាងមិនស្លៀកខោដូចពេលមកទេគឺនាងស្លៀករ៉ូបពណ៌ ខៀវស្រាល នាងមិនសូវដែលស្លៀករ៉ូបដូចមនុស្សស្រីដទៃទេ ជូហ្វាចូលចិត្តស្លៀកតែខោអាវដៃខ្លីបញ្ចេញក្បាលពោះរាបស្មើគ្មានខ្លាញ់តែប៉ុណ្ណោះ។
«អួយ!!ប្អូនបងស្លៀកចឹងទៅស្អាតម៉្យាងដែរតើ» ស៊ូចាងនិយាយបង្អាប់ជូហ្វាតែនាងគ្មានប្រតិកម្មអ្វីឡើយ
«ធម្មតាៗគ្មានអីអស្ចារ្យផងដូចគេដូចឯង» ជូហ្វានាងសាំហលយពាក្យមួយនិងគ្រាន់តែស្លៀកម្ដងសសើរនោះសសើរនាងមិនស៊ីជោជាមួយពួកនិងនាំតែគិតច្រើន។
«យើងនិយាយមែនណានាងជូឯងល្មមស្លៀកពាក់ឲ្យសមជាស្រីដូចគេហើយកុំពិនអាស្លៀករបៀបប្រុសនោះ» នាងមិនខ្វល់មិនរវល់ងើបចេញដើររើសរបដ់ដែលនាងត្រូវការតាមអំពើរចិត្តវិញ ដោយសារបងថ្លៃបើកដៃទៅហើយអ្នកណាមិនយកទៅមានតែឆ្កួតសុទ្ធ។
«ហ៊ើយឯងយកស្អីច្រើនម្លេះនាងប្អូន» ស៊ូចាងចង់ក្រញាញ់ខួរហើយរើសនេះរើសនោះអ្នកដែលកាន់០វ៉ាន់ឲ្យឡើងចូល3នាក់នេះចង់យកឲ្យអស់ពីហាងឬ?បើឲ្យតែនាងមកម្ដងទៀតប្រាកដជាដួលលែងបានបើកទៀតមិនដឹង
«ណេះយកទៅខ្ចប់ឲ្យខ្ញុំផង,ចំណែករឿងលុយគឺបងខ្ញុំគាត់មិនយកទេ» ជូហ្វាមិនតបបងនាងតែទៅនិយាយជាមួយបុគ្គលិកធ្វើមិនដឹង។
«ជូ.....» ស៊ូចាងស្រែកហៅប្អូនបង្អូសឈ្មោះឡើងវែងជូហ្វាបែរជាដើរមកមិនខ្ចីនិយាយអ្វី
«ប្អូនយកតែប៉ុណ្ណឹងសោះថាឲ្យដែរ,ក្រែងលុយបងម៉ាកានរខ្វះអីនាំចូលទៀតមក កុំកំរិះពេកណាបងរបស់ជូ» ជូហ្វាជាទម្លាប់ហើយដែលចូលមកទិញអ្វីម្ដងៗមនុស្ស3.4នាក់កាន់ឲ្យឡើងចង់បាក់ដៃទិញៗច្រើននោះច្រើន។
«យើងមិនថាស្អីទេ តែឯងយកម្លឹងៗនៀកឯងយកទៅឲ្យគេផ្សេងមែនទេ,បើយើងមើលទៅម្នាក់ៗកាន់ឡើងពេញដៃ »និយាយឲ្យប៉ុណ្ណឹងវាថាឯងហ្នឹងឯងកំរិះអស់យោបល់និយាយជាមួយប្អូនម្នសក់នេះហើយ។
បុគ្គលិកហាងមកគ្នា3នាក់កាន់ឥវ៉ាន់ហើយជូហ្វានាងបានឲ្យសោរឡានហើយឲ្យយកទៅទុកក្នុងឡានជាមុន។
«បងចឹងខ្ញុំសុំទៅមើលហាងរបស់បងថ្លៃសិនហើយរកទៅទិញគ្រឿងសម្អាង ទឹកអប់ ហូយអ្វីផ្សេងទៀត» ជូនាងនិយាយប្រាប់បងតែអ្នកជាបងនេះមុនដឹងថាគួរនិយាយតបយ៉ាងមិចបានសមមកម្ដងចង់ទិញអស់ម៉ាហាង។
«អឺទៅណាទៅៗ យើងឃាតឯងមិនបានទេ» ស៊ូចាង
«បាយៗបង» ជូហ្វារាដៃបាយៗដាក់បងហើយដើរចេញទៅហាងមួយទៀតដែលរំលងជាមួយហាង ស៊ូចាងពីរបីហាងទើបដល់ហាងបងថ្លៃជូហ្វា។ នាងដើរមួយសន្ទុះក៏បានម្ដល់ហាងបងថ្លៃឃើញបុគ្គលិកស្រីម្នាក់នៅឈរចាំនៅមាត់ផ្លូវចូលហើយនិយាយ
« Wellcome shop choi lina»បុគ្គលិកស្រីនិយាយមកកាន់នាងតូចជូហ្វា នាងគ្រាន់ញញឹមតបបម្តិចដើរចូលទៅខាងក្នុង ។ ជូហ្វាដើររើសទឹកអប់ដែលមានតម្លៃថ្លៃមកកាន់ក្នុងដៃបាញ់ដាក់ខ្នងដៃមួយឈីតលើកមកហិតក្លិនវាក្រអូបឈ្ងុយដូចផ្កា ឡាវេនដឺរបន្តិចផ្កា សាគូរា បន្តិចផ្កាលីលីបន្តិច អាចនិយាយបានថាទឹកអប់មួយនេះមានផ្កាចំនួនបីមុខលាយផ្សំគ្នាក្លាយជាក្លិនផ្សេងមួយទៀត។
«អ្នកនាងទឹកអប់មួយដបនេះហាងយើងខ្ញុំទើបតែយកចូលបានតែ3ថ្ងៃទេហើយវានាំមកពីប្រទេសប៉ារីសហើយតម្លៃវាអាចហ្នឹងថ្លៃបន្តិចហើយ» បុគ្គលិកស្រីនិយាយប្រាប់មកកាន់ជូហ្វាដោយស្នាមញញឹម ជូហ្វានាងញញឹមងក់ក្បាលដាក់វិញ
«មកពីប៉ារីស?» ជូហ្វានាងដូចប្រហែលៗក្លិនទឹកអប់មួយដបនេះទើបសួរបញ្ជាក់
«ច៎ាសមែនហើយអ្នកនាង»នាងមិនមាត់តទៀតក៏យកទឹកអប់បាញ់ដាក់ដៃហិតសាថ្មីទើបដឹងថាវាជាទឹកអប់ដែលខាងក្រុមហ៊ុននៅប៉ារីសរបស់នាងផលិតនាងចាំបានថានាងធ្លាប់ឲ្យគេផលិតទឹកអប់ម៉ាកមួយនេះហើយវាមានផ្លាកឈ្មោះក្រុមហ៊ុនថា"M.J.F" វាជាក្រុមហ៊ុនដែលគ្មានអ្នកបានស្គាល់ម្ចាស់ពិតប្រាកដប៉ុន្មានទេឃើញមានតែជំនួយការរបស់នាងប៉ុណ្ណោះវាពិតជាស្មានមិនដល់ថាហាងបងថ្លៃរបស់នាងមានផលិតផងរបស់ក្រុមហ៊ុននាងដែរ។
«ប៉ុន្តែរឿងថ្លៃចាំខ្ញុំចាត់ចែងជាមួយបងថ្លៃខ្ញុំ» បុគ្គលិកទាំងអស់លឺបែបនេះហើយបើកមាត់ធំៗនេះជាប្អូនថ្លៃរបស់ចៅហ្វាយពួកនាងឬ? ធ្លាប់លឺតែនៅប្រទេសជប៉ុនហើយមិនសូវជាបានទាក់ទងប៉ុន្មានទេ? ឥឡូវមើលទៅស្អាតខ្លាំងណាស់ បុគ្គលិកទាំងអស់នៅក្នុងហាងធ្លាប់បានដឹងថាបងថ្លៃចៅហ្វាយរូបនៅតូចស្អាត គួរឲ្យស្រឡាញ់ឥឡូវស្អាតប្លែកខុសពីមុនរាប់រយពាន់ដង។
«នេះអ្មកនាងជូហ្វាមែនទេ?» បុគ្គលិកស្រីម្នាក់មកសួរជូហ្វាចំៗ
«ច៎ាសហើយមិចបានបងស្គាល់ឈ្មោះខ្ញុំ»ជូហ្វានាងសួរទាំងឆ្ងល់ហើយសើចមិនសមដាក់បុគ្គលិក
«ហូយអ្នកនាង,អ្នកនាងលីណាតែងប្រាប់ខ្ញុំរហូតតាំងពីរស្គាល់ហើយគាត់យករូបអ្នកនាងជូហ្វាមកឲ្យពួកខ្ញុំមើលទៀត អ្នកនាងពីតូចស្អាត ហើយឥឡូវក៏កាន់តែស្អាតលើកដើម» ជូហ្វានាងញញឹមញញែមនេះមានគេស្គាល់នាងច្រើនម្លឹងៗឬ? ហ៊ឹសមិនគួរឲ្យជឿ
«ចឹងអ្នកនាងជូហ្វាយកទឹកអប់មួយដបនេះមែនទេ?»បុគ្គលិកស្រីសួរទៅជូហ្វាឃើញនាងនៅកាន់មួយដបនេះមិនលែង
«ច៎ាសបងខ្ញុំយកមួយនេះបងជួយរៀបចំទុកឲ្យផង»ពួកនាងៗនាំគ្នាទៅធ្វើតាមជូហ្វាប្រាប់នាងសាកប្រើសិនតាំងពីផលិតមិនបានពិនិត្យមើលឬទៅផ្ទាល់ទេ។
បុគ្គលិកទាំងអស់បានរៀបចំហើយនាំជូហ្វាដើរក្នុងហាងដែលមានគ្រឿងសម្អាង គ្រឿងអង្ការនាងយកខ្លះៗមិនយកច្រើនពេកទេទឹកអប់នោះវាថ្លៃពេកណាស់ហើយមិនចង់ឲ្យគាត់ខាតជាងនេះបើហាងបងប្រុសនាងចាំបំផ្លាញថែមតែបើហាងបងថ្លៃចាំសន្សំវិញ។ជូហ្វានាងានឲ្យគេយកទៅទុកក្នុងឡានឲ្យហើយនាងក៏ចេញមកវិញមិនបានចូលហាងនងស៊ូចាងទេ។ នាងតូចបើកឡានត្រឡប់មកផ្ទះវិញតែដល់ពាក់កណ្ដាលផ្លូវ
YOU ARE READING
💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )
Mystery / Thrillerចំណងស្នេហ៍មួយដែលគ្មានអ្នកណាស្រលាញ់គ្នាម្នាក់ទេប៉ុន្តែយូរទៅក៏ស្រលាញ់គ្នាដោយមិនដឹងខ្លួន។ ជាម៉ាហ្វៀលាក់មុខម្នាក់វាពិបាកណាស់សម្រាប់មនុស្សដែលគេស្រលាញ់ខ្លាចមានគ្រោះថ្នាក់ទោះគេជាម៉ាហ្វៀលាក់មុខក៏ដោយហើយអ្នកណាទៅដឹងទៅថាអ្នកទាំងពីរជាម៉ាហ្វៀលាក់មុខដូចគ្នានោ...