ភាគ:៩៣+៩៤

136 1 0
                                    


« ពុទ្ធោប្រពន្ធសម្លាញ់បងអើយបងមិនដឹងគួរនិយាយយ៉ាងណាឲ្យអូនបាត់យំទៀតទេ» ថេយ៉ុងបញ្ឈប់សកម្មភាពភ្លាមៗទាំងយកដៃមកទះក្បាលខ្លួនឯងឆ្ងល់ណាស់ថាជូហ្វាប្ដូរអាកប្បកិរិយាវិញយ៉ាងលឿនឆ្លេវដូចនេះដូចជានាយមិនទាន់ធ្វើអ្វីធ្ងន់ធ្ងរផង?ឬមួយក៏នាងខ្មាសជាមួយគេបានក្លាយទៅជាដូច្នេះ?
« ហ៊ឹកៗៗ...បែបហ្នឹងក៏ឈប់បានហើយ » ជូហ្វាអណ្ដឺតអណ្ដកដកដង្ហើមញាប់ៗមើលភ្នែកម៉ក់ៗសម្លឹងមើលទៅថេយ៉ុងដោយសេចក្ដីអង្វរកនាយយ៉ាងគួរឲ្យអាណិតស្រលាញ់មែនទែនប្រៀបបានជាកូនឆ្មាមួយណាស់ទាំងដែលការពិតទៅនាងប្រៀបបាននិងខ្លាកំណាចមួយយ៉ាងអញ្ចឹងដូចនេះពេលឥឡូវនេះត្រូវចុះញមតាមនាងសិនទៅ។
« បើបងប្រាប់ថាឈប់មិនបាន? បងមានអារម្មណ៍បាត់ហើយឲ្យបងឈប់ដូចម្ដេចកើតទៅអូនកុំចេះតែមកហាមបងពេលបានទេ? ពួកយើងរវល់តែបុះពេញកិច្ចការរៀងៗខ្លួនគ្មានពេលសម្រាប់ខ្លួនឯងសោះអ៊ីចឹងពេលនេះក៏ចាប់ផ្ដើមបំពេញតួនាទីប្ដីប្រពន្ធនេះទៅមិនចឹងទេឬ? »ថេយ៉ុងនិយាយអោបក្រសោបលួងលោមនាងដើម្បីបានរួមសេចក្ដីសុខកាយសុខចិត្តទាំងពីរនាក់ដោយហាមមិនបានសោះអំពីរឿងមួយនេះជាពិសេសទៀតនោះឥឡូវនេះគេចាប់ផ្ដើមក្ដៅពេញខ្លួនហើយឲ្យឈប់ទៅណាបានថែមទៀត។ ហីយ៉ា...ស្ដាប់មើលទៅហាក់ដូចជាមិនទំនងទាល់តែសោះបន្តិចក៏គ្មាននោះដែរគួរតែរីករាយជាមួយទេ? សម្រាប់គេផ្ទាល់វិញសឹងតែអាចស្លាប់បានភ្លាមៗក៏ថាបាននោះដែរឲ្យគេសម្រេចចិត្តទៅបែបណាតទៅទៀតបានឥឡូវនេះពេញមួយនេះ?
ជូហ្វាអង្គុយឡើងស្ងៀមលែងដឹងលឺអ្វីទាំងអស់តទៅទៀតបានឡើយពរលវេលាមួយនេះនាងគាំងអណ្ដាតក្រលាស់មិនចេញឃើញមុខគេហាក់កំសត់កំពុងតែត្អូញត្អែររឿងមិនចំជារឿងសំខាន់ផងហេតុអ្វីគេថូចស្មុគស្មាញដូចនេះ? រឿងជាច្រើននៅមិនទាន់ដោះស្រាយផងគេមកចង់មានក្ដីសុខដូចម្ដេចបាន? ចំពោះនាងគ្មានផ្លូវទៅជាមួយគេយ៉ាងនេះឡើយចាំទុក្យច្បាស់ទៅណា។
« អត់ទេ...»
« អូនមកធម្មតាវិញហើយ? »
« យ៉ាងណាក៏ខ្ញុំនៅមិនព្រមរឿងរបស់បងឡាកូហ្វីនៅមិនទាន់ដោះស្រាយរួចរាល់ផងខ្ញុំអាចមានភាពរីករាយមកពីណា? លោកគួរយល់ផងទៅថាខ្ញុំនិងបងឡាកូហ្វីមិនអាចចោលគ្នាមកសប្បាយម្នាក់ឯងបានទេបើថាគាត់រវល់បំពេញរឿងអ្វីមួយក្នុងនោះក៏ត្រូវមានខ្ញុំម្នាក់ចូលទៅជួយជាមួយគ្នាដែរ » ជូហ្វារៀបរាប់មកយ៉ាងក្បោះក្បាយដើម្បីឲ្យថេយ៉ុងគិតមកដល់រឿងត្រឹមប៉ុណ្ណេះជីវិតប្ដីប្រពន្ធរឿងមិនចុះសម្រុងគ្នានេះវាធម្មតាណាស់ទៅហើយក៏ប៉ុន្ដែបើបណ្ដោយទុកឲ្យនៅដូច្នេះរហូតតទៅក៏រឹតតែមិនអាចប៉ុន្តែនាងមានហេតុផលច្បាស់លាស់ណាស់ទៅហើយរឿងបន្ទាប់ទៅទៀតគេនៅឲ្យតែស្ងៀមៗទៅទុកឲ្យនាងចាត់ការវាជំនួសនាយកម្លោះថេយ៉ុងទៅចុះ។ ឡាកូហ្វីជាបងស្រីមានរឿងក្ដៅគគុកដោះស្រាយជាបន្តបន្ទាប់ជនល្មោសបានបង្ហាញខ្លួនគេមកដោយឯកឯងម្ដងបន្តិចៗដូចគ្នាអញ្ចឹងនាងត្រូបមានតួនាទីស៊ើបមើលឲ្យជាក់ច្បាស់និងភ្នែករបស់នាងផ្ទាល់ដូចគ្នា។
« ចុះអូនឲ្យបងទ្រាំចាំអូនដល់ពេលណាតទៅទៀត? បងរងចាំពេលមួយនេះមកដល់យូរហើយកម្រណាស់បានពួកយើងនៅក្បែរគ្នាតែពីរនាក់បានបងចងបង្កើតអានុស្សារីយ៍ជាមួយគ្នាក្នុងផ្ទះមួយនេះ » គោលបំណងថេយ៉ុងជាធំធេងណាស់សម្រាប់គេតែជូហ្វាយល់ថាវាមិនសូវសំខាន់ឬតម្រូវឲ្យនាងផ្ដោតទៅលើវាខ្លាំងពេកទេ។ ភាពអន់ចិត្តក៏ចូលមកវិញម្ដងទៀតទោះបីជានាយជាមនុស្សប្រុសក៏ដោយក៏រឿងខូចចិត្តអន់ចិត្តរឿងអ្វីមួយបង្ហាញមកឲ្យឃើញភ្លាមៗ។

💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )Where stories live. Discover now