ភាគ:៦០+៦១+៦២

263 2 0
                                    


    ចំណែកឯអ្នកនៅខាងក្នុងនេះវិញពួកគេបានជជែកគ្នានឹងរឿងជាច្រើនទាំងមិនបានចាប់ភ្លឹកជាមួយអ្នកដែលបានឈរនៅខាងក្រៅទាំងពីរនាក់នោះឡើយសំខាន់ពេលនេះពួកគេមានការងារត្រូវភិភាក្សាគ្នាច្រើនទៅទៀតគ្មានពេលមកចាប់អារម្មណ៍អ្វីនិងពីរនាក់នោះទេ។ ឡាកូហ្វីនិយាយយ៉ាងល្អិតល្អន់ជាមួយបុរសម្នាក់ដែលនាងបានឲ្យគេស៊ើបមើលពីមនុស្សប្រុសម្នាក់ដែលបានបិទមុខនោះព្រោះនាងទទួលដឹងថាវាស្រដៀងទៅមនុស្សម្នាក់។
« រឿងដែលខ្ញុំបានប្រគល់ឲ្យឯងចាត់ចែងនោះវាដល់ណាហើយ? ខ្ញុំពិតជាចង់ដឹងខ្លាំងណាស់ថាវាជានរណាដែលហ៊ានមកជាន់ទីកន្លែងរបស់ខ្ញុំម្ដងទៀត» ឡាកូហ្វីក្ដាប់ដៃយ៉ាងណែនចូលគ្នានាងស្អប់នាងគុំនាងស្ដាយគឺស្ដាយត្រង់ថាមិនអាចស្គាល់មុខជនបង្កមួយនោះបាននាងពិតជាស្អប់ខ្លួនឯងខ្លាំងណាស់តើហេតុអ្វីទៅរឿងរ៉ាវវាកើតឡើងមកលើនាងមិនចេះចប់យ៉ាងនេះ? វាគឺជាដំបៅមួយដ៏ឈឺចាប់សម្រាប់នាងមែនទែនកាត់ថ្លៃពុំបានពីបញ្ហាមួយនេះ។
« បាទអ្នកនាងឡាកូហ្វីខ្ញុំបានស៊ើបមើលនិងពិនិត្យរូបក្នុងវីដេអូមួយនេះវាស្រដៀងទៅនឹងមនុស្សម្នាក់ » កិច្ចការរបស់គេធ្វើនេះពិតជាលឿនទាន់ចិត្តចង់ដឹងចងលឺរបស់ឡាកូហ្វីពិតប្រាកដមែនរយ:ពេលមិនបានប៉ុន្មានម៉ោងផងគេក៏បានស្វែងរកតម្រុយឃើញបាត់ពិតជាខ្លាំងរបស់គេ។
« អ្នកណា? » ឡាកូហ្វីចង់ចិញ្ចើមខ្លួនឯងជាប់មិនលែងទៅណាចង់ឃើញខ្លាំងណាស់ថាវាជានរណាដែរទៅ? បុរសម្នាក់នោះបានបង្វែររូបថតមួយក្នុងកុំព្យូទ័ររបស់ខ្លួនចេញមកឲ្យឡាកូហ្វីបានឃើញ។
« វូហារិ ម៉ារ៉ាសៀរ? » នាងតូចឡាកូហ្វីឧទានឡើងមកឡើងភ្ញាក់ផ្អើលជាខ្លាំងហេតុអ្វីក៏ក្លាយទៅយ៉ាងនេះ? វាអាចដែរឬ? គេជាមនុស្សធម្មតាៗតើ?ឬមួយគេជាកូនប្រុសរបស់សត្រូវនាង?ហេតុអ្វីក៏នាងមិនដែលដឹងសោះពីរូបគេ? នាងសឹងមិនចង់ជឿនឹងភ្នែក។
« អ្នកនាងស្គាល់គេម្នាក់នេះដែរឬ?រូបរបស់គេខ្ញុំគ្រាន់តែស្រាវជ្រាវរកតាមបណ្ដាញសង្គមប៉ុណ្ណោះតាមមើលទៅគេមិនសមសោះ » បុរសម្នាក់នេះក៏យល់ជលញតាមគំនិតដែលឡាកូហ្វីគិតថាវាមិនអាចប្រវត្តិរូបរបស់គេក៏បានសង្កេតមើលគ្មានចន្លោះឬគេដាក់ប្រវត្តិរូបក្លែងក្លាយ?
« ស្គាល់ប៉ុន្តែខ្ញុំមិនដែលសោះ»
«តែខ្ញុំមិនទាន់ប្រាកដមួយរយភាគរយទេអ្នកនាងរងចាំស៊ើបមើលបន្តទៀតហើយបើមានអ្វីចម្លែកបន្តចាំខ្ញុំរាយការណ៍ឲ្យអ្នកនាងបានដឹងមុនគេ »
« ល្អណាស់ »
    ក្រាក...!
  ឡាកូហ្វីនិយាយចប់ភ្លាមក៏មានដៃក្រាស់មួយបានបើកចូលមកឡើងអ្នកនៅខាងក្នុងនេះបានត្រៀមខ្លួនរួចរាល់បាត់ដោយឡាកូហ្វីយកកាំភ្លើងមកកាន់នឹងដៃបាត់តម្រង់មករកទ្វាបើយល់ថាសភាពការមិនអំណោយផលគឺបាញ់បំបែកក្បាលយក។
« បងស្រី...» ឡាកូហ្វីស្ដាប់លឺសម្លេងហៅនេះភ្លាមហើយបានដាក់កាំភ្លើងចុះវិញនិងសម្លឹងមើលទៅជូហ្វាចូលមកជាមួយថេយ៉ុង។
« ជូហ្វាឯងមកទីនេះបានដោយរបៀប? » ឡាកូហ្វីមិនភ្ញាក់ផ្អើលច្រើនពេលប្អូនស្រីបានមកដល់ទីនេះគ្រាន់តែនាងចង់សួរទៅកាន់ជូហ្វាប៉ុន្មានម៉ាត់ប៉ុណ្ណោះនេះឯង។
« ខ្ញុំតាមបងមកតាមជីភីអេស » ជូហ្វាសាភាពមកចំៗត្រង់ពាក្យល្អណាស់បើមិនប្រាប់គង់តែឡាកូហ្វីដឹងខ្លួនឯងដដែលប្រាប់ឲ្យហើយក៏រួចខ្លួនមិនសូវឲ្យគាត់ខឹងទាន់។
« មកអង្គុយសិនមកចឹង » ឡាកូហ្វីមិនបានសួរនាំច្រើនក៏ហៅពួកគេទាំងពីរមកអង្គុយជាមួយគ្នាសិនមកចាំនិយាយគ្នាតទៅទៀត។
« ហើយចុះពេលអូនផ្ញើសារមកនោះ? »
« គឺចង់សាកចិត្តបង »
« អរ...» នាងបានត្រឹមតែងក់ក្បាលផ្ងក់ៗប៉ុណ្ណោះយល់ហើយៗ។
«បងខ្ញុំសុំទោសដែលធ្វើអញ្ចឹង » ជូហ្វាលើកដៃសំពះបងស្រីសុំទោសនាងយ៉ាងញាប់មាត់ឲ្យតែបងស្រីកុំខឹងជាមួយខ្លួនទៅបានហើយអំពីបញ្ហាមួយនេះ។
« មិនអីទេបើជ្រុលជាមកដល់ហើយក៏ដឹងរឿងទាំងអស់គ្នាម៉ងទៅ! នេះជារូបដែលបងឲ្យគេស៊ើបមើលឥឡូវនេះលេចចេញរូបរាងពាក់កណ្ដាលទៅហើយ » ឡាកូហ្វីបង្វែររូបមនុស្សម្នាក់នៅក្នុងកុំព្យូទ័រនោះមកឡើងពីរនាក់នេះស្រឡាំងកាំងភ្លាំងភ្លឹកស្មារតីអស់ដូចតែគ្នាមិននឹកស្មានថាជាម្នាក់ហ្នឹងសោះហើយ។
« នេះដូចជាអ្វីដែលខ្ញុំសង្ស័យខ្លាំងណាស់ » ថេយ៉ុងមើលហើយភ្លាមក៏លាន់មាត់មកភ្លេតជូហ្វាក្រឡេកមើលមុខគេនិងមើលមកឡាកូហ្វីបាននិយាយ÷
« វូហារិអាចដែរឬ? ខ្ញុំស្គាល់គេមកយូរហើយមិនដែលដឹងសោះគេលាក់បាំងប្រវត្តិរូបពិតប្រាកដហើយតាមមើលទៅហើយខ្ញុំក៏ធ្លាប់ទាក់ទងជាមួយគេគ្រាន់តែម៉ាក់ប៉ាគេខ្ញុំមិនដែលបានស្គាល់មុខអីម្នាក់គេក៏មិនប្រាប់ហើយខ្ញុំក៏មិនសួរដូចគ្នា » ជូហ្វានាងរៀបរាប់ឡើងមកជាហូរហែរឲ្យអ្នកគ្រប់គ្នាចាំស្ដាប់នាងនិយាយមកនោះយ៉ងល្អិតល្អន់ខ្លាំងណាស់ហើយវាក៏អាចដែលសង្សាទាក់ទងគ្នាមកជាយូរសូម្បីតែម៉ាក់ប៉ាខាងប្រុសមិនដែលស្គាល់នោះ? វាក៏អាចត្រូវជាអញ្ចឹងគ្មានបានខុសផងដែរ។
« មនុស្សយើងមិនអាចមើលគេពីខាងក្រៅបានឡើយ » ថេយ៉ុងលើកជើងគងទាក់ខ្លាឡើងមកស្រដីទាំងយកដៃមកច្រត់ចង្ការ។
« តើពួកយលងគួរស៊ើបអ្វីពីវូហារិ? ពេលនេះគេនៅទីណាក៏គ្មានអ្នកណាដឹង »ឡាកូហ្វីលើកយកហេតុផលមួយនេះក៏ត្រូវគ្មាននរណាម្នាក់បានដឹងឡើយថាវូហារិបានទៅណាខ្លះអស់រយ:ពេលជាយូរយារច្រើនមកនេះ។
« គេប្រហែលជាអាចនៅសណ្ឋាគារក៏ថាបានមិនទាន់អាចទៅណាឆ្ងាយពីទីនេះទេពួកយើងត្រូវតាមដានពីសណ្ឋាគារនីមួយនៅក្នុងទីក្រុងសិន » ថេយ៉ុងវាចាមកគ្មានណាមាត់កអ្វីបានត្រឹមមើលមុខដោយការសង្ស័យថាហេតុអ្វីគេអាចដឹងថាវូហារិមិនទាន់ទៅណា?

💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )Where stories live. Discover now