+ប្រទេសកូរ៉េខាងត្បូងថេយុងកំពុងអង្គុយនិយាយទូរស័ព្ទជាមួយម៉ាក់របស់ជូហ្វាគាត់បានមកប្រាប់ថានាងនៅឯប្រទេសជប៉ុន ចឹងហើយកុំឲ្យថេយ៉ុងគេតាមរកទៀតអី។
« បាទ!អ្នកមីង!ជម្រាបលា »
(ច៎ាសក្មួយ ) ទឺតៗ
« ទៅជប៉ុន?? »
« អាប៊េន » ថេយ៉ុងស្រែកហៅនាយប៊េនតាមទូរស័ព្ទរួចហើយក៏ចុចបិទវិញ ស្មានអារម្មណ៍មិនត្រូវសោះ ។
« បាទចៅហ្វាយ » ប៊េនរត់មកទាំងហត់គឃូសហៅឮនោះឮគេនេះចង់បែកក្រដាសត្រចៀកទៅហើយ។
« ឯងមានបានទៅឆែកមើលតាមព្រលានយន្តហោះទេ ?? » នាយចង់សំដៅលើការតាមរកជូហ្វាថាមានរកមើលតាមយន្តហោះដែលបានបើកចេញទៅឬអត់??នាយចង់ដឹងថាមែនឬមិនមែន?? បើនាងទៅមែនប្រហែលជាឆែកឃើញហើយ...
« បាទ!គឺទៅទាន!ប៉ុន្តែមិនឃើញមានឈ្មោះអ្នកនាង ជូហ្វា ឡើយ » ប៊េនយល់ការរួចក៏តបមកថេយ៉ុងទាំងម៉ឹងម៉ាត់ ។
« វាមិនដែលនោះទេ »
«មិនដែលរឿងអ្វីឬទាន??? » ប៊េនឆ្ងល់ពេលឃើញទឹកមុចថេយ៉ុងរៀងស្មុក។
« បើឯងទៅមើលហើយមិនឃើញ!អញ្ចឹងនាងជិះទៅតាមណា ?? »
« មានន័យយ៉ាងមិចចៅហ្វាយខ្ញុំមិនយល់សោះ» មិនដឹងចៅហ្វាយគេនិយាយពីអ្វីឲ្យប្រាកដសោះ ជិះ ជិះស្អី?? គេមិនយល់??មើលមិនឃើញអ្វី??នាយសុំមិនយល់ពីចៅហ្វាយនិយាយមិបដឹងណាក្បាលណាកន្ទុយ។
« ជូហ្វានាងនៅជប៉ុន »ឃើញទឹកមុខនាយប៊េនឆ្ងល់ពេកក៏បង្ហើយប្រាប់។
« នៅជប៉ុន??វាមិនពិតទេចៅហ្វាយ?បើខ្ញុំបានឆែកតាមជើងយន្តហោះទាំងអស់រួចអស់ហើយហ្នឹង ចុះអ្នកនាងជូហ្វាទៅតាមណាវិញចុះ »
« យើងមិនដឹង »
« ហ៊ឹម!!ចឹងចៅហ្វាយគិតថាវាប្លែកទេបើមានយន្តហោះផ្ទាល់ខ្លួននោះវាមិនអាចនោះទេ! បើមានមែនប្រហែលជាអ្នកផ្ទះដឹង..ហើយចៅហ្វាយក៏ដឹងដូចគ្នា » ប៊េនឈរអង្អែលចង្ការខ្លួនឯង រៀបរាប់មកប្រាប់ថេយ៉ុង ។នាយអង្គុយគិត មែនហើយដូចជានាយប៊េននិយាយមិនខុសមែន នាងមិចនិងអាចមានយន្តហោះផ្ទាល់ខ្លួននោះ ( វាក៏អាចដែរណាកា'ថេយ៍ ) ។
« បានហើយឯងទៅវិញបានហើយ »
« ពេលត្រូវការក៏ហៅយ៉ាងលឿន!ពេលចប់ពេលណាក៏ដេញចេញដូចឆ្កែ » នាយប៊េននិយាយទាំងមុខក្រញ៉ូវទាំងមិនសុខចិត្តធ្វើខ្លួនឯងហ្នឹងដូចមនុស្សស្រី ។
« ឯងនៅរអ៊ូស្អីឯងទៀត »
« អត់មានអីទេចៅហ្វាយ ខ្ញុំសុំទៅសិនហើយ » ប៊េននាយប្រញាប់និយាយបដិសេធរួចដើរចេញពីបន្ទប់ថេយ៉ុង ។
« កុំឲ្យខ្ញុំដឹងឲ្យសោះថានាងកុហកខ្ញុំណាមីន ជូហ្វា..នាងជាអ្នកណាឲ្យប្រាកដ?? ហេតុអ្វីលាក់លៀមសម្បើមម្លេះ » ថេយ៉ុងនាយសែនឆ្ងល់ណាស់ នាងជានរណា ហ៊ឹស!កុំឲ្យគេដឹងឲ្យនាងនិងត្រូវរបស់គេហើយដែលហ៊ានមកកុហកនោះ ។បើមកមើលជូហ្វានេះវិញនាងកំពុងរៀបចំខ្លួនចេញពីមន្ទីពេទ្យនាងមិនចង់នៅដេកស្ងៀមៗទៀតទេវាគួរឲ្យធុញណាស់ ។
« ជូបងប្រាប់ហើយថាកុំទាន់ចេញពេទ្យប្រាប់ហើយថាចាំពីរបីថ្ងៃទៀតចាំចេញមិនស្ដាប់ទេចចេសណាស់ឯងនេះ » ពេលជូហ្វានាងរៀបដួលបានឡាកូហ្វីនាងទប់ទាន់កុំអីដួលរយ:ថ្នេរមុខរបួសមិនខានឡើយ ទើបនាងស្ដីឲ្យជូហ្វាមិនចេះបារម្ភពីខ្លួនឯងសោះ ជូហ្វានាងស្ងាត់មាត់ព្រោះឡាកូហ្វីម្នាក់នេះថាឲ្យនាងមិនសំចៃមាត់សោះ ។
« ខ្ញុំមិនចង់នៅយូរជាននេះទេវាធុញណាស់បង »
« ធុញយ៉ាងណាក៏ព្យាបាលឲ្យវាជាដែរ »
« ខ្ញុំជាហើយបង » ជូហ្វានាងញញឹមរួចហើយដើរឲ្យបងនាងបានមើលថានាងពិតជាមិនបានឈីស្អីទៀតទេ ធានាឲ្យមួយរយភាគរយ ។
«តោះ!បងជឿក៏បានដែរឯងនេះចំមែនហើយ »
« តោះទៅបង » រកតែកូហ្វីនាងនិយាយមិនទាន់ជូហ្វាកីអូសនាងចេញទៅយ៉ាងលឿន អូសនាងទៅឡើងចង់ផ្កាប់មុខមិបដឹងជាប្រញាប់ប្រញាល់ណាស់ណាទេ គ្រាន់តែបានចេញពីមន្ទីរពេទ្យសោះយ៉ាប់មែនហើយប្អូននេះ ។
YOU ARE READING
💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )
Mystery / Thrillerចំណងស្នេហ៍មួយដែលគ្មានអ្នកណាស្រលាញ់គ្នាម្នាក់ទេប៉ុន្តែយូរទៅក៏ស្រលាញ់គ្នាដោយមិនដឹងខ្លួន។ ជាម៉ាហ្វៀលាក់មុខម្នាក់វាពិបាកណាស់សម្រាប់មនុស្សដែលគេស្រលាញ់ខ្លាចមានគ្រោះថ្នាក់ទោះគេជាម៉ាហ្វៀលាក់មុខក៏ដោយហើយអ្នកណាទៅដឹងទៅថាអ្នកទាំងពីរជាម៉ាហ្វៀលាក់មុខដូចគ្នានោ...