អ្នកកម្លោះសុងហូបានត្រឹមបើកភ្នែកម៉ក់ៗសម្លក់សម្លឹងមើលមុខថេយ៉ុងបើគេមិនដឹងរឿងហេតុអ្វីទាល់តែសោះតែម្ដងហើយគេចូលមកមើលស្មានថាមានរឿងកើតឡើងមកតើការពិតដូចមិនមានផង។
« លោកនិយាយពីអី? លោកត្រូវជាស្វាមីរបស់ជូហ្វាកាលដែលរៀបការនោះមែនទេ? » សុងហូភ្ញាក់ផ្អើលសួរភ្លេតដោយសារតែនាយក៏ឃើញព័ត៌មានគេផុសបង្ហាញពីក្រុមគ្រួសារទាំងពីរបានភ្ជាប់សាច់ភ្ជាប់ឈាមជាមួយគ្នានោះដែរឥឡូវនេះនាយឃើញមុខច្បាស់ៗហើយបំណងថាចង់សួរនាំជូហ្វារឿងមួយនេះដែរឥឡូវបានប្ដីគេមកប្រាប់ច្បាស់ៗពេញត្រចៀកចឹងនៀកក៏ល្អម៉្យាងដែរតើ។
« ត្រូវហើយ! តោះទៅផ្ទះវិញ » ថេយ៉ុងឆ្លើយតបរួចក៏ចាប់កាន់ដៃជូហ្វាទាញចេញទៅខាងក្រៅដើម្បីត្រឡប់ទៅផ្ទះតែនាងបែរជាទប់ខ្លួនឯងជាប់មិនព្រមទៅតាមការអូសទាញរបស់នាយថេយ៉ុងសោះ។
« ខ្ញុំមិនទៅទេ »
« ត្រូវតែទៅ »
« បើខ្ញុំមិនចង់លោកមកចាប់បង្ខំខ្ញុំបែបនេះដឹងថាមានទោសឬអត់? »
« មានទោសមកពីណា? គ្រាន់តែប្ដីចង់នាំប្រពននធត្រឡប់ទៅផ្ទះវិញសោះនោះ? ខុសដែរមែនទេ? » ថេយ៉ុងញាក់ចិញ្ចើមដាក់និងចាប់លើកបីនាងចេញពីក្នុងហាងមួយនេះយ៉ាងលឿនទាំងដែលនាងមិនទាន់យល់ព្រមជាមួយគេផងនិងណា។
« ដាក់ខ្ញុំចុះវិញ គីម ថេយ៉ុង » ជូហ្វានៅជើងខ្វៃៗដៃគក់ខ្នងគេស្ទើរបាក់ឆ្អឹងហើយនៅមិនព្រមបញ្ឈប់តទៅទៀតនាងគក់ហើយគក់ទៀតមិនចេះហត់នៅមកស្រែកជេរគេតាមផ្លូវមិនខ្មាសភ្នែកញាតិ។
ចំណតឡាន...!
ក្នុងឡាន...!
តាមផ្លូវ...
តាំងពីចាប់ផ្តើមឡើងមកដល់ក្នុងឡានមកជូហ្វាអង្គុយនៅមិនស្ងៀមរើចុះរើឡើងពេញហ្នឹងថេយ៉ុងគេរវល់បើកឡានមិនចាប់អារម្មណ៍ច្រើននោះឡើយឲ្យនាងធ្វើអ្វីតាមអំពើចិត្តសិនទៅគេនៅតាមធម្មតាៗប៉ុណ្ណោះ។ យូរហើយក៏ចេះតែយូរទៅជូហ្វានៅដដែលមុខនាងនៅមិនស្រស់បស់ចងចិញ្ចើមងាកមកសម្លក់មុខថេយ៉ុងមិនដាក់ភ្នែកទៅណាទាំងអស់បន្ទាប់ពីសម្លក់គេហើយគេមិនខ្វល់ក៏ងាកទៅមើលអ្វីផ្សេងវិញមើលក្រៅកញ្ចក់នឹងបានទាញទូរស័ព្ទចេញពីក្នុងកាបូបមកចុចលេងបើកសម្លេងៗឡើងលឺៗមានបំណងរំខានថេយ៉ុងច្បាស់ណាស់នាងនៅមិនត្រឹមប៉ុណ្ណឹងបើមើលតុក្កតាវិញឆ្លៀតងាកមុខមកសម្លក់សម្លឹងអ្នកកម្លោះថេយ៉ុងដដែលនិងងាកមកចាប់ភ្លឹកសើចក្អាកក្អាយនិងរឿងរបស់ខ្លួនមើលនេះម្ដងទៅកុំឲ្យថានាងសម្លក់គេតែឯងពេក។
« បិទសម្លេងខ្លះទៅ » ថេយ៉ុងថាមិនចង់មាត់ចេញមកខាងក្រៅឡើយតែធ្វើម្ដេចទេបើនាយទ្រាំមិនបានដែរនាងមករំខានពេលវេលាគេកំពុងតែបើកបរនេះវាធ្វើឲ្យគេគ្មានអារម្មណ៍ផ្ដោតលើវាប្រសិនបើនាងមើលធម្មតាគេមិននិយាយាក៏ប៉ុន្ដែនេះមានបំណងច្បាស់ក្រឡែត។
« ថីរបស់លោក? » ជូហ្វាចងចិញ្ចើមងាកមមវិញបែកថ្នាំទេដឹងនៀក? នាងមើលតែនាងតើគេនឹងយ៉ាងម៉េចនឹងខ្លួន?លេបថ្នាំខុសឬមួយក៏ម៉េច?
« រំខានបងបើកឡាន »
« បើរំខានដាក់ខ្ញុំចុះទៅ »
« អត់ទេ »
« បើអត់ក៏ទ្រាំស្ដាប់ទៅចាំបាច់អីនិយាយចេញមកខាងក្រៅ? »
« និយាយខ្លះមិនបានទេឬ? »
« តាមចិត្ត »
YOU ARE READING
💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )
Mystery / Thrillerចំណងស្នេហ៍មួយដែលគ្មានអ្នកណាស្រលាញ់គ្នាម្នាក់ទេប៉ុន្តែយូរទៅក៏ស្រលាញ់គ្នាដោយមិនដឹងខ្លួន។ ជាម៉ាហ្វៀលាក់មុខម្នាក់វាពិបាកណាស់សម្រាប់មនុស្សដែលគេស្រលាញ់ខ្លាចមានគ្រោះថ្នាក់ទោះគេជាម៉ាហ្វៀលាក់មុខក៏ដោយហើយអ្នកណាទៅដឹងទៅថាអ្នកទាំងពីរជាម៉ាហ្វៀលាក់មុខដូចគ្នានោ...