ភាគ:៣៦

188 3 0
                                    


« ហារីកុច៎ាសមីងជូមកដល់ហើយណាចេញមកជួបមីងបន្តិចមកណាហារីកុ » ជូហ្វានាងចុះពីក្នុងឡានភ្លាមស្រែករកហារីកុភ្លេតតែម្ដង ។
« មីងជូ » ពួកគេទាំងពីនិយាយភាសាជប៉ុនទេ ហារីកុនាងញញឹមរីករាយពេលបានឃើញអ្នកមីងសំណប់មកជួប ។
« មោះ!មីងសុំឱបមើលបានទេ?? »
« ច៎ាសបានអ្នកមីង » នាងល្អិតគ្រាន់តែឮថាឱបនាងក៏បានត្រដាងដៃជាមុនរួចជាស្រេចមិនបាច់ចាំហត់។
«  ខ្សឺត!!ក្រអូបត្រជាក់ចិត្តដល់ហើយ »
« មីងជូមិនកើតអីទេមែន??មានត្រូវត្រង់ណាដែរទេច៎ាស? »នាងល្អិតហារីកុចាប់បង្វិលជុំជូហ្វាមើលថានាងបានត្រូវរបួសអីឬអត់នោះ??នាងមិនបានយល់អ្វីឡើយដោយសារតែនៅក្មេង ទើបមានរឿងអីក៏ចេះតែចង់សួរចង់ដឹង ជូហ្វានាងអង្អែលក្បាលហារីកុទាំងញញឹម។
« មីងមិនបានកើតអីទេហារីកុំបារម្ភអីមីងជូម្នាក់នេះគ្មានថ្ងៃដែលមានរបួសជាដាច់ខាតឮទេ?? » ហេតុតែមិនចង់ឲ្យហារីកុដឹងរឿងច្រើននាងក៏សើចបន្លប់ទៅនាងល្អិតហារីកុ មិនមែននាងនិនដែលមានរបួសទេ តែនាងមិនចង់ឲ្យក្មេងមិនដឹងខ្យល់អីមកខ្វល់រឿងបែបនេះឡើយ។
« តោះចូលទៅក្នុងផ្ទះវិញល្អជាងកុំនៅក្រៅយូរពេក » នាងនិយាយចប់ហើយ ពួកនាងក៏នាំគ្នាដើរចូលទៅក្នុងផ្ទះទាំងអស់គ្នា ។

   ពួកនាងចូលមកក្នុងហើយនាំគ្នាអង្គុយលើសាឡុងតែឡាកូហ្វីនាងបានឲ្យនាយវីននាំហារីកុទៅបន្ទប់វិញមិនឲ្យនៅជាមួយនាងទេ។
« បងម៉ាក់មានសង្ស័យឬអត់??មកពីខ្ញុំមិនបានប្រាប់គាត់ជាមុនទើបបានជាគាត់បារម្ភ » ឡាកូហ្វីនាងបាននិយាយប្រាប់ជូហ្វាពេលអ្នកស្រីគីមគាត់បានតេមកសួររក ជូហ្វានាងឮហើយនាងបារម្ភពីម៉ាក់ណាស់ បើគាត់បារម្ភអ្វីមួយហើយ បាយមិននឹកទឹកមិនស្រេកឥឡូវហ្នឹង។
« គាត់បារម្ភ!តែបងានប្រាប់គាត់រួចហើយថាកុំឲ្យបារម្ភអី. បងបានកុហសថាឯងជាប់រវល់ការងារទើបមិនបានប្រាប់ទៅគាត់ ពេលដែលឯងសម្រាកនៅមន្ទីពេទ្យបងមិនចង់ដាស់ឯងក៏និយាយជាមួយគាត់ឲ្យហើយទៅ ព្រោះបងក៏ដឹងថាសុខភាពគាត់យ៉ាងមិចនោះដែរ » ឡាកូហ្វី
« ល្អហើយចឹងបង!ខ្ញុំនេះវារាងធូរចិត្តខ្លះ » ជូហ្វា
«មិនអីទេ!ជូឯងឡើងទៅសម្រាកសិនទៅណារបួសមិនទាន់ជាស្រួលបួលទេ »
« ច៎ាសបងខ្ញុំដឹងហើយ» ជូហ្វាងើបពីសាឡុងរួចដើរឡើងទៅបន្ទប់នាងនៅជាន់លើវិញ ឡាកូហ្វីនាងអង្គុយនៅម្នាក់ឯងនិយាយការងារជាមួយកូនចៅខ្លះៗពីពួកសត្រូវ ។

  •••••

« អាថេយ៍យើងពិតជាសង្ស័យណាស់ឯងដឹងទេ!ពួកនាងគឺជាមនុស្សដែលពិបាកនិងស្វែករកណាស់ពេលដែលបាត់ខ្លួនម្ដងៗ ទោះបីឯងជាម៉ាហ្វៀម្នាក់ដែរក៏ឲ្យកូនចៅរកមិនឃើញ យើងនេះវាមិនយល់ » ជីមីនគេស្ដាប់រឿងដែលថេយ៉ុងនិយាយប្រាប់ដូចជាគេត្រូវតាមស៊ើបប្រវត្តិនារីម្នាក់អញ្ចឹងនាងគឺពិបាកណាស់ មានឈ្មោះ តែគ្មានត្រកូល ។ ថេយ៉ុងគេគ្មានធ្វើស្អីក្រៅពីនៅសង្ស័យនិងគេមិនដឹងថាប៉ុន្មានថ្ងៃហើយដែលនៅគិតរឿងមួយនិង។
« ឯងនិយាយត្រូវណាស់អាមីន »
« អឺ!មិត្តឯងម្នាក់នេះនិយាយមិនដែលខុសទេប្រាប់ឲ្យដឹងទៅ » គេធ្វើដូចជាមានមរណ:ភាពចំពោះខ្លួនឯងអ៊ីចឹង ថេយ៍នាយជ្រេញរឹកពារបស់ជីមីនណាស់ធ្វើឯងអីណានិយាយកាច់រៀងធ្ចើដូចមនុស្សស្រីឃើញហើយពិតជាជ្រេញ។
« ល្មមៗទៅអាមីន!យើងមើលមិនចូលភ្នែកសោះ »
« ហ៊ើយ!!វាស្អីឯងយើងនិយាយតែយើងតើមិនបាននិយាយជាមួយឯងនោះទេអាថេយ៍កុំចេះតែមកព្រុសមិបដឹងខ្យល់អីនោះ » ហាក!ហើយបើមិននិយាយជាមួយថេយ៍តើគេនិយាយជាមួយអ្នកណាវិញចង់ឈ្នះគេថល់ថ្នាក់ហ្នឹង?? ថេយ៉ុងគេចង់សឺអស់ហើយសម្ដីចេញមកអស់ទាស់ បើមិននិយាយជាមួយគេចឹងជីមីននិយាយជាមួយខ្មោច??
« អឺ!!ចឹងក៏ចឹងទៅអាមិត្តកំពូលល្អរកលេខដាក់គ្មាន »
« ត្រឹមត្រូវហើយ » មើលគេទៅនៅសើចស្រួលទៀតសមតែធាក់ម៉ាជើងឲ្យផ្កាប់មុខតើម៉ាកៗលោកអើយមិនដែលជួបប្រទះមិត្តល្អប្រពៃម្នាក់នេះសោះ។

💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )Where stories live. Discover now