ភាគ:៤៩

191 4 0
                                    


« ប្រហែលជានាយវីនជាអ្នកប្រាប់ហើយ សុំទោសដែលកុហកលោក ខ្ញុំមិនចង់នាំទុកឲ្យអ្នកណាទៀតឡើយ » ជូហ្វានិយាយពេលថយ៉ុងគេដើរចេញទៅក្រៅបាត់ ឃើញទេថាមានគ្រោះថ្នាក់យ៉ាងណា? អ្នកនៅក្បែរខ្លួននាងទាំងអស់សុទ្ធសឹងតែគ្មានសុវត្ថិភាព នាងមិនចង់ឃើញថាមានអ្នកផ្សេងទៀតឈឺទេ ។

« ពេលណានាងឈប់គិតពីអ្នកដទៃទៅមីន ជូហ្វា នាងទ្រាំឈឺម្នាក់ឯងបែបនេះមែនទេ?? នាងយល់ដល់អារម្មណ៍របស់ខ្ញុំទេពេលនាងទៅជាបែបនេះ?? » ថេយ៉ុងគេមិនបានដើរទៅណាឆ្ងាយឡើយ គេគិតថាជូហ្វានិងនិយាយអ្វីមួយមិនខាន វាដូចជាការគិតរបស់នាងណាស់ ជូហ្វានាងនិយាយមក មិនចង់នាំទុកដល់គេ នាងនៅតែគិតពីអ្នកដទៃខ្លាំងជាងខ្លួន ។

« នាងនៅម្នាក់ឯងសិនក៏ល្អ!! » ថេយ៉ុងនិយាយប៉ុណ្ណឹងក៏ដើរចេញទៅបាត់មែនទែន ។

______

« លោកម្ចាស់ !! ជាអ្នកបញ្ជូនកូនចៅឲ្យមកជួយខ្ញុំមែនទេ?? » នាយគ្រីសឈរនិយាយជាមួយអ្នកមាននៅពីក្រោយឬជាខ្នងបង្អែករបស់គេតែម្ដង គេបានបង្ហាញខ្លួនហើយ ។

« មែនជាយើង !! » សម្ដីមុតមាំមុខដែលបានពាក់របាំងមុខនោះ សូម្បីតែនាយគ្រីសគេក៏មិនដែលបានឃើញមុខរបស់អ្នកដែលបញ្ជាគេឡើយ ។

« តែខ្ញុំមិនចង់ឲ្យលោកម្ចាស់ចូលមកក្នុងរឿងតូចតាចរបស់ខ្ញុំទេទាន !! សុំទោសលោកម្ចាស់ដែលខ្ញុំនិយាយបែបនេះ ! » នាយគ្រីស

« មិនអីទេ!! ចាត់ទុកថាយើងជួយឯងទៅចុះនាយគ្រីស ហ៊ឹសៗៗ យើងនៅចាំមើលនាងជូហ្វាហ្នឹងនៅស៊ូបានប៉ុន្មានទៀតទៅ យើងចាំឱកាសមួយនេះយូរណាស់ហើយ » គាត់និយាយទាំងសើចអារម្មណ៍ពេល
នេះសប្បាយចិត្តខ្លាំងណាស់ពេលបានឃើញកូនចាបម្នាក់ដែលធ្លាប់តែរឹងមាំក៏ទៅជាទន់ជ្រាយ ។

« លោកម្ចាស់តែជូហ្វានាងមិនបានពាក់ព័ន្ធជាមួយរឿងនេះឯណា?? ខ្ញុំពិតជាចង់ដឹងណាស់ថាមានរឿងអ្វីមែនទេទាន?? លោកម្ចាស់ប្រាប់ខ្ញុំបានទេ?? » គ្រីសឆ្ងល់រឿងមួយនេះមែនទែនហើយ គេតែងតែចង់សួរព្រោះមិនហ៊ានណេលនេះគេហ៊ានសួរហើយ ។

« ឯងចង់ដឹងណាស់?? នាងខ្លួនឯងទេដែលចូលទៅពាក់ព័ន្ធជាមួយវង់ត្រកូលគ្រួសារ យ៉ាកូសា ខ្លួនឯងនាងហ្នឹងហើយ ដែលបានជួយគ្រួសារមួយនោះ បើនាងមិនលូកដៃជាមួយទេយើងក៏មិនធ្វើអ្វីនាងតូចមានអំនួតហ្នឹងដែរ » លោកម្ចាស់របស់គេនិយាយទាំងដើរមកជិតនាយគាត់និយាយទាំងកែវភ្នែកពិឃាតតែម្ដងនាយគ្រីសស្ដាប់ហើយក៏ព្រឺរោមដោយសារនេះជាគំនុំចាស់របស់លោកម្ចាស់គេជាមួយគ្រួសារត្រកូល យ៉ាគូសា ។ គាត់និយាយតែអ្វីដែលនាយគ្រីសចង់ដឹងហើយក៏ដើរចេញទៅវិញគាត់មិនចង់នៅយូរបន្តទៀតទេ បន្តិចទៀតវានិងមានរឿងសប្បាយលេងជាមួយគ្នាមិនខានទេ ។

______

    ឡាកូហ្វីនាងតឿនឲ្យជីមីនជូនទៅផ្ទះវិញគេមិនព្រមជូនទេគេនេះក្បាលរឹងណាស់ទោះនាងនិយាយបែបមិចទៀតក៏គេមិនជូនទៅដែរ នាងមានតែនៅអង្គុយស្ងៀមៗបែបនេះហើយ ។

« អាងាប់អត់ជូនអញទៅវិញ អញហ៎ាថាមិនចង់ជេរទេតែវារមាស់មាត់ពេកដាក់មួយម៉ាត់ចុះ » កូហ្វីនាងអត់ដឹងថាគេទុកនាងធ្វើអ្វីទៀតទេ មិនព្រមឲ្យនាងទៅផ្ទះវិញ ។

« មិចជេរខ្ញុំឆ្ងាញ់ណាស់!! »
« អូស!! ឆុយយក្សអាដុំឆែប!! លោកមកស្មានម៉ានមិនឲ្យលឺសម្លេងទាន់តែសោះខ្ញុំនេះអស់ព្រលឹងពីខ្លួនអស់រលីងម៉ងហើយ » ឡាកូហ្វីអង្អែលទ្រូងខ្លួនឯងតិចៗមិញនេះភ័យចង់សន្លប់នេះនាងរឹងមាំចុះបើអ្នកខ្សោយវិញសន្លប់បាត់ក៏មិនដឹងដែរ. ជីមីនមុខឡើងក្រញ៉ូវ គេទៅបាត់មិនទាន់បានប៉ុន្មានផងនាងក៏ជេរបាត់ទៅហើយប្រហែសមិនបានមែន ។

«  មកមិញហ្នឹង » គេហីៗធម្មតាឯឡាកូហ្វីនាងក៏អស់អីនិយាយទៀតស្ងាត់ទៅវិញ ។
« នាងប្រាប់បានឬនៅថាមានរឿងអ្វីកើតឡើងចំពោះនាង?? ខ្ញុំសួរច្រើនដងហើយនាងកុំគេចសំណួររបស់ខ្ញុំតើបានទេ?? ខ្ញុំសុំនាងទៅចុះនាងនិយាយប្រប់ការពិតមកបើជួយបានខ្ញុំនិងជួយនាងហើយ ខ្ញុំមិននិយាយកុហកទេ» គេជាប្រុសដើមទ្រូងប្រាំហត្ថនិយាយមិចធ្វើហ្នឹងគេមិនក្រលាស់ពាក្យសម្ដីរបស់ខ្លួនដែលនិយាយឡើយ ឡាកូហ្វីសម្លឹងមុចគេភ្លឹសៗនាងមិនដឹងគួរនិយាយប្រាប់គេរបៀបមិចទើបសមទេ ។

« អរគុណបំណងល្អរបស់លោកហើយ តែខ្ញុំបានប្រាប់រួចហើយថាខ្ញុំមិនបានកើតអ្វីដែរ រឿងមួយនេះខ្ញុំនិងធ្វើវាដោយខ្លួនឯងហើយលោកកុំលូកដៃក្នុងរឿងរបស់ទេ » ឡាកូហ្វីនាងនិយាយទាំងមុខស្មើ នាងមិននិយាយលលេងជាមួយនិងគេទេនាងនិយាយពាក្យនេះជាការពិតទាំងអស់ បើគេហ៊ានតែចូលដូចជានាំរឿងដាក់ខ្លួនឯងហើយ ។

« តែ....// បើលោកនៅតែនិយាយរឿងនេះទៀតឆាប់នាំខ្ញុំចេញទៅវិញទៅ » គេរៀបនិយាយបន្តតែឡាកូហ្វីនាងនិយាយកាត់បានមុន ឯជីមីនក៏មិននិយាយបន្តទៀតសុខចិត្តដើរចេញវិញប្រសើរជាងនេះ ។

💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )Where stories live. Discover now