ជូហ្វាខាំមាត់សម្លក់ថ្មែរមនុស្សកើតទុក្ខមិនសុខចិត្តផងមកនិយាយដូចនេះមកទៀត?.នាងចង់តែដាក់គេឲ្យបែកមាត់លែងបាននិយាយចេញអត់ប្រយោជន៍ទៀតហ៎ាខឹងក្ដៅក្រហល់ក្រហាយមែនតើ។ ថេយ៉ុងឃើញក្រខ្សែភ្នែកមួយនោះរបស់នាងនាយនៅកាន់តែមិនសុខតទៅទៀតភ្នែកនាងមុតថ្លាគួរឲ្យខ្លាចណាស់គេសុំខ្លាចមិនហ៊ាននៅតតាំងជាមួយនាងតទៅទៀតឡើយ។
« ខ្ញុំដើរមិនទើសអ្វីជាមួយលោកឡើយល្មមឈប់ទើសខ្ញុំទៀតតិចថាទ្រាំមិនបានដាក់ផ្កាប់មុខជាមួយតុក្បែរហ្នឹង » នាងតូចជ្រលរជើងត្រៀមចាំធាក់ថេយ៍ពេញកំហឹងជើងការនិយាយស្ដីមិនពិរោះស្ដាប់អ្នកជាបងលឺហើយបានគ្រវីក្បាលហួសចិត្តអត់មានអីត្រូវថ្លែង។
« បាទប្រពន្ធសម្លាញ់ » ថេយ៉ុងញាក់មាត់ញញឹមស្ញេញមិនខ្វល់ពីសម្ដីរបស់ខ្លួនពោលទៅនេះទាំងអស់។
« ចូលសាច់ការវិញ! ខ្ញុំគិតថាមិនមែនជាម្នាក់ឈ្មោះដូចអ្នកនាងជូហ្វានិយាយឡើយ » ជីមីមលូកមាត់ចូលសាច់ការសាច់កាប់ជាមួយស្រីៗពីរនាក់នេះទាំងប្រាកដប្រជា។
« ហេតុផល? » ឡាកូហ្វីទាមទារចង់បានហេតុផលថាមកពីអ្វី? គេដឹងរឿងច្បាស់ឬនៅបាននិយាយបែបនេះមកបានទៅរួច? នាយលើកចិញ្ចើមខាងស្ដាំមើលមុខគេជម្រិតទាររកចម្លើយ។
« អ្នកនាងថាទៅមើលបើគ្រួសារគេស្លាប់អស់ទៅហើយគេដឹងមកបានយ៉ាងម៉េចថាប៉ាគេជាអ្នកសម្លាប់អ្នកណាមួយនោះ? មួយទៀតគេអាចដឹងបានទេថាប៉ាគេជាអ្នកសង្គមងងឹត?ចម្លើយខ្ញុំមិនទាន់ច្បាស់មួយរយភាគរយឡើយតែរឿងមួយនេះខ្ញុំធ្លាប់ឆ្លងកាត់ជាច្រើនដងដែរ »ជីមីនចេះលើកឡើងទៅសិនប៉ុណ្ណោះដោយសារតែដូចបានដឹងអ៊ីចឹងនាយអត់ទាន់ស្គាល់ស្វែងយល់ពីរឿងមួយនេះផងទើបសាកល្បងថាទៅ។ជូហ្វាឈរគិតទើបដាក់គូថមកអង្គុយវិញដោយពោលថា÷
« ថាបែបហ្នឹងក៏ត្រូវគេអាចជាបង្កើតក្រុមមួយក៏ថាបានដែរបងគិតម៉េចដែរ?អាចថាជាអ្នកផ្សេងបន្លំភ្នែករបស់ពួកយើង? » ជូហ្វាស្រាប់តែនឹកឃើញដល់រឿងមួយដែលវាអាចកើតឡើងមកបានដោយងាយស្រួលអាចទាក់ទាញមកកាន់នាងតូចស្រមើលស្រមៃឃើញបាន។
« សម្រាប់បងគែតាមឯងគ្រប់យ៉ាងព្រោះបងគិតមិនទាន់ចេញអស់ » ឡាកូហ្វីគ្រវីក្បាលនាងយល់អ្វីបន្តទៀតមិនទាន់ឃើញផងទុកឲ្យជូហ្វាបញ្ចេញយោបល់ទាំងនេះមកចុះ។
« ប្រហែលជាមានអ្នកបន្លំខ្លួនឬអាចជាពាក់ស្បែកមុខស្រដៀងទៅហ្នឹងវូហារិ »
« ហេតុអ្វីអូននឹកឃើញយ៉ាងនេះ?»
« ពួកគេអាចជាស្វែងយល់ពីពួកយើងច្បាស់ហើយទើបអាចធ្វើរឿងមួយនេះចេញទៅបានគេក៏អាចស្គាល់ពីវូហារិថែមទៀតផងហើយអាចឲ្យពួកយើងចាប់អារម្មណ៍តាមដានតែវូហារិម្នាក់ឲ្យគត់នេះឯងវាស្នាដៃរបស់អ្នងផ្សេងចង់ទម្លាក់កំហុសមកលើនាយ » ជូហ្វាឆាប់យល់ដឹងជ្រៅណាស់គ្រាន់តែជីមីនបង្ហើបមកនេះនាងរីករាយហើយក៏ប្ដូរមកមុខក្រញូវវិញមិនបាត់។
« ប្រាកដណាស់វាអាចកើតមានពិតណាស់កំហុសវូហារិឥឡូវនេះទុកគេដោយឡែកសិនទៅពួលយើងគួរតាមស៊ើបពីមនុស្សដែលស្គាល់ពីជូហ្វានិងឡាកូហ្វីឯងនេះហើយខ្ញុំយល់ឃើញបែបហ្នឹងពួកគេចង់មកសាកល្បងទឹកដៃ? »
« ថាមិនត្រូវ! អ្នកស្គាល់មុខពួកខ្ញុំច្បាស់នោះគឺជាពួកនាយគ្រីសគ្រាន់តែខ្ញុំចាត់ការគរមិនវាមានខ្នងក្រាស់នៅពីក្រោមណាស់ធ្វើអ្វីមិនបានទាំងអស់រយ:ពេលអស់ពេលជាយូរយារណាស់មកហើយនៅមិនបានផលត្រឡប់មកវិញទៀត »
« ប្រសិនជាអាចខ្ញុំចង់ជួយអ្នកនាងក្នុងរឿងមួយនេះផងតើបានទេ?វាគួរឲ្យចាប់អារម្មណ៍ណាស់ » ជីមីនាយពេញចិត្តស្ដូករឿងអញ្ចឹងៗអីដូចដែលថឹងហើយថាជីមីននេះក៏មិនណយប៉ុន្មាននោះដែរ។ នាយកម្លោះជីមីនរង់ចាំស្ដាប់ចម្លើយចេញពីមាត់មនុស្សស្រីទាំងពីរនាកនោះចាំមើលថានាងយល់ស្របដែរឬមួយក៏បែបណា?
« បើលោកសម្រេចថាចង់ជួយទៅហើយខ្ញុំក៏យល់ព្រម » រឿងការងារលើកមួយនេះជូហ្វាសម្រេចទៅលើឡាកូហ្វីគ្រប់បែបយ៉ាងរឿងនេះទាក់ទងជាមួយក្រុមគ្រួសារឡាកូហ្បីនាងមិនហ៊ានធ្វើអ្វីឬឲ្យនរណាម្នាក់ចូលក្រុមជាមួយដោយចិត្តឯកឯងបានទេ។
« ខ្ញុំអរគុណណាស់ខ្ញុំនិងជួយអ្នកទាំងពីរឲ្យអស់ពីលទ្ធភាពដែលខ្ញុំមាន »
YOU ARE READING
💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )
Mystery / Thrillerចំណងស្នេហ៍មួយដែលគ្មានអ្នកណាស្រលាញ់គ្នាម្នាក់ទេប៉ុន្តែយូរទៅក៏ស្រលាញ់គ្នាដោយមិនដឹងខ្លួន។ ជាម៉ាហ្វៀលាក់មុខម្នាក់វាពិបាកណាស់សម្រាប់មនុស្សដែលគេស្រលាញ់ខ្លាចមានគ្រោះថ្នាក់ទោះគេជាម៉ាហ្វៀលាក់មុខក៏ដោយហើយអ្នកណាទៅដឹងទៅថាអ្នកទាំងពីរជាម៉ាហ្វៀលាក់មុខដូចគ្នានោ...