ជីមីនបើកឡានទាំងគ្មានអារម្មណ៍នៅក្នុងខ្លួនទាល់តែសោះទៅហើយចិត្តអណ្ដែតអណ្ដូងគិតហើយគិតទៀតមនុស្សស្រីម្នាក់ដែលនៅជាមួយគេគឺជាឡាកូហ្វីនេះម្នាក់គត់តើមានរឿងអីដែលគេមិនទាន់ដឹងពីមាត់នាង?នាងលាក់បាំងអ្វី? ជីមីននៅមានចម្ងល់តែមិនទាន់សួរគេទុកវានៅស្ងៀមមួយកន្លែងសិនដោយចិត្តរំពៃគិតពីឡាកូហ្វីសម្លឹងមើលមុខនាងអស់មួយសន្ទុះវិញនិងដកដង្ហើមធំតានតឹងងឿយឆ្ងល់ទៀតថាគេហ្នឹងជានរណា? ជាអ្នកណាមកពីណា? គេមិនធ្លាប់ស្គាល់ទេហេតុអ្វីក៏និយាយហាក់ដូចស្គាល់គេម្លេះ? ចិត្តរបស់ខ្លួននៅមិនដាច់ទើបសួរ÷
« កាលពីយប់មិញនេះមានរឿងអ្វីកើតឡើងមកដែរទេ? » ជីមីនចាប់ភ្លឹកសួរនាងដោយចាប់អារម្មណ៍ជាមួយកន្លែងដែលពួកគេបានស្នាក់នៅនេះទៀតវានៅឆ្ងាយពីអីក្រុងថែមទៀតមុនដំបូងគេមិនបានគិតសោះស្មានថានាងចង់មានពេលវេលាជាមួយគេតែពីរនាក់តើខំតែត្រេកអរចុះឡើងៗក៏ព្រោះតែមានរឿងកើតឡើងមកសោះមែនទេ?
«គ្មាន...គ្មានទេលោកយកអ្វីមកនិយាយ? ឬមិនសប្បាយចិត្តពេលមកជាមួយខ្ញុំតែពីរនាក់ដូចនេះ? » សម្ដីដំបូងរបស់នាងឆ្លើយទាំងរដាក់រដុបត្រឡប់មកវិញតែយ៉ាងណាកៅនាងកឬប្រែសភពការបានល្អឡើងមកវិញ។
« មិនមែនបែបហ្នឹង! ប៉ុន្តែហេតុអ្វីនាងហាក់ដូចជាភ័យមេះ?ខ្មឮញុំសួរនេះព្រោះឆ្ងល់ជាមួយកាយវិការរបស់នាងប៉ុណ្ណោះតែបើថានាងព្រមនាំខ្ញុំមកតែពីរនាក់ក៏រីករាយ » ជីមីនមិនសូវជឿគឺថាចំពោះគេមិនជឿទាំងស្លុងពីពាក្យពេចន៍ឡាកូហ្វីសោះនាងឯណាមានចិត្តអាចនាំគេដើរកម្សាន្តតែពីរនាក់បានទៅនាងមិនត្រូវរូវជាមួយគេទៀតកាលពីម្ដិលមិញនេះចុះនាងអាចមានអារម្មណ័សប្បាយទៅរួចដែរឬ? កុហកគេទាំងស្រស់ពេកហើយ?
នេះបើគិតយូរៗទៅប្រសិនជាគ្មានរឿងទេពួកគេទាំងពីរក៏មិនអាមកដល់ទីកន្លែងមួយនេះវាប្លែកភ្នែកហើយក៏គួរឲ្យសង្ស័យដូចគ្នា។ នាយសម្លឹងមើលទៅដៃនាងបានខ្ញាំដៃខ្លួនឯងស្ទើរតែចេញឈាមមកខាងក្រៅទៅហើយនាងមិនព្រមឈប់ទាល់តែមិនយល់ទេថាមកពីអ្វី?
« ខ្ញុំមានបានភ័យមកពីណាលោកកុំចេះតែមកថាដាក់ខ្ញុំ»
« ចុះដៃនោះខ្ញាំចូលគ្នាម្លេះ? »
« ហើយវាក៏ជារឿងរបស់ខ្ញុំដែរលោកមកចង់ដឹងពីវាធ្វើអី? »
« នេះខ្ញុំគ្រាន់តែស្ដាប់សម្ដីនាងនិយាយប៉ុណ្ណឹងក៏ដឹងហើយថានាងគ្មានចិត្តនាំខ្ញុំមកដើរលេងនោះទេឆ្លើយតាមត្រង់មកមានរឿងអីកើតឡើងកាលពីយប់មិញបណ្ដាលឲ្យនាងនាំខ្ញុំមកដល់ទីនេះដែរ? » ជីមីនសួរបញ្ឆោតសឡឥឡូវនេះបានផលត្រឡប់មកវិញពិតមែន! បើនាងឆ្លើយមកត្រឹមត្រូវជាងនេះក៏នាយអាចមិនគិតដូច្នោះឡើយពេលនេះច្បាស់មួយរយភាគរយណាស់និយាយពិតមែនមិនបាននិយាយលេងសើច។
« អឺ...គឺ..វាពិតមែនហើយគឺមានរឿងកើតឡើងមកប៉ុន្តែវាមិនធំដុំមកពីណា? លោកកុំខ្វល់ទៅមើលក្រែងលោកក៏មានសត្រូវច្រើនអ៊ីចឹងបើមានគេមករកក៏វាមិនខុស » ឡាកូហ្វីពោលឡើងមកទាំងញឹមៗមើលមុខគេបន្តិចក៏មើលទៅផ្លូវខាងមុខបាត់ទៅ។
« តែខ្ញុំមិនធ្លាប់បានស្គាល់គេម្នាក់ហ្នឹងឡើយ »
« ហ៎ាស » លឺសម្ដីមួយប្រយោគនេះភ្លាមហើយឡាកូហ្វីភ្ញាក់ឲ្យដូចគេចាប់ទះនេះជាក្រុមថ្មីចេញមកទៀតហើយឬ? នាងមិនដែលឃើញពីក្រុមពួកគរនេះផង? ចុះតាមមកជីមីនធ្វើអី?
« ពេលលោកនិយាយទូរស័ព្ទនេះមេក្រុមពួកវាខលមកមែនទេ? » ឡាកូហ្វីឃើញអាការ:ជីមីនមិនស្រួលតាំងពីនិយាយទូរស័ព្ទនោះម្លេះទើបបានជានាងមិនមាត់មិនកនិយាយសួរនាំនាយកម្លោះ។
« ប្រហែលហើយតាមស្ដាប់សម្ដីគេ »
« ចុះគេនិយាយអីខ្លះជាមួយលោក? សង្ស័យថាប្រាប់ចង់មកសងសឹកខ្ញុំដែលបានសម្លាប់កូនចៅវា? »
« អត់ទេ! វាមិនបាននិយាយអ្វីច្រើនទេនាងកុំព្រួយអីចាំខ្ញុំឲ្យគេស៊ើបមើលប្រវត្តិគេម្នាក់ហ្នឹងថាគេជានរណាមកណាពីណា!»
« ខ្ញុំសង្ឃឹមថាលោកអាចរកតម្រុយបានទៅចុះណាឥឡូវនេះតាមមើលវាមិនស្រួលដូចជាការគិតនោះឡើយ »
« បាទនឹងហើយខ្ញុំក៏សង្ឃឹមទៅយ៉ាងនេះដែរ »
YOU ARE READING
💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )
Misterio / Suspensoចំណងស្នេហ៍មួយដែលគ្មានអ្នកណាស្រលាញ់គ្នាម្នាក់ទេប៉ុន្តែយូរទៅក៏ស្រលាញ់គ្នាដោយមិនដឹងខ្លួន។ ជាម៉ាហ្វៀលាក់មុខម្នាក់វាពិបាកណាស់សម្រាប់មនុស្សដែលគេស្រលាញ់ខ្លាចមានគ្រោះថ្នាក់ទោះគេជាម៉ាហ្វៀលាក់មុខក៏ដោយហើយអ្នកណាទៅដឹងទៅថាអ្នកទាំងពីរជាម៉ាហ្វៀលាក់មុខដូចគ្នានោ...