អ្នកមីងគាត់ភ្ញាក់ផ្អើលណាស់មិនដឹងទេថានាងរៀបការមានស្វាមីរួចហើយនោះគាត់ទាយថាចម្លើយនាងអាចជានៅសង្សាវូហារិចុងក្រោយមិនមែនផង។
« អរ..» គាត់ងក់ក្បាលតិចៗញញឹមញញែមដាក់នាងមិនថានាងមានគ្រួសារថ្មីហើយក៏ដោយក៏គាត់នៅស្រឡាញ់នាងទុលជាក្មួយម្នាក់ដែរ។
« ហើយក្មួយមានអីចង់សួរមីងអាចសួរមកបានណាមីងចាំឆ្លើយគ្រប់សំណួររបស់ក្មួយ » អ្នកមីងម្នាក់នេះគាត់ឈ្មោះ ចាការ៉ាក់ ម៉ារ៉ាសៀរ មានត្រកូលតែមួយជាមួយវូហារិគាត់ត្រូវជាមីងសាច់ថ្លៃជាមួយនាយកម្លោះខាងនោះជូហ្វានាងស្គាល់តែគាត់ម្នាក់ឲ្យគត់នេះប៉ុណ្ណោះក្ដីសង្ឃឹមទាំងអស់របស់នាងពឹងពាក់លើរូបគាត់តែម្នាក់គត់។
« តើវូហារិម៉ាក់ប៉ាគេនៅឯណាមីងមានដឹងទេ? » ស្រីតូចសម្រួលអារម្មណ៍សួរគាត់មួយៗបើនាងភ្លេចខ្លួនសួរមិនចេះគិតគាត់អាចជាសង្ស័យមកកាន់ខ្លួនមិនខាននោះឡើយ។
« ពួកគាត់ស្លាប់បាត់តាំងពីយូរណាស់មកហើយគ្រួសាររបស់វូហារិមានតែខ្គុំប៉ុណ្ណោះដែលនៅមានជីវិត » អ្នកស្រីចាការ៉ាក់ពោលទាំងអួលដើមកអោនមុខចុះម៉ាក់ប៉ាស្លាប់តាំងពីគេរៀនចប់មកម្លេះរកមូលហេតុស្លាប់មិនទាន់ឃើញច្បាស់ទៀតវូហារិគេបានព្យាយាមគ្រប់វិធីទៅហើយនៅមិនបានការថែមទៀត។
« បើម៉ាក់ប៉ាគេស្លាប់ហេតុអ្វីគេមិនប្រាប់ឲ្យខ្ញុំដឹងរឿងផងទៅ ? កាលពួកយើងនៅទាក់ទងគ្នារឿងនេះគេមិននិយាយប្រាប់ខ្ញុំសោះរឿងរបស់គេខ្ញុំមិនដែលដឹងច្រើនទេខ្ញុំស្គាល់តែអ្នកមីងម្នាក់គត់ »ជូហ្វាប្រាប់គាត់ដោយស្មោះមិនថាពួកគេទាក់ទងគ្នាជាយូរគួរសមក៏ដោយក៏នាងនៅមិនទាន់ស្គាល់ពីវូហារិឬក្រុមគ្រួសារគេឡើយទើបតែឥឡូវនេះនាងហ៊ានមកសួរអ្នកមីងចាការ៉ាក់។
« អាវ..មីងពិតជាមិនដឹងសោះថាហារិមិនទាន់ប្រាប់ក្មួយតែហ្ហើយចុះរឿងវាកន្លងផុតទៅហើយឲ្យវាកន្លងទៅចុះពេលនេះហារិក៏អាចរីករាយបានមកវិញមីងក៏សប្បាយជាមួយគេ »
« ចុះមីងដឹងទេថាពួកគាត់ស្លាប់ដោយសារអ្វី?» ជូហ្វាចង់ដឹងមួយសំណួរដែលអាចចាត់ទុកថាវាសំខាន់ទៅដែរក៏សួរទៅ។
« មីងអត់ច្បាស់ទេកាលហ្នឹងព័ត៌មានចេញមកមិនច្បាស់លាស់សោះទើបមីងភ្លេចបាត់ទៅ »
« ច៎ាសអរគុណអ្នកមីងខ្លាំងណាស់ដែលបានប្រាប់រឿងដែលខ្ញុំឆ្ងល់មករហូតខ្ញុំអរគុណពិតប្រាកដមែនណាច៎ាសអ្នកមីង » នាងលើកដៃសំពះអរគុណគាត់អាណិតក្រុមគ្រួសារពួកគាត់ខ្លាំងណាស់ពីមុននាងអាវជាស្រលាញ់វូហារិខ្លាំងកាត់ថ្លៃមិនបានពេលនេះវាខុសប្លែកពីគ្នាណាស់។
« ច៎ាសក្មួយ »
« បែបនេះខ្ញុំសុំលាអ្នកមីងទៅវិញហើយព្រោះមានការរវល់ »នាងលាគាត់រួចរាល់ហើយក៏ចេញមកដោយគាត់នៅញញឹមមកកាន់នាងរហូតនាងចូលក្នុងឡានវិញបាត់ទៅទើបបញ្ឈប់។ ទឹកភ្នែកគាត់បានហូរស្រក់ចុះមកទាំងរំជួលចិត្តទ្រាំទ្រមិនបានគាត់ចង់យំចេញមកតាំងពីសំណួរបើកដំបូងតែគាត់ខាំមាត់សង្កត់ចិត្តមិនស្រក់ទឹកភ្នឬកចំពោះមុខគូស្វាមីភរិយានោះទេ។
« ចុងបញ្ចប់វាទៅជាយ៉ាងណាក៏មីងនៅខាងក្មួយជានិច្ចណាវូហារិ » អ្នកស្រីចាការ៉ាក់ពោលមួយឃ្លាននេះឡើយមកហាក់ដូចជាមានអាថ៌កំបាំងអ្វីនៅពីក្រោយបន្តទៀតខ្លាំងណាស់ទាយអារម្មណ៍គាត់មិនត្រូវទៅណាសោះហើយមិនយល់គាត់ចង់សំដៅលើវូហារិហើយមានបញ្ហាអ្វីតទៅទៀត?
____
ភាគ:៦៨
YOU ARE READING
💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )
Mystery / Thrillerចំណងស្នេហ៍មួយដែលគ្មានអ្នកណាស្រលាញ់គ្នាម្នាក់ទេប៉ុន្តែយូរទៅក៏ស្រលាញ់គ្នាដោយមិនដឹងខ្លួន។ ជាម៉ាហ្វៀលាក់មុខម្នាក់វាពិបាកណាស់សម្រាប់មនុស្សដែលគេស្រលាញ់ខ្លាចមានគ្រោះថ្នាក់ទោះគេជាម៉ាហ្វៀលាក់មុខក៏ដោយហើយអ្នកណាទៅដឹងទៅថាអ្នកទាំងពីរជាម៉ាហ្វៀលាក់មុខដូចគ្នានោ...