ភាគ:១០៨

92 0 0
                                    


    សម្ដីឆ្លើយឆ្លងតបតផ្ចាញ់ផ្ចាល់គ្នាមុននេះក៏ត្រូវកាត់ផ្ដាច់បាត់ទៅអស់ភ្លាមៗដោយសារតែមានគ្រាប់កាំភ្លើងជាច្រើនគ្រាប់បានបាញ់សំដៅមកដល់ឡានរបស់ពួកគេទាំងពីរនាក់ទាំងកម្រោលចូលសំណាងណាស់ហើយដែលពួកវាមិនបានបាញ់ត្រូវកង់ឡានបើមិនអញ្ចឹងស៊យធំជាក់ជាពុំខាននោះឡើយ។ ជូហ្វាទប់លំនឹងខ្លួនបានហើយក៏ងាកភ្នែកមកមើលអ្នកនៅខាងក្រោយពួកវាបានត្រៀមកាំភ្លើងបាញ់ភ្ជុងមកលើពួកគេនៅក្នុងឡានខាងមុខនេះទាំងម្នាក់ៗបិទបាំងមុខជិតៗឈឹងស្មានមិនត្រូវថាជាក្រុមរបស់ពួកខាងណាមកមានគំនុំអ្វីជាមួយថេយ៍និងជូហ្វាទេ។
« ពួកយើងគិតយ៉ាងណាតទៅទៀត ? តាមមើលវាដូចជាអត់ស្រួលសោះហើយនេះដូចជាអន្ទាក់យ៉ាងម៉េចយ៉ាងម៉ាទេនិយាយពិតមែន » ថេយ៉ុងបើកឡានលឿនខ្មាច់ហួសកន្លែងដែលខ្លួនតហរូវចតចូលទៅទៀតព្រឡថាចូលទៅមិនកើតគេបើកលឿនយ៉ាងនេះទៅហើយខ្លាចថានាំរឿងដល់កន្លែងរីសតរបស់គេនាំមានបញ្ហាច្រើនពិបាកដោះស្រាយប៉ុណ្ណោះរីឯជូហ្វាវិញនាងត្រៀមរួចជាស្រេចនិងកាំភ្លើងក្នុងដៃគ្រាន់តែគេមិនបានមើលបន្តិចសោះនាងមានកាំភ្លើងកាន់បាត់លឿនរបស់គេមែន។
« អូរ....» ថេយ៉ុងលាន់មាត់ឡើងទាំងងក់ក្បាលតិចៗបន្ទាប់មកបានបង្អង់ល្បឿនឲ្យជូហ្វាធ្វើការប្រយុទ្ធតទល់ជាមួយអ្នកម្ខាងទៀតនោះវិញនាយសុខចិត្តធ្វើជាចង្កូតឡានឲ្យនាងម៉ាពេញចិត្តពេញថ្លើមប្រមាត់តែម្ដងុំ ជូហ្វាបលកកញ្ជក់បង្អួចឡានកេះកៃកាំភ្លើងបាញ់ផាំងៗសម្ដៅទីរកតែកង់ម៉ូតូឡានរបស់ពួកគេម្ខាងនោះប៉ុណ្ណោះឯង។ នាងដៃត្រង់សាហាវអត់សរសលរពុំបានសោះឡើយ ជូហ្វាមិនបញ្ឈប់នាងបាញ់ទាល់តែអស់គ្រាប់នុងដាក់គ្រាប់បន្ថែមទៀត។ បើកឡានអស់រយ:ពេលជាយូរមកហើយនោះពួកគេកាន់តែមកដល់ព្រៃក្រាស់ខ្មឹកមួយកនហលែងបលបន្តដំណើរទៅមុខទៀតមិនដឹងថាទៅដល់ទីណាទៀតនោះឡើយទើបបានជាអ្នកទាំងពីរស្រវេស្រវាចុះពីលើឡានយករបស់ដែលត្រូវការតែបន្តិចបន្ដួចប៉ុណ្ណោះហើយរត់ចូលមកខាងក្នុងព្រៃកាន់ដៃគ្នាជាប់មិនលែងទៅណាទាំងអស់។
    ងឺត....ហ្វ្រាំ....!
    ឡានបានឈប់ចតមកដល់កន្លែងឡានថេយ៉ុងឈប់មុនចេញពួកគេបែងចែកផ្លូវគ្នារត់តាមស្វែងរកអ្នកទាំងពីរប្ដីប្រពន្ធនោះតាមព្រៃដោយសារយ?តែឡានទុកចោទមួយកន្លែងហើយមនុស្សអាចជានៅក្នុងព្រៃសម្ងំលាក់មុខក៏អាចថាបាន។
« ឆាប់ទៅតាមរកពួកគេឲ្យឃើញបើមិនអញ្ចឹងទេលោកប្រុសនិងសម្លាប់ពួកឯងជំនួសពីរនាក់ហ្នឹងមិនខាននោះឡើយ » មេក្រុមម្នាក់ស្រែកបន្ទរពីខាងក្រោយកូនចៅនីមួយៗទាំងអស់នោះបញ្ជាក់ហើយបញ្ជាក់ទៀតជាពិសេសត្រូវយកពួកគេពីរនាក់នេះទៅទាំងរស់មិនឲ្យទៅទាំងបាត់បង់ជីវិតទេ។ រីឯពីរនាក់ត្រូវគេតាមស្វែងរកក៏ស្ដាប់លឺដែរពីសម្ដីរបស់មេក្រុមប្រុសម្នាកើនេះម្នាក់ៗជ្រួញចិញ្ចើមដល់ហើយឆ្ងល់ពីមេខ្លោងនៅពីក្រោយរឿងតាមចាប់ខ្លួនពួកគេទាំងពីរនាក់នេះ។
« លោកប្រុស? តើជានរណាគេ? » ជូហ្វាងភឿយឆ្ងល់ពេលបានលាន់មាត់តិចៗមកទាំងមានចម្ងល់ពេញខួរក្បាលជាអ្នកណាមកពីណាកន្លែងណាទៀតហើយនៀក? យ៉ាប់ពិបាកស្មានដល់ខ្លាំងណាស់ថាមកពីអ្វីឲ្យប្រាកដបានជាមានគេមកចងកម្មចងពៀរជាមួយពួកគេម្លេះ? ប្រសិនបើនៅផ្សេងៗពីគ្នាវាមិនសូវអីប៉ុន្មានទេប៉ុន្ដែនេះនៅជាមួយគ្នារួមសុខរួមទុក្ខជាមួយគ្នាយ៉ាងពិបាក! ឬមួយព្រោះតែមុខងារជាម៉ាហ្វៀរបស់ពួកគេទាំងពីរនាំផលពិបាកច្រើនតើមែនដែរទេ?
« ខ្ញុំមិនច្បាស់ឬអាចទេជាមនុស្សម្នាក់ដែលពួកយើងតាមស្វែងរកគេម្នាក់ហ្នឹងទៅ? បេះវាមិនងាយដូចជាការគិតរបស់ពួកយើងទេពួកវាចងបង្ហាញខ្លួននៅតាមកាល:ទេស:មួយណាក៏មានដែរ » ថេយ៉ុងហើបមាត់និយាយមកម្ដងនេះជាគំនិតរបស់គេដែលគិតចេញមកវាមិនដែលទេនៅសុខៗមានគេមកបាញ់ប្រហារបើសិនជាគ្មានរឿងទាស់ទែងដាក់គ្នានោះនាយជួបផ្ទាល់ហើយម៉្យាងវាតែងតែមានហរតុមកពីខាងដើមជានិច្ចចំពោះបញ្ហាកំពុងតែកើតឡើងនេះវាក៏ដូចគ្នាផងដែរអ្នកណាក៏គេចពីវាមិនផុត។

💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )Where stories live. Discover now