កាយតូចក៏បានដួលក្រឹបលើដងផ្លូវសន្លប់បាត់ស្មារតីបាត់ទៅហើយ។
« ចៅហ្វាយមានមនុស្សដួសសន្លប់នៅតាមផ្លូវទាន » នាយស៊ីននិយាយប្រាប់ជីមីនដែលអង្គុយនៅបាំងខាងក្រោយ ។« ឈប់មើលគេសិនទៅ » ជីមីនគេមិនសូវចេះប្រកាន់ច្រើនក៏ឲ្យនាយស៊ីនឈប់មើលទៅអ្នកដែលសន្លប់នោះ ។
ងឺត...នាយស៊ីនឈប់ឡានហើយក៏ចុះពីក្នុងឡានដើរទៅមើលមនុស្សម្នាក់ហ្នឹង ។
« ចៅហ្វាយជាមនុស្សស្រីទាន »
« ហ៊ើយ!! » នាយដកដង្ហើមធំហើយចេញមកមើលតាមក្រោយ ។
« នាងតើមកដេកសន្លប់អីនៅទីនេះទៅកើតដែរ » នាយសើចបន្តិចពេលបានឃើញមុខរបស់នាង« ហ៎ាស...ឈាម...ឈាមហូរពេញខ្លួន នាងត្រូវរបួសនេះជាគ្រាប់កាំភ្លើងតើ » ជីមីនបែរនាងមើលឲ្យច្បាស់ទើបបានឃើញរបួសនៅដៃខាងស្ដាំ គេប្រញាប់លើកនាងបីមកដាក់ឡានយ៉ាងរហ័ស ។
« អាស៊ីនឆាប់ទៅមន្ទីពេទ្យឲ្យលឿនឡើង » ជីមីនស្រែកប្រាប់នាយស៊ីនបើគេនៅឈរធ្វើមិនដឹង នាយលឺហើយក៏ប្រញាប់ចូលក្នុងឡានបើកចេញទៅបាត់ ។
មកមើលជូហ្វាវិញនាងកំពុងតែសម្រាកនៅមន្ទីពេទ្យពេលដែលបានរំរបួសហើយរួចរាល់ ។
« អ្នកនាងនិងកើតអ្វីដែេឬអត់ទៅ?? » នាយវីនឈរនៅមុខបន្ទប់របស់ជូហ្វាចាំមើលផ្លូវឡាកូហ្វីមិនទាន់ឃើញនាងត្រឡប់មកជួបពួកគេវិញនោះទេ គេនៅបារម្ភខ្លាចនាងមានគ្រោះថ្នាក់ដែលឲ្យគេមកមុន ។« ខ្ញុំគួរធ្វើបែបណាបន្តទៅ? កូហ្វីអ្នកនាងកុំកើតអ្វីឲ្យសោះ បើអ្នកនាងកើតអីទៅខ្ញុំប្រាកដជាត្រូវស្លាប់ហើយណាខ្ញុំបានសន្យាថានិងមើលថែអ្នកនាងដោយជីវិតតែ....ពេលនេះ » នាយវីនខ្ទប់មុខតានតឹងជាខ្លាំងគេបានសន្យាជាមួយអ្នកមានគុណថានិងជួយមើលថែឡាកូហ្វីដោយជីវិតរបស់គេ តែឥឡូវនេះគេថប់ពេញទ្រូងអស់ហើយនាងកើតអ្វីឬអត់ក៏គេមិនដឹងដែរ ។
« ចៅហ្វាយចូលទៅមើលលោកស្រីដែរទេទាន ?? » នាយប៊េន
« ខ្ជិលណាស់ឲ្យងាប់ណាងាប់ទៅរឹកធំខ្លួនឯងទេ ចង់ធ្វើជាអ្នកខ្លាំងឲ្យវាស្រឡ:ចឹងចុះ យើងមិនទៅមើលទេ » ថេយ៉ុងនិយាយទាំងមុខមិនរីក តែក្នុងចិត្តវិញបារម្ភពីនាងស្ទើស្លាប់តែខំប្រឹងធ្វើទឹកមុខមាំធ្វើឲ្យនាយកូនចៅស្មានមិនបាន ។« បើចៅហ្វាយមិនទៅក៏មិនអីដែរ ខ្ញុំហ្នឹងទៅជំនួសចៅហ្វាយហើយទាន » នាយប៊េនញាក់ស្មាបន្តិចរួចហើយក៏ដើរទៅរកតែថេយ៉ុងហាមមិនទាន់ទេ ។
« អានេះទៅលឿនជាងយើងដែលជាប្ដីនាងទៅទៀត » ថេយ៉ុងនាយក៏ដើរទៅតាមពីក្រោយនាយប៊េន។
« លោកទៅវិញបានហើយ » នាយវីនងាកមកមើលម្ចាស់សម្លេងដែលនិយាយប្រាប់គេឲ្យចេញទៅវិញនោះ នាយប៊េនមកដល់មុនហើយប្រាប់នាយវីនឲ្យចេញពីទីនេះ ។
« ហេតុអ្វី??លោកជាអ្នកណាមានសិទ្ធអ្វីមកបញ្ជាខ្ញុំ ?? »
« សិទ្ធជាប្ដីនោះអី!! » ថេយុងឆ្លើយតបពីក្រោយសំណួររបស់នាយវីនទឹកមុខញញឹមយ៉ាងសង្ហា នាយវីនគេមើលថេយ៉ុងយ៉ាងយូរ។« ជាលោក?? »
« មែនហើយ!! ចុះឯងគិតថាអ្នកណាទៅ?? »
« អត់ទេបាទ បើលោកមកទៅហើយខ្ញុំសុំទៅវិញសិនហើយផ្ញើជួយមើលអ្នកនាងផង តែខ្ញុំសុំលោករឿងមួយបានទេ !! » នាយវីនប្រើទឹកមុខអង្វរកគេ ព្រោះគេដឹងថាថេយ៉ុងជាស្វាមីរបស់ជូហ្វាហើយ គេចង់ពឹងថេយ៉ុងតែមួយរឿងទេ« យើងដឹងហើយ!! ឯងមានរឿងអីក៏និយាយមក! »
« ខ្ញុំសុំឲ្យលោកទៅជួយអ្នកនាងឡាកូហ្វីផងបានទេ?? ពេលនេះគាត់មិនទាន់បានទាក់ទងមកវិញទេ លោកជួយផង »
« បាន!! ខ្ញុំនិងជួយ... អាបេនរៀបចំកូនចៅឲ្យទៅឡាកូហ្វីផងទៅ »
« បាទទាន »
« លោកបើសិនចៅហ្វាយស្រីភ្ញាក់វិញលោកកុំប្រាប់ថាលោកបានដឹងអីបានទេ?? បើអាចលាក់វារហូតចុះ » នាយនិយាយតែប៉ុណ្ណឹងហើយក៏ដើរចេញទៅបាត់ ថេយ៉ុងដកដង្ហើមធំរួចហើយក៏បើកទ្វាចូលទៅខាងក្នុង ។
YOU ARE READING
💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )
Mystery / Thrillerចំណងស្នេហ៍មួយដែលគ្មានអ្នកណាស្រលាញ់គ្នាម្នាក់ទេប៉ុន្តែយូរទៅក៏ស្រលាញ់គ្នាដោយមិនដឹងខ្លួន។ ជាម៉ាហ្វៀលាក់មុខម្នាក់វាពិបាកណាស់សម្រាប់មនុស្សដែលគេស្រលាញ់ខ្លាចមានគ្រោះថ្នាក់ទោះគេជាម៉ាហ្វៀលាក់មុខក៏ដោយហើយអ្នកណាទៅដឹងទៅថាអ្នកទាំងពីរជាម៉ាហ្វៀលាក់មុខដូចគ្នានោ...