ភាគ:៦៣+៦៤

157 2 0
                                    


   ប្រាវ....!
« ចង្រៃយ៎នាងចង់ចេញពីយើងដល់ថ្នាក់នេះផងឬអារ៉ូសានាងគេចមិនផុតពីខ្ញុំឡើយ » ទូរស័ព្ទត្រូវបានខ្ទាត់ទៅបុកជាមួយជញ្ជាំងនាយក្ដាប់ដៃឡើងចេញសរសៃរខៀវៗមកកែវភ្នែកក្រហមងាំងខឹងពេញទីតែម្ដងបោកទូរស័ព្ទចោលមួយក៏មិនដោកស្ដាយ។ វូហារិខាំមាត់ចង់ចេញឈាមគ្រាន់តែនាងនៅជាមួយគេវាវេទនាណាស់មែនទេបានជានាងចង់ចាកចេញដល់ថ្នាក់នេះ? គេឲ្យចេញទៅខាងក្រៅបាននាងរកកន្លែងរត់ទៅជាមួយនរណាក៏មិនដឹងដែរបើមិនឲ្យគេក្ដៅក្រហល់ក្រហាយចិត្តបានដោយវិធីមួយណា?
« នាងគេចមិនរួចពីកណ្ដាប់ដៃខ្ញុំទេ » វូហារិចេញពីបន្ទប់ធ្វើការទាំងម៉ួម៉ៅចិត្តនាយចុះមកដល់ខាងក្រោមយកឡានបើកចេញទៅដោយមានកូនចៅប៉ុន្មាននាក់ទៀយបើកឡានតាមមកពីខាងក្រោមចាំការពារចៅហ្វាយនាយពួកគេ។
   ភូមិគ្រឹះគីម...!
   ចំណាយពេលយូរដែរទម្រាំមកដល់ផ្ទះថេយ៉ុងនេះអ្នកម៉ាក់គេបានចេញមកទទួលទាំងញញឹមសប្បាយរីករាយក្រោយពីឃើញកូនប្រុសកូនប្រសារមកលេង។
« កូនថេយ៍និងកូនជូចូលមកខាងក្នុងសិនមក » លោកស្រីគីមគាត់មកហៅកូនៗចូលទៅខាងក្នុងដោយមិនបានចាប់ភ្លឹកឃើញមនុស្សម្នាក់ទៀតសោះ។
« នេះជាមិត្តភក្តិកូន? » លោកស្រីគីមចេះតែស្មានទៅប៉ុណ្ណោះបើឃើញនាងកាន់ដៃជូហ្វាមិនលែង។
« ច៎ាសអ្នកម៉ាក់ »
« អ៊ឹម....បើចឹងចូលមកខាងក្នុងសិនចុះ » បីនាក់គេនោះមើលមុខគ្នារួចហើយបានដើរចូលមកខាងក្នុងអង្គុយនៅកន្លែងទទួលភ្ញៀវ។
« ម៉ាក់កូនចង់ផ្ញើឲ្យអារ៉ូសារស់នៅទីនេះជាមួយអ្នកម៉ាក់ផងណាដោយសារតែនាងបញ្ហាតិចតួចទើបខ្គុំត្រូវពឹងពាក់លើអ្នកម៉ាក់ហើយ » ជូហ្វាមិនបង្អូសពេលវេលាឲ្យយូរជាងនេះទៀតព្រោះនាងនៅមានកិច្ចការតាមដានតទៅទៀតមិនអាចបង្អង់ទុកពេលយូរបាន។
« ប្រាកដជាបានម៉ាក់មិនថាអ្វីទេ » គាត់ញញឹមត្រឹមរឿងប៉ុណ្ណឹងមនុស្សស្រីម្នាក់គាត់អាចមើលថែបានបើកូនប្រសារចូលមកពឹងហើយម្ដាយឯណាដែលឈរអោបដៃមើល?
« អរគុណអ្នកមីងខ្លាំងណាស់ច៎ាសដែលយល់ព្រមទទួលយករូបនាងខ្ញុំ » អារ៉ូសាលើកដៃសំពះអរគុណអ្នកម៉ាក់ថេយ៉ុងគាត់យល់ព្រមទាំងមិនស្ទាក់ស្ទើរអញ្ចឹងទៅអ្នកណាក៏សប្បាយចិត្តដែរ។
« ច៎ាសក្មួយមិនអីទេណាយ៉ាងណាក៏ក្មួយជាមិត្តភក្ដិកូនប្រសារមីងហើយរឿងប៉ុណ្ណឹងគ្មានបញ្ហាទេក្មួយ»
« ច៎ាសអ្នកមីង »
« ម៉ាក់កូនសុំលាអ្នកម៉ាក់ទៅវិញសិនហើយព្រោះត្រូវមានការបន្ទាន់ធ្វើទៀតមិនមានពេលជជែកលេងជាមួយម៉ាក់ទេ! អារ៉ូសាខ្ញុំទៅហើយ » ជូហ្វានាងនិយាយចេញមកទាំងអស់ទាំងថេយ៉ុងជាកូនប្រុសនោះមិនបានហារស្ដីអ្វីមួយម៉ាត់មកកាន់អ្នកម៉ាក់ទាល់តែសោះគួរឲ្យចឹងដែរតែធ្វើអ្វីមិនបានសោះចេះតែបណ្ដោយទៅតាមនឹងទៅ។
« ច៎ាសកូនធ្វើដំណើរដោយសុវត្ថិភាពណាកូន » គាត់ងក់ក្បាលនិយាយឆ្លើយឆ្លងជាមួយកូនទាំងពីរញញឹមបិទមាត់មិនជិតពួកគេចាកចេញទៅផុតទើបគាត់មកប្រាប់អ្នកបម្រើនោះឲ្យនាំអារ៉ូសាទៅបន្ទប់ដែលនៅទំនេរនោះទៅបន្ទាប់មកគាត់ចូលទៅក្នុងផ្ទះបាយ។
« ហេតុអ្វីអូនយកនាងមកទុកផ្ទះរបស់បងទៅវិញ? » ថេយ៉ុងបើកឡាននេះងឿយឆ្ងល់ណាស់បើទុក្ខអារ៉ូសានៅផ្ទះរបស់នាងក៏បានចាំអីនៅទីនេះ?មិនយល់ពីគោលបំណងនាងទាល់តែសោះ។
« នៅទីនោះមិនអាចមានអ្នកណាដឹងបានទេដោយសារតែវូហារិគេមិនចាប់អារម្មណ៍មួយវិញទៀតគេមិនអាចស្មានដល់ថាខ្ញុំអាចយកអារ៉ូសាចេញមកបាននោះឡើយដូច្នេះកុំនិយាយច្រើនរឿងមួយនេះទៀតនាំមានរឿង » ជូហ្វាយកដៃមកគងថ្ងាសបិទភ្នែកនិយាយជាមួយថេយ៍ទាំងមិនមើលមុខទុកឲ្យនាយខាំមាត់ថា÷
« ថាមិនត្រូវមើលមិនឃើញដែរគេឥឡូវនេះក៏មិនមែនជាមនុស្សល្អត្រឹមត្រូវឯណា? រឿងអ្វីត្រឹមប៉ុណ្ណឹងសោះគេរកនាងមិនឃើញ? » ថេយ៉ុងលើកយកពាក្យនេះមកនិយាយក៏ត្រូវប៉ុន្ដែយ៉ាងណានាងទាយដឹងមកខ្លះៗគ្មានអ្វីពិបាកជាងនេះឡើយ។
____
ភាគ:៦៤

💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )Where stories live. Discover now