« គីម ថេយ៉ុង »ជូហ្វាស្រែកមួយវ៉ាសចង់ផ្អើលពេទ្យទាំងមូលនាងក្នាញ់គ្រឺតចង់តែដាក់គេឲ្យស្លាប់មួយកន្លែងទេតើអាងនាងងើបចេញពីគ្រែមិនទាន់បានមែនទេ? បានដៃសម្បើមខ្លាំងណាស់ដែលហ៊ានមកថើបនាងនៅកណ្ដាលមនុស្សម្នាទាំងអស់គ្នាទោះបីជាមិត្តជាបងក៏វាមិនសមដូចគ្នានាងមិនចូលចិត្តទង្វើរបស់គេទាល់តែសោះ។ គ្រប់គ្នាលើកដៃខ្ទប់ត្រចៀកនិងបាននាំគ្នាចាកចេញពីបន្ទប់មួយនេះអស់នៅសល់តែថេយ៍និងជូហ្វាលែងមានអ្នកណាមករំខានពីរនាក់នេះទៀតហើយទុកឲ្យនិយាយគ្នាតាមសម្រួលទៅ។
« ខឹងបងខ្លាំងឬអីហ្នឹង? បងចង់បង្ហាញឲ្យពួកគេឃើញថាបងស្រលាញ់អូនណាស់មីន ជូហ្វា » ថេយ៉ុងចូលមកអោបនាងទោះនាងមិនឆ្លើយក៏នាយសុខចិត្តអោបនាងអួលដើមកម្ដងទៀតហើយលើកណាក៏ដូចលើកណាវាមិនខុសគ្នាសោះគេតែងតែមានវិបត្តិផ្លូវចិត្តមិនសប្បាយរីករាយសោះតែក៏ប្រឹងញញឹមសើចលួងលោមខ្លួនឯង។ ថេយ៉ុងអោបនាងកាន់តែណែនមិនប្រលែងទៅណាសោះហើយជូហ្វាលើកដៃថ្នមៗមកអង្អែលខ្នងនាយកម្លោះថេយ៉ុង÷
« ខ្ញុំច្បាស់ហើយច្បាស់ពីបេះដូងខ្លួនឯងហើយបើនិយាយពេលនេះតើខ្ញុំមិនហួសពេលទេត្រូវដែរទេថេយ៉ុង? តើវាហួសពេលដែរទេ? ខ្ញុំចង់ប្រាប់ទៅលោកវិញថាខ្ញុំក៏យល់ពីចិត្តខ្លួនឯងថាស្រលាញ់លោកហើយស្រលាញ់លោកខ្លាំងថែមទៀតផងខ្ញុំសុំទោសគឺសុំទោសគ្រប់ពេលដែលខ្ញុំមិនយល់ពីលោកតាំងពីដំបូងមកខ្ញុំសុំទោសមែនទែនហ៊ឹកៗៗៗ» ជូហ្វាអោបគេណែនជាប់វិញម្ដងមិនព្រមលែងឲ្យគេរួចផុតពីដៃរបស់ខ្លួនឡើយនាងយំអន់ចិត្តជាមួយខ្លួនឯងណាស់ដែលមិនយល់ឲ្យច្បាស់លឿនជាងនេះពេលវេលាមានទុក្ខលំបាកតែងតែមានគេនៅក្បែរចាំការពារនាងពីខាងក្រោយខ្នងតាំងពីដើមមានតែនាយម្នាក់គត់នាងទើបយល់ឃើញពីតម្លៃខិតខំប្រឹងប្រែងរបស់នាយជាពិសេសជាគូរនិងគ្នាទៅហើយនាងគិតអ្វីមិនចេញក្រៅពីភាពជេរបន្ទោសគេគ្រប់ពេលវេលាទាំងអស់គ្មានពេលមួយណាដែលគេមិនតូចចិត្តជាមួយនិងនាងឡើយនាងយល់ហើយយល់ច្បាស់ថែមទៀតផងថាគេជាមនុស្សដ៏សំខាន់សម្រាប់នាង។
« ជូហ្វា....អ៊ុប » ថេយ៉ុងហៅឈ្មោះនាងតិចនិងប្រថាប់បបូរមាត់ខ្លួនបើបបូរមាត់ផ្កាឈូករបស់នាងតូចជូហ្វាថ្នមៗនិងដកមាត់មកវិញ។
« បងស្មានមិនដល់ទាល់តែសោះតែបងចង់ប្រាប់អូនថាវាមិនទាន់ហួសពេលឡើយបងរំភើបបងមិនគិតថាអូននិងលេងសើចជាមួយអារម្មណ៍របស់បងទៀតនោះទេ » ថេយ៉ុងចាប់ថ្ពាល់នាងសងខាងញញឹមសឹងលាយទឹកភ្នែកចេញមកខាងក្រៅវាក្ដុកក្ដួលមែនទែនមិនដឹងទេថាវាជាការពិតជូហ្វាមិនលេងសើចជាមួយអារម្មណ៍នាយទៀតនោះឡើយ។
« ហ៊ឹកៗៗៗ....ថេយ៉ុង»
« ឈប់យំទៅអូនមិនទាន់ជាស្រួលបួលទេណាគួរតែធ្វើឲ្យអារម្មណ៍សប្បាយកុំកើតទុក្ខខ្លាចមានបញ្ហាជាមួយសុខភាពអូនទៅណា » ថេយ៉ុងនិយាយទាំងថើបថ្ពាល់នាងសងខាងនិងកាន់ដៃនាងពោលដោយភាពព្រួយបារម្ភមិនចង់ឲ្យនាងធ្វើអ្វីតាមតែចិត្តចង់របស់ខ្លួនខ្លាចវាប៉ះពាល់ខ្លាំងដល់នាងដោយសារតែជូហ្វាសុខភាពមិនទាន់អំណោយផលទៀតកាន់តែជារឿងមួយគួរឲ្យបារម្ភ។
« ច៎ាសអូនដឹងហើយ » ជូហ្វាញញឹមញញែមដោយឆួលច្រមុះចង់ចេញទឹកភ្នែកមកហើយលោកអើយតែនាយកម្លោះប្រឹងលើកដៃជូតទឹកភ្នែកចេញពីថ្ពាល់របស់នាង។
« អូនចង់ញ៊ាំអ្វីអត់? ឬមួយចង់គេង? » ថេយ៉ុងជូតទឹកភ្នែកនាងរួចរាល់ហើយសួររឿងញ៊ាំអ្វីវិញ។
« ញ៊ាំផ្លែប៉ោម » ថេយ៉ុងងក់ក្បាលយកប៉ោមចេញពីថង់ទើបទិញមកនោះយកវាទៅលាងនិងយកកាំបិទមកចិតសំបកវាចេញដាក់ចានឲ្យនាងតូចជូហ្វាញ៊ាំដោយរីករាយ។
បើមកមើលអ្នកនៅខាងក្រៅវិញនេះលួចមើលគេស្វីតទាំងរំភើបលួចច្រណែនតិចតួចដែរដែលគេមានក្ដីសុខជាមួយគ្នានោះរីឯនាងល្អិតហារីកុនៅលើដៃវូហារិធ្វើមុខឆ្ងល់ៗ។
« ហារិខ្ញុំសុំផ្ញើហារីកុទៅជាមួយលោកនិងអារ៉ូសាផងណាព្រោះតែខ្ញុំមានកិច្ចការត្រូវធ្វើបន្ទាប់ » ឡាកូហ្វីញញឹមញញែមរឿងរបស់គរហើយក៏លាពួកគេចង់ទៅបំពេញរឿងរបស់ខ្លួនឯងវិញម្ដងដោយផ្ញើក្មួយជាមួយអ្នកស្គាល់គ្នាសិន។
« ប្រាកដជាបាន » អារ៉ូសាឆ្លើយដោយមិនស្ទាក់ស្ទើរព្រោះនាងពេញចិត្តហារីកុតាំងដើមមកហើយវាមិនពិបាកទាក់ទងគ្នាឡើយ។
« អរគុណ! នាយវីនទៅជាមួយខ្ញុំ» ឡាកូហ្វីអរគុណពួកគេទុកជាមុនរួចហៅនាយវីនទៅជាមួយគ្នាជីមីននៅម៉េចសុខក្នុងខ្លួន? មានតែរត់ទៅតាមគេពីក្រោយឡាក់ៗនឹងឯងពីរនាក់មើលពីក្រោយនេះវិញឈរមើលដោយការអស់សំណើចប៉ុណ្ណោះ។
YOU ARE READING
💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )
Misterio / Suspensoចំណងស្នេហ៍មួយដែលគ្មានអ្នកណាស្រលាញ់គ្នាម្នាក់ទេប៉ុន្តែយូរទៅក៏ស្រលាញ់គ្នាដោយមិនដឹងខ្លួន។ ជាម៉ាហ្វៀលាក់មុខម្នាក់វាពិបាកណាស់សម្រាប់មនុស្សដែលគេស្រលាញ់ខ្លាចមានគ្រោះថ្នាក់ទោះគេជាម៉ាហ្វៀលាក់មុខក៏ដោយហើយអ្នកណាទៅដឹងទៅថាអ្នកទាំងពីរជាម៉ាហ្វៀលាក់មុខដូចគ្នានោ...