ភាគ:១១៩+១២០

106 0 0
                                    


« នាងល្អិតមានរឿងអ្វីខឹងខ្លាំងឬបានមកជះកំហឹងលើលោកពូ? » យ៉ាន់កាន់ជីនៅយល់ថានាងគ្មានដឹងខ្យល់អ្វីដដែលមករករឿងគាត់ឈ្លោះនេះក៏អាចមកពីនាងមានរឿងនៅឯណាមកពីណាខឹងចិត្តហើយបានជាឃើញគាត់រះពាក្យសម្ដីយកទាំងមិនគិត។
« អ្នកសាងគឺមិនមែនដឹងពីកំហុសរបស់ខ្លួនឯងឡើយលោកគិតថាការនិយាយទាំងប៉ុន្មានរបស់ខ្ញុំនេះលេងសើចឬ? ខ្ញុំសុំប្រាប់លោកទៅចុះការឈឺចាប់របស់ក្រុមគ្រួសារខ្ញុំលោកត្រូវតែទទួលខុសត្រូវលោកជាអ្នកសាងហើយក៏ជាអ្នកទទួលបន្ទាប់ចាំខ្ញុំឲ្យច្បាស់ខ្ញុំគឺឡាកូហ្វី ម៉ាតូស៊ូរៀ » ឡាកូហ្វីហៅឈ្មោះខ្លួនឯងសង្កត់ន័យច្បាស់ៗពេញៗត្រចៀកទាំងសងខាងថានាងជាអ្នកណាគេឲ្យប្រាកដមកពីណាមួយវិញទផតរំលឹកដល់ការចងចាំឈ្មោះត្រកូលរបស់នាងឲ្យយ៉ាន់កាន់ជី អៃគុនគិ ដឹងច្បាស់។
« ម៉ាតូស៊ូរៀ ? » គាត់ចាប់ផ្ដើមជ្រួញចិញ្ចើមមកម្ដងទៀតមិនយល់ន័យហើយកាន់តែមានភាពស្រពិចស្រពិលលើឈ្មោះមួយនេះថែមទៀត។ រកនឹកអស់មួយសន្ទុះក៏ពោលឡើងដោយស្នាមញញឹម÷
« ហ៊ឹស...នេះបញ្ជាក់បានថានាងតូចជាកូនស្រីរបស់វាឬ? ហ៎ាសហ៎ា...យើងស្មានថាកម្ចាត់ពូជពង្សរបស់វាអស់ទៅហើយការពិតនៅសល់កូនស្រីដ៏ស្រស់ស្អាតរបស់វានៅទីនេះដែរសោះពិតជាមិនគួរឲ្យជឿនឹងភ្នែកទាំងគូថានាងចតូចចូលមករកសេចក្ដីស្លាប់ដោយខ្លួនឯងទេណា »
« ខ្ញុំក៏មិនខ្លាចលោកឯងដូចគ្នាលោកខ្លាំងខ្ញុំក៏រឹតតែខ្លាំងលើសលោកឯងផ្ទួនៗដងឯណោះណាខ្ញុំរឹតមិនញញើតខ្លាចដរាបណាខ្ញុំយកឈាមលោកមកលាងបាតជើងខ្ញុំមិនទាន់បានខ្ញុំមិនព្រមចុះចាញ់ដោយងាយៗ »
« ទីបំផុតវាក៏ដល់ពេល » សង្គ្រាមរវាងពួកគេទាងបីបានចាប់ផ្ដើមមកហើយជីមីនគេរត់ទៅចាប់ទាញលោកយ៉ាន់កាន់ជីពីខាងក្រោយខ្នងត្រូវបានគាត់ចាប់ក្រវាត់មកខាងក្រោយវិញចាស់មែនតែចាស់ខ្លាំងមែនលោកអើយដូចគេនិយាយខ្លាំងណាស់។ កូនចៅវូហារិនិងជីមីនមកដំណាលគ្នាពេញទាំងហ្នឹងដោយជីមីនផ្ដល់ដំណឹងឲ្យនាយវីនត្រៀមហៅកូនចៅថែមពីលើទៀតឯអ្នកខ្លះវិញក៏ទៅទប់ស្កាត់ពីកូនចៅខាងយ៉ាន់កាន់ជីនិងឃើញមានកូនចៅនាយគ្រីសដូចគ្នាកម្ចាត់ចោលគ្មានចន្លោះទាំងអស់។
    ផាំងៗៗ....ផាំងៗៗ....ច្រឹបៗៗ....!
   សម្លេងកាំភ្លើងកាំបិតបានលឺមកដំណាលគ្នាឈាមហូរស្រក់ពេញដីទាំងទឹកភ្លៀងចង្អុរធ្លាក់មកមិនដាច់អាសូរដូចគ្នាម្នាក់ៗកាន់តែស៊ីសាច់ហុតឈាមគ្នាទៅវិញទៅមកកាន់តែខ្លាំងឡើងៗពីមួយវគ្គទៅមួយវគ្គលោកយ៉ាន់កាន់ជីត្រូវមួយដាវដ៏មុតស្រួចរបស់ឡាកូហ្វីឈាមស្រក់មកគាត់ព្យាយាមចងរត់តែគេចមិនផុតទៅណាទាំងអស់ពីដៃឡាកូហ្វីចាប់យកគេមកវាយទាត់ធាក់គ្នាខ្ទាតទៅសងខាង។ ការឈឺចាប់តាំងពីតូចរបស់នាងក៏មកបង្ហើយនៅពេលវេលាមួយនេះគ្រប់យ៉ាង។ នាងទុកឲ្យយ៉ាន់កាន់ជីនៅរួចខ្លួនសិនដោយមកជួយជីមីនជួយវៃគ្នាបាញ់តទល់មិនចេះចប់មិនចេះហើយបន្តទៀតនាយវីនក៏មកជួយមើលអ្នកនៅខាងក្នុងនេះវិញ។
   ផាំងៗៗ....ផាំងៗៗ...!
   សម្លេងផូងផាំងកាន់តែរំពងលឺឡើងៗវាមានតែឈាមស្រក់ហើយស្រក់ទៀតមនុស្សដេកស្លាប់ក្រោមភ្លៀងទាំងខ្សោះឈាមចេញពីខ្លួនខ្លួន។ មួយដាវៗឡាកូហ្វីពួកគេស្លាប់ដេករាលគ្មានសេសសល់ទៅណាទាំងអស់ទៀតរត់ចេញមិនរួចដោយពឹងផ្អែកជីមីនជួយដូចគ្នា។
« ហ៊ឹស....» ឡាកូហ្វីសើចដើមកនិងកាន់ដាវចុះមួយកន្លែងខ្លួននាងពោរពេញទៅដោយឈាមហូរស្រក់តាំងពីសម្លៀកបំពាក់ពណ៌ខៀវមកក្រហមចែងចាំងឆ្អិនឆ្អៅ។
« ទៅរួចទៀតទេ? » ជីមីនដាក់គូថអង្គុយចុះសិននឹងសួរឡាកូហ្វីហត់គូសដូចគ្នាគ្មាននរណាម្នាក់មិនហត់ឡើយពួកគេសម្លាប់ចូលអ្នកនៅផ្លូវចូលមកនេះអស់គមមានសេសសល់ម្នាក់ឡើយ។
« រួច » ការឆ្លើយតបពោរពេញដោយភាពម៉ឺងម៉ាត់ម៉ត់ចត់និងដើរទៅជះភាពអំណាចទៅជាមួយគ្នាទាំងពីរនាក់។ ម្នាក់ៗញញឹមដ៏អំណាចនិងគ្មានភាពញញើតខ្លាចសម្លាប់ទាំងមិនដកដៃ។

💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )Where stories live. Discover now