ភាគ:៣២

212 4 0
                                    


+បន្ទប់សង្គ្រោះបន្ទាន់

    ឡាកូហ្វីដើរចុះឡើងៗនៅពីមុខបន្ទប់សង្គ្រោះបន្ទាន់ដោយទឹកមុខតានតឹង គ្រូពេទ្យចូលនៅក្នុងនិងជិត4ម៉ោងទៅហើយមិនទាន់ឃើញចេញមកវិញទៀត នាងនេះបារម្ភពីសុវត្ថិភាពជូហ្វាខ្លាំងណាស់មិនដឹងថាកើតអ្វីធ្ងន់ធ្ងរឬអត់ទេ ។
« អ្នកនាងឈប់ដើរសិនបានទេ » កូនចៅប្រុសម្នាក់ដែលមកអង្គុយចាំមើលជូហ្វាជាមួយនេះ ឃើញនាងដើរចុះឡើងគេនេះចង់វិលមុខចង់ងាប់ហើយទើបអត់មិនបានសួរ...
« យើងបារម្ភពីជូហ្វាណាស់ » នាងនិយាយទាំងក្រៀមក្រំ។
« អ្នកនាងឈប់ដើរទៅហើយអង្គុយមួយកន្លែងសិនទៅបានទេ?? អ្នកនាងជូហ្វាមិនកើតអ្វីជាមិនខាន??គាត់ជាមនុស្សល្អទេវតានិងជួយគាត់មិនឲ្យកើតអ្វីឡើយណា អ្នកនាងជឿខ្ញុំ » នាយវីនដែលជាកូនចៅនិយាយពន្យល់ដល់ឡាកូហ្វីកុំឲ្យនាងបារម្ភពេកអី គេជឿថាចៅហ្វាយស្រីគេនេះមិនកើតអ្វីទេ ។
« ហ៊ឹម! »នាងក្រហឹមដើមករួចដើរមកអង្គុយកៅអីនៅជិតនោះ ។

ក្រាក~~~

  ទ្វាបន្ទប់បានបើកឡាកូហ្វីនាងស្ទុះស្ទាងើបឡើងលឿនតាមតែអាចធ្វើបាន ។
« លោកគ្រូពេទ្យនាងកើតអ្វីឬអត់ ?? » នាងតូចក៏ប្រញាប់សួរយ៉ាងលឿននាងអន្ទះសារចង់ដឹងខ្លាំងណាស់ ។
« អ្នកនាងៗស្ងប់អារម្មណ៍សិនណា!!អ្នកនាងខាងក្នុងគាត់បានរួចផុតគ្រោះថ្នាក់ហើយ!ខ្ញុំបានយកគ្រាប់កាំភ្លើងចេញរួចរាល់ហើយ!ចំណែករបួសកន្លែងកាំបិទនោះខ្ញុំបានរំបង់រួចដែរ សំណាងហើយដែលគ្រាប់មិនត្រូវកន្លែងសំខាន់ ប៉ុន្តែគាត់មិនអាចកម្រើកស្មាខាងស្ដាំបានមួយរយ:ប៉ុណ្ណោះ ប៉ុន្តែអ្នកជំងឺមិនទាន់ដឹងខ្លួនទេប្រហែលជាយូរបន្តិចនាងដឹងខ្លួនហើយ » លោកគ្រូឃើញនាងរហន់សួរគាត់ទាំងហត់ព្រោះនាងងើបពីកៅអីនិងចង់ផ្កាប់មុខហើយក៏នាងនៅមកសួរគាត់យ៉ាងលឿនទៀត ។ គាត់និយាយរៀបរាប់ប្រាប់មកឡាកូហ្វីមិនឲ្យខ្វះចន្លោះអ្វីបន្តិច ។
« ធូរទ្រូងបន្តិច » នាងតូចឡាកូហ្វីរឺតទ្រូងខ្លួនទាំងញញឹម ឯនាយវីនក៏មិនភ្លេចញញឹមតាមឡាកូហ្វីដែរ។
« ចឹងខ្ញុំសុំលាសិនហើយ.ហើយខ្ញុំក៏បានឲ្យគេរៀបចំបន្ទប់ VIPឲ្យរួចដែរ » គ្រូពេទ្យគាត់ដឹងច្បាស់ថាជូហ្វានិងឡាកូហ្វីពួកនាងជាអ្នកណានោះក៏គាត់បានដឹងដែរទើបគាត់បានរៀបចំឲ្យហើយ។
« អរគុណហើយ » ឡាកូហ្វីនាងងក់ក្បាលយល់ន័យហើយគ្រូពេទ្យនោះក៏បានដើរចេញទៅបាត់។
« ខ្ញុំថាហើយថាចៅហ្វាយស្រីមិនកើតអ្វីទេ »
« អ៊ឹម! » ឡាកូហ្វីនាងមិននិយាយបន្តទៀតក៏ដើរទៅបន្ទប់ដែលបានយកជូហ្វាទៅ។
  ឡាកូហ្វីនាងបើកទ្វាចូលមកខាងក្នុងទាំងចង់ស្រក់ទឹកភ្នែកនាងអាណិតប្អូនស្រីណាស់ដែលត្រូវមកជួបរឿងបែបនេះជំនួសនាងទៅកើតនាងជាបងស្រីអាក្រក់បំផុត ។
« បងសុំទោស » នាងកាន់ដៃរបស់ជូហ្វាមកដាក់លើថ្ពាល់ខាងស្ដាំរបស់នាងខ្លួនឯងទាំងពោលពាក្យសុំទោសជាប់មាត់ ។
« បងអាក្រក់ណាស់មែនទេជូ.ហ៊ឹក » នាងយំបន្ទោសខ្លួនឯងបើនាងទៅឲ្យលឿនជាងនេះជូហ្វាក៏មិនបានកើតអ្វីដែរ ។
« អ្នកនាងកុំបន្ទោសខ្លួនឯងអី » នាយវីនទ្រាំមើលនាងយំបន្ទោសទម្លាក់កំហុសដាក់ខ្លួនឯងអញ្ចឹងទៀត។
ឡាកូហ្វីនាងស្ងាត់យំហើយអង្គុយមើលមុខស្លេករបស់ជូហ្វាទាំងមិនដាក់ភ្នែក ។
« ហារីយ៉ាងមិចហើយ » ដែលស្ងាត់មួយសន្ទុះមកឡាកូហ្វីនាងក៏សួរនាយវីនព្រោះនាយជាអ្នកយកហារីកុចេញមកមុននាងមិនបាននៅមើលហារីកុទេថានាងបានកើតអ្វីឬអត់នោះទេ??ដោយសារតែរវល់ភ័យនូវសភាពរបស់ជូហ្វាពេលហ្នឹងទើបនាងភ្លេច ។
« អ្នកនាងតូចមិនមានបញ្ហាទេទាន!ព្រោះចៅហ្វាយស្រីបានទៅជួយទាន់ពេល »
« ចឹងល្អហើយផ្ញើឯងឲ្យមើលហារីកុជំនួសយើងផង!យើងនៅមើលថែជូមិនបានទៅមើលហារីកុទេ »
« បាទទាន!ចឹងខ្ញុំសុំត្រឡប់ទៅវិញសិនហើយ » នាយវីនក៏បានដើរចេញទៅបាត់ទុកឲ្យឡាកូហ្វីនាងនៅជាមួយជូហ្វាពីរនាក់ ។
« បងនិងសកសឹងជំនួសឯងណាជូ!ជឿជាក់លើបងចុះ » នាងនិយាយទាំងកំហឹងពួកវាហ៊ានណាស់ដែលហ៊ានមកចង់សម្លាប់ប្អូនស្រីរបស់នាងនោះ នាងនិងសងពួកវាវិញផ្ទេរដង មិនឲ្យខ្វះទេ ។

💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )Where stories live. Discover now