បុរសរាងចំណាស់នោះឃើញពួកគេហាក់ដូចជាព្រួយបារម្ភពីគ្នាទាំងមិនមើលស្ថានភាពនេះសោះថាពួកគេត្រូវស្លាប់ពេលនេះហើយក៏ថាមិនត្រូវ។
« ហ៎ាសហ៎ា...រីករាយជាមួយគ្នាឲ្យហើយទៅពួកឯងត្រូវងាប់ភ្លាមៗនេះក៏អាចថាបាននោះដែរ » គាត់នៅបន្តសើចចម្អកមកលើពួកគេទាំងពីរនាក់ក្ដៅក្រហល់ក្នុងចិត្តគួរសមពេលជូហ្វានិងថេយ៉ុងមិនចាប់អារម្មណ៍ខ្វាយខ្វល់ត្រឡប់មកវិញសោះនោះឯង។
« ហ៊ឹស....ខ្ញុំមិនខ្វល់ឡើយទោះបីជាលោកនិយាយបែបណាក៏ហីទៅចុះខ្ញុំរស់នៅតែខ្ញុំក៏ខ្ញុំមិនបានទៅញ៊ាំញីជាមួយជីវិតអ្នកដទៃដូចលោកពូដែរចាស់ណាស់ហើយគួរតែនៅឲ្យស្ងប់ចិត្តមិនមែនចេះមកទើសទែងគេឯងផ្ដេសផ្ដាសឡើយ »
« ត្រូវណាស់! ពួកខ្ញុំមិនបានទៅធ្វើអ្វីឲ្យលោកពូឈឺចិត្តស្អិតទ្រូងឡើយតែតាមមើលទៅលោកពូដូចមិនសុខក្នុងខ្លួនចង់តែមកធ្វើបាបអ្នកដទៃទាំងគ្មានអ្វីពាក់ព័ន្ធជាមួយគ្នាផងនេះតើសមដែរទេ? លោកពូសូមឆ្លើយមក »
« សម្ដីបានណាស់ពួកឯង »
« ខ្ញុំសន្ដីបានមកយូរហើយតែខ្ញុំនិយាយក៏មានសុជីវធម៌មិនទៅញ៊ាំញីជាមួយជូវិតគេផ្សរងដូចជាលោកពូសោះ »
« នេះនាងឯង....» លោកពូម្នាក់នេះឆួលច្រមុះដើរមកចង់លើកដៃទះកំភ្លៀងនាងហើយក៏ដាក់ដៃចុះវិញដោយព្យាយាមញញឹមញញែមចុងមាត់ដាក់នាងតូចជាពិសេសពេលគាត់បានឃើញអាកប្បកិរិយាថេយ៉ុងកាន់តែនៅមិនសុខក្នុងខ្លួននេះគាត់រឹតតែបានចិត្តយកដៃមកអង្អែលលើផ្ទៃមុខដ៏សភ្លឺរលោងរបស់នាងតូចជូហ្វាម្ដងហើយម្ដងទៀតដូចជាមនុស្សរោគចិត្តខ្លាំងណាស់។
« លោកឆាប់ឈប់ភ្លាមដកដៃចេញពីមុខរបស់នាង » ថេយ៉ុងនៅមិនស្ងៀមព្យាយាមរើផ្ដាច់ខ្លួនពីខ្សែពួរដ៏មាំទាំចង់រឹតខ្លួនគេនោះមែនទែនមុខគេឡើងក្រហមងាំងខឹងណាស់ដែលឃើញបុរសចំណាស់ប្រៀបដូចជាឪពុកគេនេះមានបំណងមិនល្អទៅលើភរិយារបស់ខ្លួនយ៉ាងដូច្នេះ។
« ជុជុ...ប្រញាប់ក្ដៅក្រហាយម្លេះ? ខ្ញុំមិនទាន់ប្រព្រឹត្តអហវីខុសធ្ងន់ឯណា? តែថាប្រពន្ធឯង....»
«លោកឯង....» ថេយ៉ុងដឹងតែអាចសម្លាប់បុរសចំណាស់ម្នាក់នេះមួយកន្លែងភ្លាមៗទេនិយាយមែនក្សៅអើយសែនក្ដៅណាស់ចាស់អីក៏មានគំនិតអាក្រក់យ៉ាងហ្នឹងមិនគួរឲ្យចង់ជឿនិងភ្នែកសោះប្រពន្ធអ្នកផ្សេងហើយនៅមកចង់ពាក់ព័ន្ធទៀត។
« លោកពូចង់បានអ្វី? » ជូហ្វាខឹងប៉ុន្តែនាងធ្វើអ្វីមិនបានទាំងអស់នាងបានត្រឹមក្ដាប់ដៃសងខាងឈឺចិត្តមែនទែនពេលដៃគ្រើមៗនោះមកស្ទាបលើផ្ទៃមុខនាងកាន់តែនាងខ្ពើមរអើមមិនចង់ឃើញ។
« ចង់បានអ្វី? ហ៊ឹម....ចាំក្មួយប្រុសខ្ញុំមកដល់សិនថាគេចង់បានអ្វីពួកឯងទាំងពីរ »
« លោកប្រុសចៅហ្វាយតូចបានមកដល់ហើយទាន » អង្គរក្សម្នាក់រត់មករាយការណ៍ឲ្យលោកប្រុសបុរសចំណាស់នេះដឹងរឿងក្រោយពីលឺកូនចៅខ្លួនខ្សឹបភ្លាមស្នាមញញឹមបានលេចចេញមកខាងក្រៅ។
« លោកជានរណាគេ?លោកឈ្មោះ យ៉ាន់កាន់ជី អៃគុនគិ? » ថេយ៉ុងអោនមុខចុះងើបមុខមកវិញសួរសំណួរទៅរកគាត់កែវភ្នែកមុតមាំសម្បើមខ្លាំងណាស់ពេលឃើញគាត់ញញឹម។
« អា្អ?ហីយ៉ា....មិនគួរណាខ្ញុំប្រហែសឈ្មោះឲ្យឯងដឹងសោះហើយហ៊ឹម..គិតមើលទៅខ្ញុំក៏ជាមនុស្សល្បីល្បាញអញ្ចឹងវាមិនខុសអ្វីប៉ុន្មានទេដែលមានអ្នកស្គាល់រួមទាំងឯង »
« នេះប្រាកដណាស់ហើយ » ជូហ្វាបន្ទរមកពីខាងក្រោយសើចហួសចិត្តណាស់ម៉្យាងបុរសម្នាក់នេះក៏គ្មានទៅអ្នកឆ្ងាយឯណានោះដូចគ្នាអាចជាលោកពូរបស់មនុស្សដែលនាងស្គាល់ក៏អាចថាបានដែរ។ ភ្លាមៗនោះដែរក៏មានសម្រឹបជើងធ្ងន់បានដើរចូលមកខាងក្នុងនេះដោយទឹកមុខញញឹមសប្បាយចិត្តខ្លាំងណាស់ហើយពេលបានឃើញវត្តមានរបស់ពីរនាក់ប្ដីប្រពន្ធនេះត្រូវបានគេចង់ភ្ជាប់ជាមួយសសរដូចនេះគេមានអារម្មណ៍កាន់តែរីករាយហើយរីករាយទៀតលើកនេះដឹងតែសប្បាយដៃលេងឲ្យចាស់ដៃជាមួយពួកគេពីរនាក់នេះមិនខាននោះឡើយម្ដងនេះមិនអាចរួចខ្លួនបានតទៅទៀតនោះទេ។
YOU ARE READING
💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )
Mistério / Suspenseចំណងស្នេហ៍មួយដែលគ្មានអ្នកណាស្រលាញ់គ្នាម្នាក់ទេប៉ុន្តែយូរទៅក៏ស្រលាញ់គ្នាដោយមិនដឹងខ្លួន។ ជាម៉ាហ្វៀលាក់មុខម្នាក់វាពិបាកណាស់សម្រាប់មនុស្សដែលគេស្រលាញ់ខ្លាចមានគ្រោះថ្នាក់ទោះគេជាម៉ាហ្វៀលាក់មុខក៏ដោយហើយអ្នកណាទៅដឹងទៅថាអ្នកទាំងពីរជាម៉ាហ្វៀលាក់មុខដូចគ្នានោ...