ជីមីនត្រូវបានឡាកូហ្វីរំអុកពេកព្រឹកឡើងមិនទាន់ក៏បាននាំគ្នាចូលមកកាន់ទីក្រុងវិញជាពិសេសសំដៅមករកជូហ្វានេះតែម្ដង។
« មិនទាន់ស្រួលខ្លួនផងប្រញាប់តឿនឲ្យចេះមកម្លេះ? មិនចេះខ្វល់ពីសុខភាពខ្លួនឯងអ្វីបន្តិចសោះហើយ »មកដល់ឡានជីមីនស្ដីបន្ទោសដោយការមិនពេញចិត្តនាងាំចូលចិត្តឲ្យគេព្រួយបារម្ភខ្លាំងណាស់មិនយល់ទេឬថាធ្វើបែបហ្នឹងវាគ្មានបានផលត្រឡប់មកវិញ? យ៉ាងណាក៏នាយមិនហ៊ានជំទាស់ទៀតគឺមកតាមពីក្រោយគ្នានឹង៉ងបើមិនជូនមកក៏នាងនៅមកខ្លួនឯងដដែលហ្នឹង។
« បើមិនពេញចិត្តក៏ដាក់ខ្ញុំចុះទៅមិនបាច់ជូនទៅទេចាំខ្ញុំរកអីជិះទៅខ្លួនឯង » ឡាកូហ្វីខ្លាំងដែរនាងស្អប់គេណាស់អត់លឺថានាងចង់ទៅមើលជូហ្វាទេហ្អេ៎ស? ទោះបីជាគេថាមិនអីក៏នាងចង់ទៅមើលផ្ទាល់ភ្នែកទាំងគូរថាមិនអីដូចគេនិយាយមែនឬមួយក៏អត់នឹងឯងពេលនេះក្នុងឡានក៏ស្ងាត់បាត់មាត់លែងមានការឈ្លោះប្រកែកគ្នាតទៅទៀតហើយ។
« សុំទោស »ជីមីនសុំទោសនាងទាំងដែលខ្លួនឯងហាមឃាត់នាងនេះដោយសារតែក្ដីបារម្ភតែតាមមើលទៅនាងមិនយកចិត្តទុកដាក់ជាមួយការបារម្ភនេះសោះបណ្ដោយតាមនាងរួចមកក៏សុំទោសតាមក្រោយ។
« បើចង់ទៅខ្ញុំជូនទៅហើយកុំខឹងអី » នាយតាមចាំតែទ្រតាមនាងពីក្រោយនាយបើកឡានទាំងមិនសូវសប្បាយចិត្តប៉ុន្មាននោះឡើយគេផ្ដោតអារម្មណ៍បើកតែឡានទោះបីជាឡាកូហ្វីងាកមុខមកមើលក៏នាយមិនដឹងអារម្មណ៍លែងមាននៅក្នុងខ្លួនទៀតហើយដោយសារតែមិនចង់មានរឿងឲ្យពិបាកចិត្តជាមួយនាយទៀតសុខចិត្តនៅធម្មតាៗ។ ជិះឡានអស់ប៉ុន្មានម៉ោងក៏មកដល់មន្ទីរពេទ្យដែលថេយ៉ុងផ្ញើរទីតាំងមកឲ្យនោះគេដាក់ឡានចតសិននិងដើរមកខាងមុខបាត់មិនងាកក្រោយសោះ។
« ជីមីនលោកមកដល់ហើយ? » អារ៉ូសានៅជាមួយជូហ្វានៅឃើញគេបើកទ្វាចូលមកប្រញាប់សួរស្វាគមន៍គេដោយស្នាមញញឹម។
« បាទ! ជូហ្វាយ៉ាងម៉េចហើយសុខភាពបានធូរស្បើយច្រើនឬនៅ? » គេញញឹមតាមទម្លាប់មិនសូវដែលមុខមិនរីកឡើយដើរមកកាន់តែជិតសួរនាំ។
« ខ្ញុំលែងសូវអីហើយ! បងឡាកូហ្វី» ឆ្លើយតបរួចហើយឡាកូហ្វីដើរចូលមកដល់ល្មមបាននាងហៅបងស្រីរបស់ខ្លួនវិញឯឡាកូហ្វីចូលមកដល់ក៏អោបប្អូនស្រីយ៉ាងណែនព្រួយបារម្ភពីសុខភាពប្អូនមែនទែន។
« ឯងមិនកើតអីល្អហើយបងភ័យខ្លាចខ្លាំងណាស់ដឹងអត់? ឯងនេះ...ហ៊ឹកៗៗៗ...» ឡាកូហ្វីអោបនាងដោយទឹកភ្នែកស្រក់តក់ៗអាណិតប្អូននាងមានគ្រោះថ្នាក់រហូតនាងជួយអ្វីមិនបានសោះ។
« បងកុំយំមើលខ្ញុំមានឈឺអ្វីធ្ងន់ធ្ងរផង? ហិហិ » ជូហ្វាញញឹមស្ញេញដាក់នាងពេលបងស្រីខ្លួនដកខ្លួនចេញពីនាង។
« បងសប្បាយចិត្តបានឃើញឯងនោះអីឯងមិនអីបែបនេះបងរំភើប »
« ច៎ាស»
« ចុះឯណាថេយ៉ុង? »
« គេចេញទៅក្រៅទិញអីមកញ៊ាំបាត់ហើយ »
« អ៊ឹម...»
« និយាយអញ្ចឹងអ្នកផ្ទះមានខលមកអត់? » ឡាកូហ្វីនឹកឃើញដល់ម៉ាក់ប៉ាជូហ្វាព្រោះពួកគេបាត់ដំណឹងមិនសូវបានឲ្យដំណឹងអ្វីមួយដល់ពួកគាត់ទេ។
« អត់ទេបងព្រោះមិនចង់ឲ្យគាត់ព្រួយបារម្ភ » នឹកដល់ម៉ាក់ប៉ាមុខឡើងស្រពោនសង្ស័យថាគាត់ព្រួយបារម្ភពីនាងខ្លាំងហើយតាំងពីយូរណាស់មកនាងចេញមកខាងក្រៅបាត់សូន្យសឹងមិនបានទៅផ្ទះសោះ។
« អញ្ចឹងពេលអូនបានជាទៅរកពួកគាត់យ៉ាងម៉េចដែរ? »
« ច៎ាសបងល្អតើ »
ក្រាក....!
« មីងហ្វី » ទ្វាបើកមកភ្លាមក៏មានវត្តមានក្មេងស្រីតូចម្នាក់ចូលមកហៅឈ្មោះឡាកូហ្វីភាសាជប៉ុនឡាកូហ្វីងាកមកមើលភ្លែត។
« ហារីកុ! ក្មួយមកដល់តាំងពីពេលណា? » ឡាកូហ្វីរត់មកលើកក្មួយមកពរទាំងថើបនាងជាច្រើនខ្សឺតនាងនឹកខ្លាំងណាស់តែមិនដែលបានខលទៅលេងក្មួយស្រីសូមុបីតែបន្តិច។
« ទើបមកដល់មុននេះដែរទេច៎ាសខ្ញុំបានឲ្យពូវីនអ្នកទៅទទួលច៎ាស » ហារីកុនិយាយពីថាឡើងគួរឲយយស្រឡាញ់គ្រឺតក្នាញ់ជាមួយនាងណាស់អ្នកនៅជិតនោះក៏រីករាយជាមួយហារីកុព្រោះពួកគេចេះជប៉ុនហ៎អញ្ចឹងអត់លំបាកពេកឡើយ។
« មីងហ្វាកើតអ្វីឬច៎ាសបានជាមកនៅមន្ទីរពេទ្យនេះច៎ាស? » គេចុះពីដៃឡាកូហ្វីមកនិយាយជាមួយមីងជូហ្វាទឹកមុខបង្ហាញមកបារម្ភពីនាងខ្លាំងណាស់ស្រឡាញ់មីងហ្វាដូចមីងហ្វីអញ្ចឹងនាងមិនចង់ឃើញមីងម្នាក់ណាមកគេងពេទ្យឡើយនាងអត់សប្បាយចិត្ត។
« មីងមានបានកើតអីក្មួយរីកុកុំធ្វើមុខស្អុយអីលែងស្អាតអស់ហើយណា » ជូហ្វាព្យាយាមនិយាយលួងលោមយកដៃមកច្របាច់ថ្ពាល់នាងតិចៗដោយការក្នាញ់ជាមួយទឹកមុខនេះណាស់នៅក្មេងទេប៉ុន្ដែចេះនោះចេះមែនហើយបានសម្ដីទៀត។
« ច៎ាសឲ្យតែប្រាកដដូចមីងនិយាយទៅ »
« ណ៎កឯងឃើញរីកុខឹងហើយ » អារ៉ូសា
« ខ្ញុំដឹងតើបានលួងលោមវិញនឹងណា ហ៎ាសហ៎ា » ជូហ្វតបសោយសចរលាក់ណាស់អត់មិនបាននាងល្អិតហារីកុសួរដោយចងចិញ្ចើមឆ្ងល់÷
« អ្នកមីងទាំងពីរនិយាយពីអី? ឬក៏និយាយដើមអូន? » នាងល្អិតចេះណាស់ចាប់ចង់ដឹងចង់លឺឲ្យតែបានមែនក្មេងម្នាក់នេះឡើងនាងចាប់ទាញមកថើបលួងលោមសើចសប្បាយពេញទាំងហ្នឹងលែងដឹងថាឈឺទៀតហើយ។
YOU ARE READING
💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )
Mystery / Thrillerចំណងស្នេហ៍មួយដែលគ្មានអ្នកណាស្រលាញ់គ្នាម្នាក់ទេប៉ុន្តែយូរទៅក៏ស្រលាញ់គ្នាដោយមិនដឹងខ្លួន។ ជាម៉ាហ្វៀលាក់មុខម្នាក់វាពិបាកណាស់សម្រាប់មនុស្សដែលគេស្រលាញ់ខ្លាចមានគ្រោះថ្នាក់ទោះគេជាម៉ាហ្វៀលាក់មុខក៏ដោយហើយអ្នកណាទៅដឹងទៅថាអ្នកទាំងពីរជាម៉ាហ្វៀលាក់មុខដូចគ្នានោ...