ភាគ:៨៧

106 0 0
                                    


   នៅហាងកាហ្វេ....!
   ជូហ្វាអង្គុយលំហែអារម្មណ៍ម្នាក់ឯងនៅហាងកាហ្វេឧស្សាចូលជាប្រចាំនោះដោយហេតុខ្លួនមិនត្រូវគ្នាជាមួយថេយ៉ុងមានតែគេចចេញមកទៅ។ នាងអូសទូរស័ព្ទចុះអូសឡើងទាំងអារម្មណ៍នៅមិនស្ងប់ទៅណាទៀត។
« ជូហ្វាមែនទេ?» មានដៃបុរសម្នាក់មកប៉ះស្មារនាងចោទជាសំណួរមកភ្លេតជូហ្វាក្រឡេកភ្នែកមើលភ្លាមៗ។
« នេះជា សុងហូឬ? » ជូហ្វាចង្អុលមុខគេមើលទាំងភ្ញាក់ផ្អើលថាតើជាមនុស្សដែលនាងធ្លាប់បានស្គាល់ក៏មិនមែនដែរទៅ?
« បាទគឺខ្ញុំនេះហើយសុងហូ »
« អីយ៉ា...ខ្ញុំខានបានជួបលោកយូរមកហើយនៀកមើលលោកសឹងមិនស្គាល់ » ជូហ្វាញញឹមស្ញេញម៉្យាងក៏សប្បាយចិត្តពេលបានឃើញមិត្តភក្តិចាស់កាលពីនៅរៀនជាមួយគ្នាមកនោះទោះស្គាល់គ្នារយ:ពេលដ៏ខ្លីពិតមែនប៉ុន្ដែពួកគេនេះសិទ្ធិស្នាលជាមួយគ្នាខ្លាំងគួរសមដែរ។
« ហ៎ាសហ៎ា....ខ្ញុំមានបានទៅប្តូរទៅណា? មានតែជូហ្វានឹងឯងដែលស្អាតខ្លាំងខ្ញុំមើលមិនស្គាល់ »គីម សុងហូ សើចរលាក់ល្អណាស់នាយញញឹមបិទមាត់មិនជិតពេលបានមកនិយាយគ្នានិងជូហ្វា។
« ខ្ញុំនៅតែអន់ដដែល »
« ប៉ុណ្ណឹងហើយអន់ទៀត? មានមនុស្សស្រីជាច្រើនទៀតណាស់ដែលចង់បានរូបរងស្អាតដូចអ្នកនាងណាស់ហេតុអ្វីមិនមើល? » សុងហូយកការពិតមកនិយាយដោយសារតែជូហ្វានាងស្អាតផូរផង់យ៉ាងនេះនៅថាមិនទាន់ស្អាត? អ្នកផ្សេងវិញប្រាថ្នាចង់ស្អាតវាមិនបានផង? អញ្ចឹងបានជានាយកម្លោះសុងហូនិយាយយ៉ាងនេះ។
« ហិហិ...ខ្ញុំយល់ថាមិនបែបហ្នឹងទាំងអស់នេះពួកគេអាចជាមកនចូលចិត្តមនុស្សដូចខ្ញុំឡើយតាមដែលធ្លាប់បានដឹងបានឃើញមកនោះវាមិនងាយស្រួលដូចជាការគិតរបស់លោកដែលថាគេមកច្រណែនជាមួយខ្ញុំទេ » ជូហ្វាក្រវីក្បាលរឿងស្រស់ស្អាតមួយមុខនេះនាងសុំមិនទទួលនោះឡើយវាមិនអាចប្រព្រឹត្តទៅបានទេ។ មនុស្សស្រីគគោកឃើញស្រីគ្នាឯងក៏មានមនុស្សមួយចំនួនពេបជ្រាយគេនិយាយមិនល្អជាមួយគេតាំងពីជួបមុច៊ខដំបូងមកម្លេះដូចននេះនាងសុំមិនប្រាថ្នាឲ្យនរណាម្នាក់មកលើកសរសើរពីនាងពេកទេ។
« អូខេបែបហ្នឹងក៏បាន! ចុះជូហ្វាមកទីនេះយូរហើយឬនៅ? » សុងហូបង្វែរមកនិយាយរឿងផ្សេងមកវិញតាមការប្រាប់នាងតូច។
« មកដល់មួយសន្ទុះធំហើយខ្ញុំរៀបថាចង់ទៅវិញក៏ឃើញលោកមកដល់ទីនេះដែរទៅ »
« អរ..ចឹងជូហ្វានៅទីនេះជាគ្នាសិនទៅ »
«ច៎ាស » ជូហ្វាយល់ព្រមឆាប់រហ័សមិនអូសបន្លាយពេលវរលាយូរតទៅទៀតនោះឡើយសំខាន់ឲ្យតែបាននៅក្បែរនិងនិយាយលេងជាមួយនិងមិត្ត។
« ចឹងខ្ញុំសុំហៅអ្វីមកសិន » សុងហូនិយាយចប់ដើរចេញទៅបាត់ព្រោះអីនៅទីនេះមិនមែនលក់កាហ្វេមួយមុខឯណាក៏មានរបស់ញ៊ាំផ្សេងៗទៀតដូចគ្នា។
« មកទៅផ្ទះវិញ » ភ្នែករវល់ងាកទៅមើលសុងហូនោះក៏ត្រូវភ្ញាក់ក្រញាងមកវិញក្រោយពីមានអ្នកមកអង្គុយតុមុខនាងនិយាយទាំងមុខមិនរីកស្មើធេងក្រញ៉ូវឲ្យជាប់ឡើងនាងតូចមើលទៅទាំងមិនយល់ទាល់តែសោះទៅហើយថាគេកំពុងតែមានបំណងយ៉ាងណា? ក្រែងមិនចង់និយាយឬរវីរវល់ជាមួយឬ? ទនេះជាអ្វីឲ្យប្រាកដដែរទៅ? មករកនាងដល់ហាងកាហ្វេ?
« មើលមុខអី?ខ្ញុំហៅនាងទៅផ្ទះវិញមិនលឺទេយ៉ាងម៉េចនឹង? »
« ហើយថី? »
« មកសួរទៀត? ខ្ញុំមកហៅនាងទៅផ្ទះ »
« ក្រែងលោកមិនចង់ឃើញមុខខ្ញុំ? »
« និយាយពីកាលថាខ្ញុំមិនចង់ឃើញមុខនាង? »

💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )Where stories live. Discover now