ភាគ:៣៣

205 4 0
                                    


  បើមកមើលនៅក្នុងបន្ទប់របស់ថេយ៉ុងឯណេះវិញកំពុងតែសម្លឹងមើលមុខកូនចៅសឹងស៊ីសាច់ហុតឈាមទៅហើយ ។
« សុំទោសចៅហ្វាយខ្ញុំខំដើររកហើយប៉ុន្តែនៅតែមិនឃើញដដែលទាន »
« ពួកឯងនេះ!មនុស្សស្រីម្នាក់សោះក៏រកមិនឃើញ!ចង់ទៅងាប់ណាទៅៗឲ្យបាត់ពីមុខយើងទៅ »កូនចៅទាំងប៉ុន្មានក៏ឱនក្បាលរួចដើរចេញទៅ ថេយ៉ុងគេស្មុកស្មាញណាស់ពេលនេះ គេកើតអី??? បាម្ភច្រើនម្លេះ??ក្រែងថាមិនស្រលាញ់ហ៎េស??ឬក៏ស្រលាញ់នាងហើយ??តែវាមិនអាចនោះទេ?? គេបាននិយាយហើយថាធ្វើតាមចាស់ទុំ អរ មួយទៀតណាមួយនាងក៏ជាគូរដណ្ណឹងរបស់គេនោះអី?? បើគេមិនតាមរកម៉ាក់របស់គេនិងស្ដីឲ្យ មួយទៀតគេានសន្យាជាមួយអ្នកមីងរួចហើយអញ្ចឹងមានតែធ្វើតាមពាក្យសម្តី ។
« ហ៊ើយ!! » ថេយ៉ុងនាយដាក់គូទអង្គុយលើកៅអីធ្វើការដោយបិទភ្នែកសម្រួលអារម្មណ៍ គេមិនដឹងថានាងនៅឯណាទេ មានតែចាំមើលប៉ុណ្ណោះ ។
« កំពុងគិតអ្វីមែនទេអាថេយ៍?? » ជីមីននាយបើកទ្វាចូលមកដោយមិនឲ្យសម្លេងពេលចូលមកជិតទើបធ្វើជាឯងសួរនាំ ថេយ៉ុងគេបើកភ្នែកប្រក្រខ្សែភ្នែកស្មើធេងដាក់មមជីមីន ។
« គ្មានទេ » ថេយ៉ុងឆ្លើយទាំងផ្ដាច់ការ ប៉ុន្តែជីមីនគេមិនជឿទេបើគ្មានរឿងអីមែន ហេតុអ្វីក៏ធ្វើជាធុញថប់បែបនេះ??
«យើងមិនជឿ!យើងស្គាល់ឯងច្បាស់ណាស់!ឯងមិនបាច់មកកុហកយើងនោះទេអាថេយ៍ ឯងមានរឿងអីប្រាប់យើងមកបើយើងជួយបានយើងនិងជួយជាមិនខាន » ជីមីនគេដឹងហើយថាថេយ៉ុងកើតអី តែគេនៅសួរធ្វើពើដូចជាមិនដឹងអញ្ចឹងទាំងដែលមុននេះបានសួរកូនចៅគេរួចទៅហើយ ថេយ៉ុងគេប្ដូរកែវភ្នែកពីស្មើមកពិបាកចិត្តវិញ ។
« យើងរកនាងមិនឃើញទេ »
« យើងថានាងរវល់ហើយ »
« រវល់យ៉ាងណាក៏ប្រាប់អ្នកផ្ទះដែរ!យើងមិនយល់សោះ! បើនាងរវល់ធ្វើការមែននាងក៏តេមកប្រាប់អ្នកមីងទៅវារួចហ៎ា » ថេយ៉ុងគេនៅគិតត្រង់កន្លែងហ្នឹង នាងទៅណាមកណារាល់ដងគឺឮអ្នកមីងថាបានប្រាប់រហូតតែឥឡូវអត់មានទេទើបគាត់បារម្ភ ។
« ជឿយើងទៅថានាងមិនបានទៅណាទេ » ថេយ៉ុងគេងក់ក្បាល ជឿតាមសម្ដីអាមិត្តម្នាក់នេះម្ដងចុះ ។ ពួកគេទាំងពីរក៏ជជែកគ្នារឿងការងារបន្តពីហ្នឹង ។

+ប្រទេសជប៉ុន

   រយ:ពេល4ថ្ងៃហើយដែឡាកូហ្វីនាងនៅអង្គុយចាំមើលថែជូហ្វា ទាំងមិនទាន់ដឹងខ្លួននោះ បាយមិននឹកទឹកមិនស្រេកនាងតែងបង្អត់អាហារខ្លួនឯងតាំងពីជូហ្វាចូលពេទ្យម្លេះ ។
« ជូឆាប់ដឹងខ្លួនឡើងណា » នាងអង្អែលខ្នងដៃរបស់ជូហ្វា នាងនិយាយរៀបរាប់ម្នាក់ឯងសើចម្នាក់ឯងសើចៗក៏ទៅជាយំ នាយវីនដែលនៅជាមួយនោះគេតឹងទ្រូងណាស់ប៉ុន្តែមិនហ៊ានក្អកជាមួយទេ នាយទ្រាំមើលមិនបានទៀតក៏បើកទ្វាដើរចេញទៅក្រៅ ។
« បងវីន អ្នកនាងហ្វី »
« នៅដដែល » នាយវីនអស់សង្ឃឹមណាស់នាយខំនិយាយលួងលោមឲ្យនាងបានញាំបាយក៏អត់គេអស់លិទ្ធភាពហើយ នាយក៏អង្គុយលើកៅអីនៅមុចបន្ទប់ដោយយកដៃសូតមុខខ្លួនឯងទាំងតានតេងអារម្មណ៍ណាស់ ។

រីងៗ

   សម្លេងទូរស័ព្ទរបស់ឡាកូហ្វីដែលមានគេតេមកចូលនាងវាសទឹកភ្នែកចេញឲ្យស្អាតពេលដឹងថាវាជាលេខរបស់អ្នកណា ។
« ជម្រាបសួរអ្នកម៉ាក់ » នាងខំសម្រួលអារម្មណ៍អណ្ដឺតអណ្តក់មុននេះឲនយធម្មតាវិញ ហើយនិយាយជាមួយនិងគាត់ ។
( ហ្វីកូននិងកូនជូនៅឯណាម៉ាក់ខំតេទៅហើយមិនទទួល ដើររកយ៉ាងណាក៏មិនឃើញសោះ ) អ្នកខ្សែម្ខាងទៀតនិយាយទាំងសប្បាយរីករាយព្រោះកូនៗគាត់បានទទួលទូរស័ព្ទគាត់ហើយ ។
« កូនសុំទោសម៉ាក់!ដោយសារតែការងារនៅប្រទេសជប៉ុនមានបញ្ហាទើបកូននិងជូត្រូវមកជាបន្ទាន់មិនបានជម្រាបឲ្យម៉ាក់បានដឹង!ពេលនេះជូនាងកំពុងរវល់មើលការខុសត្រូវ កូនទើបតែានបើកទូរស័ព្ទហើយឃើញម៉ាក់តេមកល្មម ហិហិ » នាងតូចហ្វីនិយាយបែកអូរហូរស្ទឹងវែងអន្លាយប្រាប់ទៅអ្នកស្រីមីន នាងនិយាយកុហកប្រាប់ទៅគាត់ នាងខុសធ្ងន់ណាស់ តែបើប្រាប់ថាជូហ្វានាងនៅសម្រាកមន្ទីពេទ្យវាកាន់តែយ៉ាប់ទ្វេរដង ។ ម៉្យាងគាត់ហ្នឹងដឹងពីអត្តសញ្ញាពិតប្រាកដរបស់ជូហ្វានិងនាង ជាមិនខានជម្រើសដែលត្រឹមត្រូវគឺមានតែពាក្យកុហកនាងបានសុំទោសទុកជាមុនហើយ ។
( ហ៊ើយ!ចឹងម៉ាក់បានធូរទ្រូងបន្តិចហើយបើកូនមិនបានកើតអី តែលើកក្រោយទោះប្រញាប់យ៉ាងណាគួរតែប្រាប់ម៉ាក់ឲ្យបានដឹងជាមុនផងឮទេ »
« ច៎ាសម៉ាក់!ឥឡូវកូនរវល់!ចឹងកូនដាក់ចុះហើយ »
(ច៎ាសកូន) ទឺតៗ ឡាកូហ្វីចុចបិទទូរស័ព្ទរួចបែរមកមើលជូហ្វាវិញ ។
« សុំទោសម៉ាក់ » នាងតូចហ្វីពោលសុំទោសចំពោះម៉ាក់ជូហ្វាដែលនាងនិយាយកុហកគាត់ ។
« ជូៗ... » កំពុងតែគិតសុខៗនាងក្រឡេកឃើញដៃខាងឆ្វេងជូហ្វាបានកម្រើកដៃចង្អុលនាងហៅឈ្មោះជូហ្វានាងសប្បាយរីករាយ ។

💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )Where stories live. Discover now